ព័ត៌មាន សក្ដានុពលនៃកសិផលវៀតណាមទទួលបានការវាយតម្លៃខ្ពស់នៅអ៊ីតាលី 06/03/2023 នាពេលថ្មីៗនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ីតាលី លោក Duong Hai Hung បានទទួលជួបលោក Renzo Piraccini ប្រធានក្រុមហ៊ុន CESENA FIERA ដែលជាអង្គភាពរៀបចំការតាំងពិព័រណ៍ Macfrut ដើម្បីត្រៀមរៀបចំផែនការសម្រាប់វៀតណាម ចូលរួមក្នុងការតាំងពិព័រណ៍ Macfrut ២០២៣។ ភ្ញៀវយ៉ាងច្រើនកុះករមកទស្សនាការតាំងពិព័រណ៍ Macfrut។ រូបថត៖ VNA នៅក្នុងជំនួបនេះ លោក Piraccini បានវាយតម្លៃខ្ពស់ចំពោះសក្តានុពលនៃកសិផលវៀតណាម និងបានថ្លែងអំណរគុណចំពោះស្ថានទូតដែលបានអមដំណើរជាមួយ Macfrut ដើម្បីឧទ្ទេសនាមផលិតផលវៀតណាមក្នុងរយៈពេល ២ ឆ្នាំកន្លងមក។ លោកបានឲ្យដឹងថា នៅឆ្នាំ ២០២៣ ការតាំងពិព័រណ៍ Macfrut នឹងកាន់តែពិសេស ដោយមានតំបន់សម្រាប់គ្រឿងទេសនិងរុក្ខជាតិ តំបន់តាំងពិព័រណ៍ស្តីពីការបណ្តុះកូនឈើ និងបង្កាត់គ្រាប់ពូជ បង្កើតទីលានលេងដ៏មានកិត្យានុភាពទាំងក្នុងតំបន់និងអន្តរជាតិ ទាក់ទង់នឹងកសិកម្ម។លោកឯកអគ្គរដ្ឋទូត Duong Hai Hung បានអះអាងពីប្រៀបខ្លាំងនៃកសិផលវៀតណាម ហើយមានបំណងថា វៀតណាមនឹងមានវត្តមាននៅក្នុងតាំងពិព័រណ៍ឆ្នាំនេះ ដើម្បីបន្តនាំមកជូនទីផ្សារអ៊ីតាលី សហភាពអឺរ៉ុប (EU) និងទីផ្សារអន្តរជាតិ នូវផលិតផលកសិកម្មប្រកបដោយគុណភាពខ្ពស់ និងផលិតផលប្រចាំតំបន់របស់វៀតណាម។ យោងតាមលោកឯកអគ្គរដ្ឋទូត Duong Hai Hung នេះមិនត្រឹមតែជាឱកាសដើម្បីឧទ្ទេសនាមនិងផ្សព្វផ្សាយផលិតផលវៀតណាមប៉ុណ្ណោះទេ ថែមទាំងជាឱកាសសម្រាប់វៀតណាមសិក្សាស្រាវជ្រាវនិងស្វែងយល់ពីបច្ចេកទេសថ្មីក្នុងវិស័យកសិកម្មបច្ចេកវិទ្យាខ្ពស់ផងដែរ។សូមគូសបញ្ជាក់ថា Macfrut គឺជាការតាំងពិព័រណ៍អន្តរជាតិប្រចាំឆ្នាំដ៏ធំបំផុតមួយនៅអឺរ៉ុប និងជាព្រឹត្តិការណ៍សេដ្ឋកិច្ច និងពាណិជ្ជកម្មឈានមុខគេនៅក្នុងប្រទេសអ៊ីតាលី។ ការតាំងពិព័រណ៍ Macfrut ២០២៣ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៣ នៅទីក្រុង Rimini ប្រទេសអ៊ីតាលី៕

នាពេលថ្មីៗនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ីតាលី លោក Duong Hai Hung បានទទួលជួបលោក Renzo Piraccini ប្រធានក្រុមហ៊ុន CESENA FIERA ដែលជាអង្គភាពរៀបចំការតាំងពិព័រណ៍ Macfrut ដើម្បីត្រៀមរៀបចំផែនការសម្រាប់វៀតណាម ចូលរួមក្នុងការតាំងពិព័រណ៍ Macfrut ២០២៣។ ភ្ញៀវយ៉ាងច្រើនកុះករមកទស្សនាការតាំងពិព័រណ៍ Macfrut។ រូបថត៖ VNA នៅក្នុងជំនួបនេះ លោក Piraccini បានវាយតម្លៃខ្ពស់ចំពោះសក្តានុពលនៃកសិផលវៀតណាម និងបានថ្លែងអំណរគុណចំពោះស្ថានទូតដែលបានអមដំណើរជាមួយ Macfrut ដើម្បីឧទ្ទេសនាមផលិតផលវៀតណាមក្នុងរយៈពេល ២ ឆ្នាំកន្លងមក។ លោកបានឲ្យដឹងថា នៅឆ្នាំ ២០២៣ ការតាំងពិព័រណ៍ Macfrut នឹងកាន់តែពិសេស ដោយមានតំបន់សម្រាប់គ្រឿងទេសនិងរុក្ខជាតិ តំបន់តាំងពិព័រណ៍ស្តីពីការបណ្តុះកូនឈើ និងបង្កាត់គ្រាប់ពូជ បង្កើតទីលានលេងដ៏មានកិត្យានុភាពទាំងក្នុងតំបន់និងអន្តរជាតិ ទាក់ទង់នឹងកសិកម្ម។លោកឯកអគ្គរដ្ឋទូត Duong Hai Hung បានអះអាងពីប្រៀបខ្លាំងនៃកសិផលវៀតណាម ហើយមានបំណងថា វៀតណាមនឹងមានវត្តមាននៅក្នុងតាំងពិព័រណ៍ឆ្នាំនេះ ដើម្បីបន្តនាំមកជូនទីផ្សារអ៊ីតាលី សហភាពអឺរ៉ុប (EU) និងទីផ្សារអន្តរជាតិ នូវផលិតផលកសិកម្មប្រកបដោយគុណភាពខ្ពស់ និងផលិតផលប្រចាំតំបន់របស់វៀតណាម។ យោងតាមលោកឯកអគ្គរដ្ឋទូត Duong Hai Hung នេះមិនត្រឹមតែជាឱកាសដើម្បីឧទ្ទេសនាមនិងផ្សព្វផ្សាយផលិតផលវៀតណាមប៉ុណ្ណោះទេ ថែមទាំងជាឱកាសសម្រាប់វៀតណាមសិក្សាស្រាវជ្រាវនិងស្វែងយល់ពីបច្ចេកទេសថ្មីក្នុងវិស័យកសិកម្មបច្ចេកវិទ្យាខ្ពស់ផងដែរ។សូមគូសបញ្ជាក់ថា Macfrut គឺជាការតាំងពិព័រណ៍អន្តរជាតិប្រចាំឆ្នាំដ៏ធំបំផុតមួយនៅអឺរ៉ុប និងជាព្រឹត្តិការណ៍សេដ្ឋកិច្ច និងពាណិជ្ជកម្មឈានមុខគេនៅក្នុងប្រទេសអ៊ីតាលី។ ការតាំងពិព័រណ៍ Macfrut ២០២៣ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៣ នៅទីក្រុង Rimini ប្រទេសអ៊ីតាលី៕