នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc និងគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋាភិបាលវៀតណាមអញ្ជើញទៅទស្សនារូបសណ្ឋានធ្វើសកម្មភាពនៅក្រុមហ៊ុន Kongsberg (រូបថត៖ VOV)
នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទៅទស្សនាក្រុមហ៊ុន Kongsberg និង Pharmaq របស់ន័រវេស។
លោកនាយករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះរូបសណ្ឋានធ្វើសកម្មភាព របស់បណ្ដាក្រុមហ៊ុននេះ ហើយស្នើអោយគេសហប្រតិបតិ្តការជាមួយសហគ្រាស វៀតណាម ជាពិសេសគឺក្នុងកាលៈទេសៈដែលវៀតណាមកំពុងជំរុញការអភិវឌ្ឍ សេដ្ឋកិច្ចសមុទ្រប្រកបដោយចីរភាព ក៏ដូចជាការអភិវឌ្ឍថាមពលកកើតឡើង វិញនិងថាមពលស្អាតទៀតផង។ លោក Morten Nordstad ប្រធានក្រុមហ៊ុន Pharmaq បានអោយដឹងថា ក្រុមហ៊ុននេះមានគោលបំណងចង់សហប្រតិបតិ្តការ ជាមួយវៀតណាមក្នុងការអភិវឌ្ឍផ្នែកផលនេសាទប្រកបដោយចីរភាព ព្រមទាំង សហប្រតិបតិ្តការជាមួយបណ្ដាសាកលវិទ្យាល័យនិងវិទ្យាស្ថានស្រាវជ្រាវដើម្បីដំណើរការបង្ហាត់បង្រៀនក្នុងវិស័យនេះផងដែរ។ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានស្នើអោយក្រុមហ៊ុន Pharmaq ស្រាវជ្រាវដើម្បីបង្កើត រោងចក្រផលិតវ៉ាក់សាំងនៅវៀតណាម ដំបូងបង្អស់គឺវ៉ាក់សាំងសម្រាប់ត្រីប្រា។
នាយប់ថ្ងៃទី២៥ ខែឧសភា នៅរដ្ឋធានី Oslo នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc និងលោកជំទាវរួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានទៅ សួរសុខទុក្ខនិងជួបសំណេះសំណាលជាមួយកម្មាភិបាល បុគ្គលិកនៃស្ថានទូតនិង តំណាងបណ្ដាសមាគមន៍ អង្គការ និងសហគមន៍ ជនវៀតណាមដែលកំពុងរស់ នៅនិងធ្វើការនៅន័រវេស៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម