ព័ត៌មាន

សន្និសីទសកលស្តីពីការលុបបំបាត់ពលកម្មកុមារបានបើកនៅអាហ្វ្រិកខាងត្បូង

នេះជាលើកទីមួយហើយដែលសន្និសីទនេះត្រូវបានប្រារព្ធឡើងនៅក្នុងប្រទេសអាហ្វ្រិក ជាមួយនឹងការខិតខំប្រឹងប្រែងរួមគ្នារវាងអង្គការពលកម្មអន្តរជាតិ (ILO) មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) និងក្រសួងការងារ និងពលកម្មអាហ្វ្រិកខាងត្បូង។នាថ្ងៃទី ១៥ ឧសភា សន្និសីទពិភពលោកលើកទី ៥ ស្តីពីការលុបបំបាត់ពលកម្មកុមារបានបើកជាផ្លូវការនៅទីក្រុងកំពង់ផែ Durban ខេត្ត KwaZulu-Natal ប្រទេសអាហ្វ្រិកខាងត្បូង។ នេះជាលើកទីមួយហើយដែលសន្និសីទនេះត្រូវបានប្រារព្ធឡើងនៅក្នុងប្រទេសអាហ្វ្រិក ជាមួយនឹងការខិតខំប្រឹងប្រែងរួមគ្នារវាងអង្គការពលកម្មអន្តរជាតិ (ILO) មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) និងក្រសួងការងារ និងេពលកម្មអាហ្វ្រិកខាងត្បូង។
  ប្រធានាធិបតីអាហ្វ្រិកខាងត្បូង Cyril Ramaphosa ថ្លែងសុន្ទរកថាបើក (រូបថត៖ Hong Minh/TTXVN អ្នកយកព័ត៌មាននៅអាហ្វ្រិកខាងត្បូង)  

សន្និសីទនេះបានទាក់ទាញការចូលរួមរបស់គណៈប្រតិភូជាង ២០០០ នាក់ មកពីប្រទេសនិងតំបន់ដែនដីចំនួន ១៨០ រួមទាំងប្រមុខរដ្ឋ រដ្ឋមន្ត្រី អ្នកប្រាជ្ញ និងសមាជិកនៃអង្គការសង្គមស៊ីវិល។ នៅក្នុងព្រឹត្តិការណ៍នេះ គណៈប្រតិភូនឹងចែករំលែកតថភាពជាក់ស្តែង និងជំរុញសកម្មភាពរហ័សក្នុងការលុបបំបាត់ពលកម្មកុមារ ទន្ទឹមនឹងនោះក៏ធ្វើការវាយតម្លៃឡើងវិញនូវវឌ្ឍនភាពក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាពដែលពាក់ព័ន្ធទៅនឹងពលកម្មកុមារ។ ចូលរួមក្នុងព្រឹត្តិការណ៍នេះ គណៈប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច លោកស្រី Nguyen Thi Ha នឹងថ្លែងសុន្ទរកថាអំពីសារៈសំខាន់នៃការអប់រំសម្រាប់ការលុបបំបាត់ពលកម្មកុមារ។

  គណៈប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច Nguyen Thi Ha នឹងថ្លែងសុន្ទរកថាអំពីសារៈសំខាន់នៃការអប់រំសម្រាប់ការលុបបំបាត់ពលកម្មកុមារ (រូបថត៖ Hong Minh/TTXVN)  

សន្និសីទនេះគ្រោងនឹងបញ្ចប់នៅថ្ងៃទី ២០ ខែឧសភា ជាមួយនឹងការអនុម័តការអំពាវនាវសកម្មភាព Durban  ស្តីពីការលុបបំបាត់ពលកម្មកុមារ ដែលមានគោលបំណងបង្កើតការប្តេជ្ញាចិត្តថ្មី និងបង្កើនល្បឿនក្នុងចំណោមរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ ដោយឆ្ពោះទៅការលុបបំបាត់ពលកម្មកុមារនៅឆ្នាំ ២០២៥។ នេះគឺជាព្រឹត្តិការណ៍ត្រៀមរៀបចំសម្រាប់ទិវាយល់ដឹងសកលអំពីពលកម្មកុមារនៅថ្ងៃទី ១២មិថុនា៕


top