ព័ត៌មាន

សន្និសីទអចិន្ត្រៃយ៍របស់រដ្ឋាភិបាលជាមួយសហគ្រាសឯកជនធំៗ

នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ បានអញ្ជើញជាអធិបតីក្នុងសន្និសីទ “អចិន្ត្រៃយ៍រដ្ឋាភិបាលជួបធ្វើការជាមួយសហគ្រាសឯកជនធំៗ សំដៅលុបបំបាត់ការលំបាក លើកកំពស់តួនាទីត្រួសត្រាយ ចូលរួមយ៉ាងសកម្មក្នុងការវិនិយោគលើគម្រោងធំៗ រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម”។
លោកនាយករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា សន្និសីទបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំបក្ស រដ្ឋក្នុងសហគ្រាសឯកជន និងវិស័យសេដ្ឋកិច្ចឯកជន (រូបថត៖ VGP/Nhat Bac)

ថ្លែងមតិក្នុងពិធីបើកសន្និសីទ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជិញ បានសង្កត់ធ្ងន់ថា បក្សនិងរដ្ឋកំណត់ថា ការអភិវឌ្ឍសេដ្ឋកិច្ចឯកជនគឺជាភារកិច្ចបន្ទាន់ផង និងជាប្រចាំផង សម្រាប់ដំណើរការសុក្រិតយន្តការសេដ្ឋកិច្ចទីផ្សារ ទិសដៅសង្គមនិយម; ដោយចាត់ទុកតំបន់សេដ្ឋកិច្ចឯកជនជាមធ្យោបាយដ៏សំខាន់មួយក្នុងការរំដោះកម្លាំងពលកម្ម ផលិត កម្ម ការកៀរគរ បែងចែក និងប្រើប្រាស់ធនធានទាំងអស់ប្រកបដោយប្រសិទ្ធភាពសម្រាប់ការអភិវឌ្ឍ។ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជិញ បានមានប្រសាសន៍ថា៖ សង្ឃឹមថា អាជីវកម្មនឹងលើកកម្ពស់ស្មារតីស្នេហាជាតិនិងការស្រឡាញ់រាប់អានចំពោះប្រជាជន។ នេះជាប្រពៃណី ជាមរតកវប្បធម៌របស់ប្រទេសជាតិ និងជាទីបង្អែកសម្រាប់យើង នោះគឺប្រជាជាតិ ការស្រឡាញ់រាប់អានក្នុងជនរួមជាតិ ការជួយទំនុកបំរុងគ្នាទៅវិញទៅមកដើម្បីជួយគ្នាអភិវឌ្ឍន៍។  ធុរកិច្ចនិងសហគ្រិនលើកកម្ពស់តួនាទីប្រវត្តិ សាស្ត្ររបស់ខ្លួនក្នុងការរួមចំណែកដល់ប្រទេសជាតិ បង្កើតភាពលោតផ្លោះ ជាពិសេសនៅក្នុងរយៈពេលបច្ចុប្បន្ន បន្ទាប់ពីប៉ុន្មានឆ្នាំនៃការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ និងព្យុះ Yagi នាពេលថ្មីៗនេះ។ ត្រឹមតែរយៈពេលជាងមួយឆ្នាំទៀត យើងនឹងឈានចូលយុគសម័យថ្មីមួយ គឺយុគសម័យ ១០០ឆ្នាំនៃការដឹកនាំរបស់បក្ស   នៅឆ្នាំ២០៣០ ប្រទេសត្រូវតែមានអ្វីសម្រាប់អបអរសាទរផងដែរ

នៅក្នុងសន្និសីទ គណៈប្រតិភូបានពិភាក្សាលើបញ្ហាមូលដ្ឋានមួយចំនួន រួមទាំងការពិភាក្សាដើម្បីកំណត់ និងវាយតម្លៃជាពិសេសអំពីជំហរ និងតួនាទីរបស់សហគ្រាសឯកជនខ្នាតធំ។ គណៈប្រតិភូក៏បានលើកឡើងពីការលំបាក និងអនុសាសន៍របស់អាជីវកម្ម ទាក់ទងនឹងគោលនយោបាយរដ្ឋ និងការអនុវត្តទំនួលខុសត្រូវសង្គមរបស់ធុរកិច្ច ជាពិសេសខណៈពេលដែលប្រជាជនកំពុងព្យាយាមជម្នះការខូចខាត និងផលវិបាកធ្ងន់ធ្ងរដែលបណ្តាលមកពីព្យុះ និងទឹកជំនន់៕ 


top