ព័ត៌មាន

សន្និសីទមន្ត្រីជាន់ខ្ពស់ APEC 2017 ( SOM 1) បានបើកនៅទីក្រុង Nha Trang



សន្និសីទមន្ត្រីជាន់ខ្ពស់ APEC 2017 ( SOM 1) បានបើកនៅទីក្រុង Nha Trang
 

នាព្រឹកថ្ងៃទី២ ខែមិនា ឆ្នាំ២០១៧ នៅទីក្រុង Nha Trang ខេត្ត Khanh Hoa (ភាគ​កណ្ដាល​វៀតណាម បានប្រារព្វឡើងពិធីបើកសន្និសីទមន្ត្រីជានខ្ពស់ -វេទិកា​សេដ្ឋ​កិច្ច​អាស៊ី-ប៉ាស៊ីហ្វីក (ហៅកាត់ថា SOM1)។​ នេះជាព្រឹត្តិការណ៍សំខាន់ ចាប់​ផ្តើម​អោយ​ព្រឹត្តិ​​ការណ៍ជាច្រើននៅឆ្នាំ APEC 2017 ដែលវៀតណាមជាប្រទេស​ម្ចាស់ផ្ទះ។ នេះក៏ជា​ព្រឹត្តិការណ៍ចុងក្រោយ ក្នុងសន្និសីទ និងជំនួបសន្ទនាទាំង៦០ របស់អនុគណៈកម្មាធិការ APEC និងក្រុមកិច្ចប្រជុំបច្ចេកទេស ដែលបានប្រព្រឹត្ត​ទៅ​ក្នុង​រយៈពេល១០ថ្ងៃ​កន្លង​ទៅនៅទីក្រុង Nha Trang។ សន្និសីទនេះមានការ​ចូលរួម​របស់មន្ត្រីជាន់ខ្ពស់នៃខឿន​សេដ្ឋកិច្ចចំនួន ២១ របស់ APEC និងអ្នកប្រាជ្ញ​អាជីវករនៅក្នុងនិងក្រៅ APEC។

ក្នុងរយៈពេលពីរថ្ងៃប្រព្រឹត្តទៅ សន្និសីទSOM 1 បណ្ដាតំណាងប្រមូលផ្តុំ​ពិភាក្សា​អំពី​ការអនុវត្តផែនការសកម្មភាព​រួមសំដៅបើកទូលាយឱកាសធ្វើអាជីវ​កម្ម​និងវិនិយោគ​លើក​កំពស់សមត្ថភាព ដើម្បីប្រជាជននិង​សហគ្រាស​វៀត​ណាម​និយាយដោយឡែក​ និងតំបន់​អាស៊ី-ប៉ាស៊ីហ្វីកនិយាយរួម ឆ្លៀតយក​ឱកាស​ពីដំណើការសកលភាវូបនីយកម្មនិងកំពុង​ផ្លាស់​ប្តូរថ្មីយ៉ាងខ្លាំង។ បណ្ដាតំណាងក៏បានពិភាក្សានិងឯកភាពអំពីប្រធាន​បទ​និង​អាទិភាពមួយចំនួនក្នុងឆ្នាំ APEC ២០១៧ដែលវៀតណាមផ្តួចផ្តើមឡើង៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម


top