សន្និបាតគណៈកម្មាធិការមជ្ឈឹមបក្សលើកទី ៧ នីតិកាលទី ១២ បានប្រារព្ធនាព្រឹកថ្ងៃទី ៧ ខែឧសភា នៅទីក្រុងហាណូយ។

អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញថ្លែងមតិក្នុងសន្និបាត (រូបថតៈ Xuân Dần/VOV )
នៅអង្គប្រជុំលើកនេះនឹងធ្វើការពិភាក្សាអំពីគម្រោងការមួយចំនួន ក្នុងនោះមាន “គម្រោងការកសាងជួរកម្មាភិបាលគ្រប់ជាន់ថ្នាក់ជាពិសេសគឺថ្នាក់យុទ្ធសាស្ត្រមានសមត្ថភាពពេញលេញ មានគុណសម្បត្តិនិងកិត្យានុ ភាព” គម្រោងការ “កំណែទម្រង់គោលនយោបាយប្រាក់បៀវត្សសម្រាប់កម្មាភិបាល កងកម្លាំងប្រដាប់អាវុធនិងនិយោជិកក្នុងសហគ្រាស” និងគម្រោងការ “កែទម្រង់គោលនយោបាយធានារ៉ាប់រង់សង្គម”។ គម្រោងទាំងអស់គឺទាក់ទងផ្ទាល់ដល់កិច្ចការ កសាងបក្ស កសាងជួរកម្មាភិបាល កសាងប្រព័ន្ធនយោបាយ ថែទាំជីវភាពកម្មាភិបាល ពលករ និយោជិកដែលបានកម្មាភិបាល បក្ខជន និងប្រជាជនគ្រប់ជាន់ថ្នាក់ផ្តោតការ យកចិត្តទុកដាក់ជាពិសេស។
អញ្ជើញថ្លែងមតិបើកសន្និបាត អគ្គលេខាបក្ស លោក Nguyen Phu Trong បាន សង្កត់ធ្ងន់ថា សន្និបាតមជ្ឈឹមលើកនេះបានប្រារព្ធឡើងក្នុងបរិបទដែលប្រទេសជាតិ មានបម្រែបម្រួលយ៉ាងសកម្មនិងកំពុងចំពោះមុខ កាលានុវត្តន៍ភាពថ្មីដ៏ល្អប្រសើជាងសម្រាប់បុព្ធហេតុផ្លាស់ប្តូរថ្មី។ លោកអគ្គលេខាបក្សបានស្នើឲ្យអង្គប្រជុំ ពង្រីកស្មារតីទទួលសុខត្រូវ និងប្រមូលផ្តុំស្រាវជ្រាវពិភាក្សាផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម