នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរដ្ឋធានីហាណូយ បន្ទាប់ពីរយៈពេល ១ ថ្ងៃធ្វើការ សន្និបាតគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៣ បានបិទបញ្ចប់ដោយឯកភាពលើបញ្ហាសំខាន់ៗជាច្រើន។
ទិដ្ឋភាពនៃសន្និបាតគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី១៣ (រូបថត៖ VOV)
អញ្ជើញថ្លែងមតិបិទបញ្ចប់សន្និបាត
លោកអគ្គលេខាបក្ស តូ ឡឹម បានឲ្យដឹងថា គណៈកម្មាធិការមជ្ឈិមមានការឯកភាពខ្ពស់លើការយល់ដឹង
និងការប្តេជ្ញាចិត្តអនុវត្តគោលនយោបាយបូកសរុបសេចក្តីសម្រេចចិត្តលេខ ១៨
នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១២ ស្តីពីការបន្តផ្លាស់ប្តូរថ្មី
រៀបចំប្រព័ន្ធនយោបាយដោយដំណើរការប្រកបដោយប្រសិទ្ធភាព
ដោយចាត់ទុកនេះជាភារកិច្ចសំខាន់ពិសេស ជាបដិវត្តន៍ក្នុងការសម្រួល
និងរៀបចំប្រព័ន្ធនយោបាយ ហើយត្រូវមានការឯកភាពខ្ពស់ក្នុងការយល់ដឹង
និងសកម្មភាពក្នុងបក្សទាំងមូលនិងប្រព័ន្ធនយោបាយទាំងមូល។
លោកអគ្គលេខាបក្ស
តូ ឡឹម បានកត់សម្គាល់ថា
ដំណើរការអនុវត្តត្រូវប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍របស់បក្ស កម្មវិធីនយោបាយ
លក្ខន្តិកៈបក្ស រដ្ឋធម្មនុញ្ញ ច្បាប់ និងស្ថានភាពជាក់ស្តែង។ លោកអគ្គលេខាបក្ស តូ
ឡឹម បានសង្កត់ធ្ងន់ថា៖ “ភារកិច្ចរៀបចំប្រព័ន្ធនយោបាយដោយដំណើរការប្រកបដោយប្រសិទ្ធភាព
គឺជាការងារដ៏លំបាក រសើប និងស្មុគស្មាញ
ដែលប៉ះពាល់ផ្ទាល់ដល់បុគ្គលម្នាក់ៗក្នុងអង្គភាពនីមួយៗ។ ដូច្នេះ
ទាមទារឲ្យមានសាមគ្គីភាព ការប្ដេជ្ញាចិត្តខ្ពស់ ភាពក្លាហាន
និងសូម្បីតែការលះបង់ប្រយោជន៍ផ្ទាល់ខ្លួនដើម្បីប្រយោជន៍រួម”។
អំពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថាមពលជាតិ
បំពេញតាមតម្រូវការអភិវឌ្ឍន៍របស់ប្រទេស លោកអគ្គលេខាបក្ស តូ ឡឹម បានឲ្យដឹងថា
គណៈកម្មាធិការប្រតិបត្តិមជ្ឈិមបានឯកភាពខ្ពស់ចំពោះគោលនយោបាយចាប់ផ្តើមឡើងវិញកម្មវិធីអគ្គិសនីនុយក្លេអ៊ែរនៅវៀតណាម
និងបន្តស្រាវជ្រាវគម្រោងអគ្គិសនីនុយក្លេអ៊ែរ Ninh Thuan។
នេះជាការងារសំខាន់ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថាមពលជាតិ
បំពេញតម្រូវការអភិវឌ្ឍន៍របស់ប្រទេសជាតិ។ ការងារនេះត្រូវធ្វើជាបន្ទាន់
ដោយបំពេញតាមតម្រូវការខ្ពស់បំផុតលើការធានាសុវត្ថិភាព និងការការពារបរិស្ថាន៕