សន្និសីទកំពូល BRICS បើកជាផ្លូវការនៅចិន
សន្និសីទកំពូលលើកទី ៩ នៃបណ្ដាខឿនសេដ្ឋកិច្ចទើប នឹងលេចចេញជួរមុខលើពិភពលោក (BRICS) រួមមាន ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិននិង អាហ្វ្រិកខាងត្បូង បានបើកជាផ្លូវការនាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧ នៅទីក្រុង Xiamen ខេត្ត Fujian ប្រទេសចិន។ ថ្លែងមតិនៅពិធីបើកសន្និសីទកំពូល ប្រធានរដ្ឋចិន លោក Xi Jinping បានអះអាងថា៖ ក្នុងកាលៈទេសៈពិភពលោកមានបំរ៉ែបំរួលជាច្រើន នាបច្ចុប្បន្ន កិច្ចសហប្រតិបត្តិការ រវាងប្រទេសជាសមាជិក BRICS នានាដើរតួនា ទីដ៏សែនសំខាន់ ព្រមទាំង អំពាវនាវឲ្យបណ្ដាប្រទេស BRICS គប្បីជំរុញកិច្ច សហប្រតិបត្តិការសេដ្ឋកិច្ចឲ្យជាក់ស្តែងដើម្បីប្រឆាំងលទ្ធិភេរវកម្ម ហើយជំរុញការ កែលំអរសមត្ថភាពគ្រប់គ្រងសេដ្ឋកិច្ចសកល។ ប្រធានរដ្ឋចិន លោក Xi Jinping ក៏អំពាវនាវឲ្យប្រទេសជាសមាជិកទាំងអស់ បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យ ពាណិជ្ជកម្មនិងវិនិយោគហិរញ្ញវត្ថុ តភ្ជាប់និងអភិវឌ្ឍន៍និរន្តរភាព។ សន្និសីទនឹង បិទបញ្ចប់ នាថ្ងៃទី៥ ខែកញ្ញា៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម