ព័ត៌មាន

សក្តានុពលនិងឱកាសសហប្រតិបត្តិការរវាងវៀតណាម និងអ៊ីតាលី នៅតែមានធំធេង​ណាស់

នេះគឺជាការវាយតម្លៃរបស់ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ីតាលី លោក Duong Hai Hung ក្នុងដំណើរទស្សនកិច្ចរបស់អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan នៅអ៊ីតាលីចាប់ពីថ្ងៃទី ២៩ ខែមិថុនាដល់ថ្ងៃទី ១ ខែកក្កដា។

ប្រទេសអ៊ីតាលីគឺជាដៃគូពាណិជ្ជកម្មធំជាងគេទីបីរបស់វៀតណាមនៅក្នុងសហភាពអឺរ៉ុប (EU) ខណៈដែលវៀតណាមគឺជាដៃគូធំបំផុតរបស់អ៊ីតាលីនៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ ទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ ២០២៤ សម្រេចបាន ៦,៩ ពាន់លានដុល្លារអាមេរិក។ អំពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឯកអគ្គរដ្ឋទូត Duong Hai Hung បានវាយតម្លៃថា៖     “ទំនាក់ទំនងវៀតណាម-អ៊ីតាលីមានមូលដ្ឋានប្រវត្តិសាស្ត្រយ៉ាងស៊ីជម្រៅ និងប្រពៃណីមិត្តភាពដ៏ជិតស្និត។ ជាពិសេស ស្លាកសញ្ញារបស់លោកប្រធានហូជីមិញបានបន្សល់ទុកនៅប្រទេសអ៊ីតាលីក្នុងឆ្នាំ ១៩២៨ និងមានខ្សែផ្លូវចំនួន ២១ ត្រូវបានដាក់ឈ្មោះតាមលោកប្រធានហូជីមិញនៅអ៊ីតាលី បានធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅថែមទៀត”។

ឯកអគ្គរដ្ឋទូរ Duong Hai Hung ឆ្លើយបទសម្ភាស។ រូបថត៖ Thanh Hai/TTXVN

ដើម្បីនាំទំនាក់ទំនងទ្វេភាគីឡើងដល់កម្ពស់ថ្មីមួយ ឯកអគ្គរដ្ឋទូត Duong Hai Hung បានចាត់ទុកថា ប្រទេសទាំងពីរត្រូវផ្តោតការយកចិត្តទុកដាក់លើការតំរង់ទិសយុទ្ធសាស្ត្រ ក្នុងនោះ បង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសគឺថ្នាក់ខ្ពស់; ផ្តល់អាទិភាពលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វប្បធម៌ ទេសចរណ៍ និងកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននៃប្រទេសទាំងពីរ៕


top