ព័ត៌មាន

សន្និសីទអនុគណៈកម្មាធិការសេដ្ឋកិច្ចលើកទី១០តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម


 សន្និសីទអនុគណៈកម្មាធិការសេដ្ឋកិច្ចលើកទី១០តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម 

នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ​២០១៧ សន្និសីទ​អនុគណៈកម្មាធិការ​សេដ្ឋកិច្ច​លើក​ទី១០ តំបន់ត្រី​កោណ​អភិវឌ្ឍន៍​កម្ពុជា-ឡាវ​-វៀតណាម​ បា​នប្រព្រឹត្តទៅនៅ​ខេត្ត Binh Phuong (វៀតណាម)។​ នៅទីនេះ​ ភាគី​ទាំង​បី បាន​សន្យា​បន្ត​រួម​សហការ​ ផ្លាស់​ប្តូរព័ត៌មាន អនុវត្តបណ្ដាកិច្ចព្រ​មព្រៀង​ ដែល​បានចុះហត្ថលេខា​ ក្នុងតំបន់​ ដូច​ជា៖ យន្តការ​អាទិភាព​ពិសេស​សំខាន់សំរាប់​តំបន់ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា-​ឡាវ-វៀត​ណាម គំរោង​ការណ៍​មេស្ដីអំពី​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ស​ង្គមកិច្ច តំបន់ត្រីកោណអភិវ​ឌ្ឍន៍ ​កម្ពុជា-ឡាវ-វៀតណាម។ ភាគី​ទាំង​ឡាយ ក៏បាន​ផ្តល់មតិ​ សំដៅជំរុញកិ​ច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម ទេសចរណ៍ វិ​និយោគ និងបង្កើនកិ​ច្ចសហប្រតិបត្តិ​ការ ជាមួយ​ដៃគូនានា ​សំដៅអំពាវនាវអោយវិនិយោគិន​បោះទុន​វិនិយោគ​នៅតំបន់នេះផង​ដែរ៕
 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម


top