នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ ខេត្ត Ninh Thuan បានរៀបចំពិធីរំលឹកខួបលើកទី ៨៧ នៃទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧ និងអំណរនិទាឃៈរដូវឆ្នាំរកានព្វស័ក២០១៧។ ពង្រីកប្រពៃណីស្រុកកំណើត Ninh Thuan វីរៈភាពនោះឆ្នាំ២០១៧ ខេត្ត Ninh Thuan បានប្រមូលផ្តុំរាល់ប្រភពកម្លាំងសំដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ខេត្តផងដែរ។
ខេត្ត Bac Lieu ក៏បានរៀបចំពិធីជួបសំណេះសំណាល ជាមួយព្រះសង្ឃសាសនិក និងជនរួមជាតិលើទូទាំងខេត្ត ក្នុងឱកាសបុណ្យតេតប្រពៃណី២០១៧។ ទន្ទឹមជាមួយគ្នានោះ ខេត្ត Binh Thuan ក៏បានកសាងកម្មវិធីវប្បធម៌ “អំណរបក្សអំណរនិទាឃៈរដូវ” ឆ្នាំរកានព្វស័ក២០១៧។ ក្នុងឱកាសនេះខេត្ត Tien Giang ក៏បានរៀបចំពិធី ជួបសំណេះសំណាលកម្មាភិបាលគ្រប់ជាន់ថ្នាក់ផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម