ព័ត៌មាន

សន្និបាតមជ្ឈិមបក្ស​លើកទី៨ ឯកច្ឆន្តឧទ្ទេសនាមបេក្ខភាពលោកអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម Nguyen Phu Trong ឲ្យកាន់តំណែងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម


ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ vnanet.vn)

នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ គណៈកម្មាធិ​ការ​មជ្ឈិមបក្សបានពិភាក្សាអំពីស្ថានភាពសេដ្ឋកិច្ច សង្គមនិងថវិកា​រ​ដ្ឋឆ្នាំ ២០១៨ ផែនការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងគម្រោងថវិការដ្ឋឆ្នាំ២០១៩។

នារសៀល គណៈកម្មាធិការ​មជ្ឈិមបក្សបានពិភាក្សាអំពីការងារកម្មាភិបាល។ គណៈកម្មាធិ​ការ​មជ្ឈិមបក្សបាន​ឯកច្ឆន្ត​ (១០០%) ឧទ្ទេសនាមបេក្ខភាពលោកអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម Nguyen Phu Trong ឲ្យកាន់​តំ​​​ណែងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ បេក្ខភាពនេះនឹងបានដាក់ជូនរដ្ឋសភានៅកិច្ចប្រជុំលើកទី ៦ នៃរដ្ឋសភា នីតិកាលទី១៤។

ក្នុងអង្គប្រជុំនេះដែរ គណៈកម្មាធិការមជ្ឈិមបក្សបានបោះឆ្នោតជ្រើសតាំង លោក Vo Thai Nguyen និងលោក Tran Duc Thang ជាសមាជិកនៃគណៈកម្មាធិការត្រួតពិនិត្យមជ្ឈិមបក្ស នីតិកាលទី១២៕

តាមកាសែតកងទ័ពប្រជាជនអនឡាញ


top