|
គណៈប្រតិភូវៀតណាមអញ្ជើញអូជធូបនិងដាក់កម្រងផ្កា នៅស្តូបមិត្តភាពកម្ពុជា - វៀតណាម ស្ថិតនៅក្នុងខេត្តព្រះសីហនុ |
នៅថ្ងៃទី ២០ ខែធ្នូ អគ្គកុងស៊ុលវៀតណាមនិងសមាគមខ្មែរ - វៀតណាមនៅខេត្តព្រះសីហនុ តំណាងសហគមន៍ធុរកិច្ចវៀតណាមរួមទាំងក្រុមហ៊ុន Metfone និងក្រុមហ៊ុន OpenNet ដឹកនាំដោយលោកអគ្គកុងស៊ុល Vu Ngoc Ly បានអញ្ជើញមកដាក់កម្រងផ្កានៅស្តូបមិត្តភាពកម្ពុជា - វៀតណាម ស្ថិតនៅក្នុងខេត្តព្រះសីហនុ ក្នុងឱកាសអបអរសាទរខួបលើកទី ៣០ នៃទិវាការពារជាតិដោយប្រជាជនទាំងមូល (២២ ធ្នូ ១៩៨៩-២២ ធ្នូ ២០១៩) និងខួបលើកទី ៧៥ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម (២២ ធ្នូ ១៩៤៤-២២ ធ្នូ ២០១៩) ។
នេះជាសកម្មភាពប្រចាំឆ្នាំដែលរៀបចំឡើងដោយអគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្តព្រះសីហនុ ដើម្បីសម្តែងការដឹងគុណចំពោះវីរជនវៀតណាមដែលបានពលីជីវិត ដើម្បីចំណងសាមគ្គីភាពនិងមិត្តភាពរវាងប្រទេសទាំងពីរវៀតណាមនិងកម្ពុជា។
|
លោកអគ្គកុងស៊ុល Vu Ngoc Ly បានអញ្ជើញមកដាក់កម្រងផ្កានៅស្តូបមិត្តភាពកម្ពុជា - វៀតណាម |
កងទ័ពស្ម័គ្រចិត្តនិងអ្នកជំនាញវៀតណាមរាប់ម៉ឺននាក់បានពលីជីវិតនៅពេលដែលបំពេញបេសកកម្មអន្តរជាតិ នៅក្នុងប្រទេសកម្ពុជាក្នុងសម័យសង្គ្រាម។ រហូតមកទល់ពេលនេះនៅមានអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមជាច្រើនទៀតដែលនៅសល់ក្នុងប្រទេសកម្ពុជានៅឡើយ។ ការងារជីករុករក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍នៃអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមនៅតែកំពុងអនុវត្តយ៉ាងសកម្មដោយរដ្ឋាភិបាលនៃប្រទេសទាំងពីរដែលមានគោលដៅនឹងសម្រេចនៅឆ្នាំ ២០២០ ៕
តាម Vietnam plus -ទីភ្នាក់ងារសារព័ត៌មានវៀតណាម