ព័ត៌មាន

សន្និសីទនៃគណៈកម្មាធិការបញ្ជាការរៀបចំភាគហ៊ុនភាវូបនីយកម្មដកទុន និងរៀបចំរចនាសម្ព័ន្ធសហគ្រាសរដ្ឋឡើងវិញ


សន្និសីទនៃគណៈកម្មាធិការបញ្ជាការរៀបចំភាគហ៊ុនភាវូបនីយកម្មដកទុន
និងរៀបចំរចនាសម្ព័ន្ធសហគ្រាសរដ្ឋឡើងវិញ

នាព្រឹកថ្ងៃទី ៣១ ខែមករា ឆ្នាំ២០១៨ នៅទីក្រុងហណូយបានប្រព្រឹត្តទៅសន្និសីទនៃគណៈកម្មាធិការបញ្ជាការ​រៀប​ចំភាគហ៊ុនភាវូបនីយកម្ម ដកទុន និងការរៀបចំរចនាសម្ព័ន្ធសហគ្រាសរដ្ឋឡើងវិញ និងការអភិវឌ្ឍសហគ្រាស​ ឆ្នាំ ២០១៧។ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue និងជាប្រធានគណៈកម្មាធិការបញ្ជា​ណែ​នាំបានធ្វើអធិបតីសន្និសីទ។
តាមរបាយការណ៍របស់គណៈកម្មាធិការបញ្ជាណែនាំការផ្លាស់ប្តូរថ្មីនិងអភិវឌ្ឍន៍សហគ្រាស នាឆ្នាំ ២០១៧ ប្រទេសទាំងមូលបានអនុម័តលើគំរោងការណ៍ស្តីពី ការភាគហ៊ុនភាវូបនីយកម្មសហគ្រាសរដ្ឋចំនួន ៦៩ ច្រើជាងសហគ្រាស​ចំនួន ១៤ អង្គភាព បើប្រៀបនឹងឆ្នាំ ២០១៦។ តំលៃងទុនរបស់រដ្ឋនៅបណ្ដាសហគ្រាសភាគហ៊ុនទទួលបាន ១៦០ លានលានដុង ស្រូបយក ១១,៤% ប្រភពទុនរបស់រដ្ ឋដែលកំពុងវិនិយោគនៅបណ្ដាសហគ្រាសរដ្ឋនាចុងឆ្នាំ​ ២០១៦។ សមាជិកគណៈកម្មាធិការទាំងឡាយក៏បានលើកច្បាស់នូវភាពអន់ខ្សោយ និងកំហិតមួយចំនួន ផង​ដែរ​។
តាមនោះ គប្បីមានការខំប្រឹងប្រែងខ្លាំងក្លាថែមទៀតនាពេលខាងមុខ ដើម្បីទទួលបានគោលដៅមានសហគ្រាស​ចំនួន ១ លាន នាឆ្នាំ ២០២០ តាមផែនការរបស់រដ្ឋាភិបាលដែលបានដាក់ចេញ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top