ព័ត៌មាន

សន្និសីទអនុរដ្ឋមន្រ្តីហិរញ្ញវត្ថុនិងទេសាភិបាលរងធនាគារមជ្ឈឹមអាស៊ានបូក៣


ទិដ្ឋភាពនៃសន្និសីទនេះ (រូបថត៖Pham Kien/TTXVN)

សន្និសីទអនុរដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលរងធនាគារមជ្ឈឹម​​អាស៊ានបូក៣ប្រព្រឹត្តទៅ នាថ្ងៃទី២និងថ្ងៃទី៣ ខែ​មេសា​ឆ្នាំ២០១៦ នៅរដ្ឋធានីវៀងច័ន្ទរបស់ឡាវ​សំដៅ​ពិភាក្សា​ អំពី​វិធាន​ការ​បង្កើន​កិច្ច​សហប្រតិបតិ្តការ ​ហិរញ្ញ​វត្ថុ​នៅ​ក្នុង​តំបន់​និង​ផ្លាស់ប្ដូរទស្សនៈ អំពីយថាទស្សន៍សេដ្ឋកិច្ចនាពេលថ្មីៗនេះ នៃតំបន់និងពិភពលោក​ក៏ដូច​ជាការ​អភិវឌ្ឍន៍​ម៉ាក្រូសេដ្ឋកិច្ច នៃប្រទេសអាស៊ាននិមួយៗនិងក្រុមដៃគូរួមមាន​ជប៉ុន ចិន​និង​កូរ៉េ​ខាង​ត្បូង​។ សន្និសីទ​លើកនេះ​បានវាយតំ​លៃ អំពីលទ្ធផលដែល​ទទួលបានក្នុងការបង្កើន​បើកទូលាយការ​ផ្ដើមគំនិតច្នៃប្រឌិត Chieng Mai (CMIM)។ ការផ្ដើមគំនិតច្នៃប្រឌិត Chieng Mai ត្រូវបានចាប់បដិសន្ធិ ដោយគោលដៅផ្គត់ផ្គង់​កញ្ចប់​ហិរញ្ញ​វត្ថុសំដៅជួយ​ឧបត្ថម្ភបន្ទាន់​សំរាប់ជូន ប្រទេសសមាជិកដែលជួបការ​លំបាក​អំពី​តុល្យភាព​នៃការ​ទូទាត់​ក្នុងរយៈ​ពេល​ខ្លី ព្រម​ទាំងបំពេញ​បន្ថែមសំរាប់​កិច្ចព្រមព្រៀង​ហិរញ្ញវត្ថុ ដែលមានស្រាប់។ អង្គសន្និសីទក៏បានពិភាក្សា​ អំពីបញ្ហា​នានា​ទាក់​ទិន ដល់សកម្មភាពនៃការិយាល័យស្រាវជ្រាវ ម៉ាក្រូសេដ្ឋកិច្ចអាស៊ាន​បូក៣ (AMRO) សំដៅ​បន្ត​លើក​កំពស់​សមត្ថភាព នៃ​អាស៊ានបូក៣ក៏ដូចជាគុណ​ភាពឃ្លាំ​មើល នៃស្ថាប័ននេះផងដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

 


top