
ទិដ្ឋភាពនៃពិធីរំលឹកខួបលើកទី៨៥នៃទិវាបង្កើតសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ
យុវជនទីក្រុងគប្បីផ្តល់យោបល់សម្រាប់កសាងទីក្រុងគួរឲ្យរស់នៅបំផុតក្នុងតំបន់។ លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក Dinh La Thang បានសង្កត់ធ្ងន់ដូច្នេះក្នុងពិធីរំលឹកខួបលើកទី៨៥នៃទិវាបង្កើតសម្ព័ន្ធ យុវជនកុម្មុយនិស្តហូជីមិញថ្ងៃទី២៦ ខែមិនា ឆ្នាំ២០១៦ ដែលបានរៀបចំឡើងនៅទីក្រុងហូជី មិញ នាថ្ងៃទី២៥ខែមិនា។ លោក Dinh La Thang បានលើកច្បាស់ថា៖
“យុវជនទាំងអស់គ្នាគប្បីចូលរួមកម្មវិធីលោតផ្លោះចំនួន៧របស់ទីក្រុង។ នេះ ជាភារកិច្ចស្នូលសម្រាប់គ្នាយើងនៅពេលអនាគត។ ខ្ញុំស្នើឲ្យមិត្តទាំងអស់ចូលរួម មតិនិងកសាងកម្មវិធីជាច្រើនសម្រាប់ខ្លួនឯង។ ម្យ៉ាងវិញទៀត គប្បីចូលរួមដោះ ស្រាយដោយផ្ទាល់រាល់បញ្ហាជំពាក់ជំពិន របស់ប្រជាជន កែប្រែរបៀបធ្វើការ និងបង្កើន ផលិតភាពការងារ”។
ក៏ក្នុងថ្ងៃទី២៥មិនា ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Nguyen Thien Nhan បានអញ្ជើញទៅសាកសួរសុខទុក្ខនិងជូនពរ មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុនិស្តហូជីមិញ ក្នុងឱកាសរំលឹកខួបលើកទី៨៥ នៃទិវាបង្កើតសម្ព័ន្ធយុវជន។ នៅទីនេះ លោក Nguyen Thien Nhan ជឿជាក់ថាសម្ព័ន្ធ យុវជនបន្តជាតំណាងឆ្នើមរបស់មជ្ឈដ្ឋានវ័យក្មេង ទូទាំងប្រទេសនិងកំណត់ទិស ដៅសម្រាប់មជ្ឈដ្ឋានវ័យក្មេងអនុវត្តល្អនូវសេចក្តីសម្រេចចិត្តមហាសន្និបាតបក្ស ទូទាំងប្រទេសលើកទី១២ រួមទាំងសកម្មរួមចំណែកចូលក្នុងការអភិវឌ្ឍន៍របស់ប្រទេសជាតិ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម