ព័ត៌មាន

សញ្ញាសម្គាល់បន្ទាប់ពីរយៈពេល៥ឆ្នាំអនុវត្តន៍កិច្ចព្រមព្រៀង EVFTA

ថ្ងៃទី ១ ខែសីហា គឺជាខួបគម្រប ៥ ឆ្នាំនៃការ ចូលជាធរមានជាផ្លូវការនៃកិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប (EU) និងវៀតណាម (EVFTA)។
បន្ទាប់ពីរយៈពេល ៥ ឆ្នាំ EVFTA គឺជាកាតាលីករដ៏សំខាន់សម្រាប់កំណើនដ៏ខ្លាំងក្លានៃទំហំ ពាណិជ្ជកម្មទ្វេភាគី ដោយសម្រេចបានជិត ៣០០ ពាន់លានដុល្លារអាមេរិក។ លទ្ធផល នេះបានធ្វើឱ្យវៀតណាមក្លាយជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់ EU ក្នុងអាស៊ាន និងជាដៃគូធំទី ១៦ របស់ EU នៅទូទាំងពិភពលោក។
ការកែច្នៃជលផលសម្រាប់នាំចេញ។ (រូបថត៖ VNA)
ត្រូវបានចុះហត្ថលេខានៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០១៩ និងចូលជាធរមានជា ផ្លូវការចាប់ពីថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២០ EVFTA បានរួមចំណែកក្នុងការជំរុញ កំណើនដ៏ខ្លាំងក្លានៃការដោះដូរពាណិជ្ជកម្ម EU-វៀតណាម។ យោងតាមទិន្នន័យរបស់ នាយកដ្ឋានស្ថិតិវៀតណាម ក្នុងរយៈពេលមិនទាន់ដល់ ៥ ឆ្នាំ (ចាប់ពីខែសីហា ឆ្នាំ ២០២០ ដល់ខែឧសភា ឆ្នាំ ២០២៥) ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានចំនួន ២៩៨ ពាន់ លានដុល្លារអាមេរិក ដែលស្មើនឹងជិត ៤០% នៃទំហំពាណិជ្ជកម្មរវាងភាគីទាំងពីរក្នុង រយៈពេល ៣០ ឆ្នាំកន្លងមក (៨១៥ ពាន់លានដុល្លារ)។ យោងតាមការវាយតម្លៃរបស់ លោក Nguyen Hai Minh អនុប្រធានសមាគមសហគ្រាសអឺរ៉ុបនៅវៀតណាម (EuroCham) EVFTA មិនត្រឹមតែនាំមកនូវផលប្រយោជន៍ដល់ទំនិញ និងសហគ្រាស វៀតណាមប៉ុណ្ណោះទេ ថែមទាំងបើកឱកាសដ៏ធំធេងសម្រាប់សហគ្រាសអឺរ៉ុបក្នុងការ ជ្រៀតចូលទីផ្សារដោយមានចំនួនប្រជាជន ១០០ លាននាក់ ជាមួយនឹងវណ្ណៈកណ្តាល ដែលកំពុងកើនឡើង។
“ចំណុចភ្លឺមួយនៅក្នុងក្រសែភ្នែករបស់សហគ្រាសអឺរ៉ុបនោះគឺការអនុវត្ត ប្រកប ដោយប្រសិទ្ធភាពនៃ EVFTA ក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះ។ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបានរួមដៃជាមួយ EU និងសហគមន៍ធុរកិច្ច ដើម្បីលុបបំបាត់ការរាំង ស្ទះខាងស្ថាប័ន ដកឧបសគ្គក្នុងការនាំចូលនាំចេញ ហើយដោយហេតុនេះ បង្កើត បរិយាកាសធុរកិច្ចអំណោយផលសម្រាប់សហគ្រាសអឺរ៉ុបក្នុងការជ្រៀតចូល និងពង្រីក ទីផ្សារនៅវៀតណាម”។
មិនត្រឹមតែជំរុញការនាំចេញទំនិញប៉ុណ្ណោះទេ EVFTA ក៏បង្កើតកម្លាំងទាក់ទាញ ដ៏ខ្លាំងក្លាចំពោះលំហូរទុនវិនិយោគពីអឺរ៉ុប ព្រមទាំងលើកកំពស់ឋានៈរបស់វៀតណាម ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកលទៀតផង។ ដោយមានដើមទុន FDI ចុះបញ្ជីជាង ៣៥ ពាន់លានដុល្លារអាមេរិកត្រឹមពាក់កណ្តាលឆ្នាំ ២០២៥ EVFTA បានក្លាយជាកត្តា ទាក់ទាញទុនវិនិយោគបរទេសមកវៀតណាមពី EU៕

top