អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Nguyen Quoc Dung ប្រធាន SOM អាស៊ាន-វៀតណាម (រូបថត៖ baoquocte.vn)
នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ សន្និសីទថ្នាក់មន្រ្តីជាន់ខ្ពស់អាស៊ាន - អាមេរិកបានប្រព្រឹត្តទៅដើម្បីជំរុញការសម្របស្រួល និងកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងអាស៊ានក្នុងការទប់ស្កាត់នឹងជំងឺរាតត្បាត Covid-19 ។
សន្និសីទនេះត្រូវបានរៀបចំឡើងក្រោមសហអធិបតីភាពរបស់អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Nguyen Quoc Dung ប្រធាន SOM អាស៊ាន-វៀតណាម និងលោក David Stilwell ឧបការីរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកទទួលទន្ទុកបញ្ហាអាស៊ីបូព៌ា-ប៉ាស៊ីហ្វិក ។
ក្នុងសន្និសីទនេះ លោកអនុរដ្ឋមន្រ្តី Nguyen Quoc Dung បានសង្កត់ធ្ងន់ថាគំនិតផ្តួចផ្តើមនិងកិច្ចខិតខំប្រឹងប្រែងដោយភាពម្ចាស់ការនិងទាន់ពេលវេលារបស់អាស៊ានក្នុងការទប់ទល់នឹងជំងឺឆ្លង COVID-19 នៅពេលដែលចាប់ផ្តើមផ្ទុះឡើង ទទួលបានលទ្ធផលជាបឋមផងដែរ។ លោក Nguyen Quoc Dung បានអះអាងថាដោយមានវិធានការយ៉ាងម៉ឺងម៉ាត់និងមានប្រសិទ្ធភាពរបស់រដ្ឋាភិបាលនោះ ស្ថានភាពជំងឺឆ្លងនេះនៅវៀតណាមនាបច្ចុប្បន្ននឹងត្រូវបានគ្រប់គ្រងយ៉ាងល្អប្រសើរផងដែរ។ ទន្ទឹមនឹងនេះដែរ លោកអនុរដ្ឋមន្រ្តីក៏បានលើកសំណើរអំពីការតំរង់ទិសសហប្រតិបត្តិការរវាងអាស៊ាននិងអាមេរិក ក្នុងការគ្រប់គ្រងនិងទប់ស្កាត់ជម្ងឺ ក៏ដូចជាទល់ទល់នឹងរាល់ផលប៉ះពាល់អវិជ្ជមានលើវិស័យសេដ្ឋកិច្ច-សង្គមដើម្បីធានាស្ថិរភាពនៃជីវភាពរស់នៅរបស់ប្រជាជនផងដែរ។
ក្នុងពេលនោះ បណ្តាប្រទេសសមាជិក អាស៊ាននិងសហរដ្ឋអាមេរិក បានសន្យាបង្កើនកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងសម្របសម្រួលគ្នាក្នុងការទប់ទល់នឹងជម្ងឺរាតត្បាត Covid-19 ប្រកបដោយប្រសិទ្ធភាព ដើម្បីការពារសុវត្ថិភាព និងសុខភាពសម្រាប់ប្រជាជនផងដែរ។ ម្យ៉ាងវិញទៀត អាស៊ាននិងសហរដ្ឋអាមេរិកក៏បានអះអាងថានឹងសម្របសម្រួលយ៉ាងសកម្មក្នុងការចាត់វិធានការនានា ដើម្បីកាត់បន្ថយយ៉ាងច្រើនបំផុត នូវផលប៉ះពាល់ដល់សេដ្ឋកិច្ច-សង្គមដោយជម្ងឺ COVID-19 ផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម