ទិដ្ឋភាពនៃសន្និសីទកាសែត
នារសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧ នៅទីក្រុហាណូយ ក្រសួងផែនការនិងវិនិយោគបានរៀបចំ សន្និសីទកាសែត ជូនដំណឹងចំពោះមុខសន្និសីទ APEC 2017 ស្តីពីសហគ្រាធុនតូច និងមធ្យម។
ក្រោមប្រធានបទ “លើកកំពស់សមត្ថភាពប្រកួតប្រជែង ច្នៃប្រឌិតរបស់សហគ្រាសតូចល្អិត តូចនិងមធ្យមក្នុងសម័យសកលភាវូបនីយកម្ម” សន្និសីទរដ្ឋមន្ត្រី សងគ្រាសធុនតូចនិងមធ្យម APEC លើកទី២៤ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៥កញ្ញានៅទីក្រុងហូជីមិញ។
លោក Ho Sy Hung ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគ្រាស នៃក្រសួងផែន ការនិងវិនិយោគបានឲ្យដឹងថា សប្តាហ៍ប្រព្រឹត្តទៅសន្និសីទរដ្ឋមន្ត្រីសហគ្រាសធុន តូចនិងមធ្យម APEC ឆ្នាំ២០១៧ នឹងរួមចំណែកទៅក្នុងបណ្តាសកម្មភាពដ៏សម្បូរ បែបនៃឆ្នាំ APEC ២០១៧ ដែលបានរៀបចំនៅវៀតណាម៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម