ព័ត៌មាន

សកម្មភាពវប្បធម៌ និងសិល្បៈវិសេសវិសាលជាច្រើន បម្រើប្រជាជនក្នុងឱកាសទិវាបុណ្យ​ជាតិ ថ្ងៃទី ២ ខែកញ្ញា

ក្នុងឱកាសទិវាបុណ្យ​ជាតិទី ២ ខែកញ្ញា មូលដ្ឋានជាច្រើននៅទូទាំងប្រទេសកំពុងរៀបចំកម្មវិ​ធី​វប្បធម៌ សិល្បៈ និងសកម្មភាពទទួល​បទពិសោធន៍ជាបន្តបន្ទាប់ ដើម្បីបម្រើប្រជាជន និងអ្នកទេសចរ។

បរិវេណមណ្ឌល Van Mieu – Quoc Tu Giam បានប្រព្រឹត្តទៅសកម្មភាពជាច្រើន រួមទាំងល្បែងប្រជាប្រិយ ការសម្តែងវប្បធម៌ ពិធីបុណ្យវប្បធម៌អាន និងការរុករកបេតិកភណ្ឌ។ រូបថត៖VNA

នៅទីក្រុងហាណូយ បរិវេណ​មណ្ឌល Van Mieu – Quoc Tu Giam បាន​ប្រព្រឹត្តទៅសកម្មភាពជាច្រើន រួមទាំងល្បែងប្រជាប្រិយ ការសម្តែងវប្បធម៌ ពិធីបុណ្យ​វប្បធម៌អាន និងការ​រុករកបេតិកភណ្ឌ។ បរិវេណពន្ធនាគារ Hoa Lo មានសកម្មភាព​អន្តរកម្ម​ជាមួ​យសាក្សីប្រវត្តិសាស្ត្រ ការសម្តែងល្ខោន និងការតាំងពិព័រណ៍តាមប្រធានបទដូចជា "ប៊ិចដែកថែប ចិត្ត​ស្មោះត្រង់" និង "តំបន់នៃការចងចាំ"។ សារមន្ទីរហាណូយ បាន​រៀបចំការតាំងពិព័រណ៍អំពីផែនការមេ​នៃរដ្ឋធានី ជាមួយនឹងចក្ខុវិស័យ ១០០ ឆ្នាំ; សិក្ខាសាលា "ភ្លើង​នៅលើផ្លូវដែក​" ការតាំងពិព័រណ៍រូបថត "ហាណូយក្នុងដួងចិត្តខ្ញុំ" និងសកម្មភាពឧទ្ទេសនាមរបរ​សិប្បកម្ម​ជាំច្រើន។

ក្រៅពីការ​ផ្លាស់ប្តូរថ្មីគោលដៅ និងការពង្រីកបរិយាកាសទទួលបទពិសោធន៍សម្រាប់​ប្រជាជន និងអ្នកទេសចរ ទីក្រុងក៏ផ្តល់ជូនការប្រើប្រាស់ប្រព័ន្ធឡានក្រុងនិងខ្សែរថភ្លើងទីក្រុងចំនួនពីរដោយឥតគិតថ្លៃផងដែរ។ នៅថ្ងៃទី ២ ខែកញ្ញា ទីក្រុងបើក​ទ្វារកន្លែងទស្សនា​ចំនួន១៧ ដោយឥតគិតថ្លៃ។ លោក Pham Tuan Long នាយកមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ទីក្រុងហាណូយ បាន​ឱ្យដឹងថា៖ «មកទល់ពេលនេះ ដើម្បីត្រៀម​រៀបចំសម្រាប់ឱកាសរំលឹកខួបលើទី ៨១ ទិវាបុណ្យជាតិទី​ ២ កញ្ញា ទីក្រុងហាណូយបានអនុវត្តការងារ​ជាច្រើនក្នុង​ពេលដំណាលគ្នា ចាប់ពីការតុបតែងលម្អ ការធានាសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍ អនាម័យបរិស្ថាន និងជាពិសេស បានណែនាំដល់បណ្តាមូលដ្ឋាន ដើម្បីធានាការទទួលស្វាគមន៍ភ្ញៀវទេសចរយ៉ាងច្រើនកុះករមកកាន់​រដ្ឋ​ធានី»។​​

ទីក្រុងហ្វេនឹងរៀបចំសកម្មភាពវប្បធម៌ សិល្បៈ និងសហគមន៍ជាបន្តបន្ទាប់ ដើម្បីអបអរសាទរទិវាបុណ្យជាតិនៅថ្ងៃទី ២ ខែកញ្ញា។ រូបថត៖ VNA

នៅទីក្រុង Can Tho ក្នុងឱកាសទិវាបុណ្យជាតិទី ២ កញ្ញា សប្តាហ៍ម្ហូបអាហារឆ្នាំ ២០២៦ ក្រោមប្រធានបទ «ម្ហូបអាហារតៃដូ - ភាពប្រណិតនៃតំបន់ទន្លេបឹងបួរ» បានបើក​ជាំផ្លូវការនាយប់ថ្ងៃទី ២៨ សីហា នៅឧទ្យាន Song Hau (ទីក្រុង Can Tho)។ សប្តាហ៍ម្ហូបអាហារនេះ មានទំហំប្រមាណ ១០០ ស្តង់ រួមមានផលិតផលម្ហូបអាហារយ៉ាងសម្បូរបែប មុខម្ហូបពិសេសប្រចាំតំបន់ ព្រមទាំងសកម្មភាពសម្តែង និងបទពិសោធន៍ដ៏​គួរឲ្យទាក់ទាញជាច្រើន​។ ក្នុងយប់ថ្ងៃទី ២៨ សីហាដែរ នៅលាន Hung Vuong សង្កាត់បាក់លៀវ ខេត្តកាម៉ៅ បានប្រព្រឹត្តិទៅពិធី​បើកទិវាបុណ្យ​បេតិកភណ្ឌវប្បធម៌ និងបាឡុងខ្យល់ក្តៅ លើកទី ១ ចាប់ពីថ្ងៃទី ២៧ អូស ដល់ថ្ងៃទី ០២ កញ្ញា៕​


top