នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ (ជាថ្ងៃដំបូងនៃបុណ្យតេតឆ្នាំម្សាញ់សប្តស័ក) មន្ទីរទេសចរ ណ៍ទីក្រុង Da Nang បានរៀបចំពិធីទទួលស្វាគមន៍ក្រុមភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដំបូងដែល មកទស្សនាទីក្រុង។
កំពង់ផែអ្នកដំណើរអន្តរជាតិ Ha Long ស្វាគមន៍ភ្ញៀវទេសចរប្រមាណ ៥០០ នាក់នៅលើនាវាទេសចរណ៍ Silver Dawn (រូបថត៖ VOV)
ភ្ញៀវទេសចរណ៍អាចរីករាយនឹងការសម្តែងសិល្បៈ របាំតោ និងនាគ ព្រមទាំងទទួលបានកាដូពិសេសជាមួយនឹងរសជាតិដ៏សម្បូរបែបរបស់ទីក្រុង Da Nang ដូចជា៖ ដួនស្លឹក ដំណាប់ខ្ញី នំដូងដុត គ្រាប់ល្ង...។ ជាពិសេសកម្មវិធី “រើសលាបដើមនិទាឃរដូវ” ក៏ផ្តល់ជូនអ្នកទស្សនានូវប័ណ្ណសម្រាប់ការទស្សនា និងការកម្សាន្តនៅគោលដៅល្បីៗនៃទីក្រុងក្នុងអំឡុងពេលស្នាក់នៅ ក្នុងទីក្រុង Da Nang។ ថ្ងៃនេះ អាកាសយានដ្ឋានអន្តរជាតិ Da Nang ត្រូវបានគេរំពឹងថានឹងស្វាគមន៍ជើងហោះហើរក្នុងស្រុក និងអន្តរជាតិជាង ១៤០ ដែលប៉ាន់ស្មានថា មានអ្នកដំណើរជាង ២០.០០០ នាក់។
ក្នុងពេលជាមួយគ្នានោះ នៅខេត្ត Quang Ninh តាំងពីព្រឹកព្រលឹម កំពង់ផែអ្នកដំណើរអន្តរជាតិ Ha Long ពោរពេញដោយសំឡេងស្គរតោ និងផ្កាសរីកស្គុះស្គាយ ស្វាគមន៍ភ្ញៀវទេសចរប្រមាណ ៥០០ នាក់នៅលើកប៉ាល់ទេសចរណ៍ Silver Dawn៕