សន្និសីទបូកសករុបការងារព័ត៌មានកិច្ចការបរទេសឃោសនាអប់រំស្តីពី កោះសមុទ្រនិងការងារខ័ណ្ឌសីមានិងបោះបង្គោលព្រំដែនឆ្នាំ ២០១៤ ការលៀតត្រដាងអនុវត្តភារកិច្ចឆ្នាំ២០១៥ បានប្រព្រឹត្តទៅ នារសៀលថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៤ នៅទីក្រុងហាណូយ។ ថ្លែងសន្និដ្ឋាននៅសន្និសីទលើកនេះ ប្រធានគណៈកម្មាធិការ ឃោសនាអប់រំមជ្ឈឹម លោក Dinh The Huynh បានសង្កត់ធ្ងន់ថា៖ យើងត្រូវជំរុញខ្លាំង ការងារព័ត៌មានកិច្ចការបរទេសឃោសនាស្តីអំពីកោះសមុទ្រដើម្បីមិត្តភត្តិអន្តរជាតិ យល់ដឹងដ៏ត្រឹមត្រូវអំពីទស្សនៈវិស័យគោលជំហររបស់វៀតណាមក្នុងការដោះស្រាយ រាល់បញ្ហាដ៏ស្មុគស្មាញលើសមុទ្រខាងកើត ព្រមទាំង ផ្តល់ភស្តុតាំងប្រវត្តិសាស្ត្រនិងគតិយុត្តិដែលអះអាងនូវអាធិបតេយ្យភាពនិងបូរភាពដែនដីរបស់វៀតណាមចំពោះប្រជុំ កោះ Hoang Sa និង Truong Sa ជាដើម។ សន្និសីទបានលើកសរសើរសមូហភាពចំនួន ១៦ និងបុគ្គលិកចំនួន ១៣ ដោយសារមានស្នាដៃរឆ្នើមក្នុងការអនុវត្តលាតត្រដាងការងារព័ត៌មានកិច្ចការបរទស ការឃោសនាអប់រំស្តីអំពីសមុទ្រកោះនិងខ័ណ្ឌ សីមានិងបោះបង្គោលព្រំដែនក្នុងឆ្នាំ ២០១៤។ ក្នុងនោះ មានកាណាល់ផ្សាយជាភាសាបរទេសនៃវិទ្យុសម្លេងវៀតណាមនិងអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅ ភាគកណ្ដាលវៀតណាមលោក Le Vinh Thong ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម