ព័ត៌មាន

សន្តិភាពស្ថិរភាពនិងភាពសម្បូររុងរឿងនៅអាស៊ីអាគ្នេយ៍សមស្របទៅនឹងផលប្រយោជន៍របស់ទាំងអាស៊ាននិងអាមេរិក


នាយ ឧត្តមសេនីយ៍ លោក Ngo Xuan Lich ដឹកនាំគណៈប្រតិភូវៀតណាមចូលរួមក្នុងកិច្ចប្រជុំ

សន្តិភាពស្ថិរភាពនិងភាពសម្បូររុងរឿងនៅអាស៊ីអាគ្នេយ៍សមស្របទៅនឹងផលប្រយោជន៍របស់ទាំងអាស៊ាននិងអាមេរិក។​នេះជាការអះអាងរបស់នាយឧត្តមសេនីយ៍ លោក Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀត ណាមក្នុងជំនួបក្រៅផ្លូវការថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ាន-អាមេរិកនៅក្រុងហាវៃអាមេរិក នាថ្ងៃទី៣០ ខែកញ្ញា​ឆ្នាំ២០១៦។ ​តាមនាយឧត្តមសេនីយ៍ Ngo Xuan Lich ការចូលរួមមានការទទួលខុសត្រូវរបស់អាមេរិកក៏ដូចជាប្រទេស​ដៃគូ ដើម្បីសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍន៍នៅអាស៊ីអាគ្នេយ៍ក៏ដូចជានៅអាស៊ីប៉ាស៊ីហ្វិកនឹងជួយអាស៊ាន​អនុវត្តជាក់ស្តែងគោលដៅ សហគមន៍អាស៊ាន២០២៥។ ​តាមនាយឧត្តមសេនីយ៍ លោក Ngo Xuan Lich អា
ស៊ាននិងអាមេរិកគប្បីប្រមូលផ្តុំកសាងសមត្ថភាពអនុវត្តសកម្មភាពរួមលើវិស័យសន្តិសុខក្រៅប្រពៃណី។​ នាយឧត្តមសេនីយ៍បានស្នើឲ្យអាមេរិកបង្កើនចែករំលែកបទពិសោធន៍និងជួយបង្កើនសមត្ថភាពសម្រាប់ប្រទេសអាស៊ាន​នានា ជាពិសេសក្នុងការស្វែងរក ជួយសង្គ្រោះនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម


top