ព័ត៌មាន សកម្មភាពទេសចរណ៍និទាឃរដូវដ៏សប្បាយរីករាយទូទាំងប្រទេស 02/02/2025 នៅក្នុងថ្ងៃដំបូងនៃឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក ២០២៥ តំបន់ប្រវត្តិសាស្ត្រ រមណីដ្ឋាននិងតំបន់ទេសចរណ៍នានាទូទាំងប្រទេសបានទាក់ទាញប្រជាជន និងភ្ញៀវទេសចរយ៉ាងច្រើនកុះករមកកម្សាន្តអំណរនិទាឃរដូវ។ ហ្វូងមនុស្សនៅទីក្រុងបុរាណ Hoi An (រូបថត៖ Long Phi/VOV)ក្នុងរយៈពេល ៣ ថ្ងៃនៃបុណ្យតេត ឆ្នាំម្សាញ់ សប្តស័ក ២០២៥ រមណីយដ្ឋានប្រវត្តិសាស្ត្រវិហាហ៊ុង (ទីក្រុង Viet Tri ខេត្ត Phu Tho) បានទទួលស្វាគមន៍ភ្ញៀវទេសចររាប់ពាន់នាក់ និងប្រជាពលរដ្ឋក្នុងតំបន់មក អុជធូបបួងសួងសុំឲ្យមានសុខភាពល្អ សុខសានត្រាន និងសំណាងល្អពេញមួយឆ្នាំ។យោងតាមព័ត៌មានរបស់មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត នៅខេត្ត Tay Ninh ក្នុងរយៈពេល ៦ថ្ងៃ (ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ៣១ ខែមករា ពោលគឺថ្ងៃទី ២៧ ខែធ្នូ ដល់ថ្ងៃទី ៣ នៃពិធីបុណ្យតេត) ភ្ញៀវទេសចរណ៍មកកាន់តំបន់ទេសចរណ៍ក្នុងខេត្តនេះបានកើនឡើងជាង ១០% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ពោលគឺជិត ៣០ ម៉ឺននាក់។ ក្នុងនោះចំនួនភ្ញៀវទេសចរទៅទស្សនារមណីយដ្ឋានប្រវត្តិសាស្ត្រ និងទេសភាពភ្នំយាយខ្មៅមានចំនួនទៅដល់ ៩០%។ក្នុងពេលជាមួយគ្នានោះ ក្នុងរយៈពេល ៣ ថ្ងៃនៃបុណ្យចូតេត ទីក្រុងបុរាណ Hoi An ខេត្ត Quang Nam នៅតែជាគោលដៅពេញនិយមរបស់ភ្ញៀវទេសចរណ៍ទាំងជាតិនិងអន្តរជាតិ ខណៈដែលទទួលភ្ញៀវឡើងដល់ ៥០ម៉ឺននាក់។ភ្ញៀវទេសចររីករាយសម្របខ្លួនជាមួយខ្យល់អាកាសបរិសុទ្ធនៅលើខ្ពង់រាប Moc Chau-Son La (រូបថត៖ Tran Long/VOV) ចំណែកខ្ពង់រាប Moc Chau ខេត្ត Son La បានស្វាគមន៍ភ្ញៀវទេសចរជាង ២៨.០០០ នាក់មកទស្សនា និងទទួលបទពិសោធន៍។ ក្រៅពីការរៀបចំសកម្មភាពរដូវផ្ការីកនិងបុណ្យតេត កន្លែងស្នាក់នៅ តំបន់ទេសចរណ៍ និងកន្លែងនានានៅលើខ្ពង់រាប Moc Chau ក៏បង្កើនចំនួនបុគ្គលិកសម្រាប់បម្រើអតិថិជននៅពេលមកទស្សនា និងស្នាក់នៅក្នុងខេត្ត។មន្ទីរទេសចរណ៍ខេត្ត Quang Ninh បានឲ្យដឹងថា ក្នុងឱកាសបុណ្យ តេត រយៈពេល ៧ថ្ងៃ ចំនួនភ្ញៀវទេសចរសរុបមកខេត្តបានកើនដល់ ៥៥២.០០០ នាក់ ហើយប្រាក់ចំណូលត្រូវបានប៉ាន់ប្រមាណជាង ១.៥០០ ពាន់លានដុង (ប្រហែល ៦០ លានដុល្លារ) ដោយបន្តបញ្ជាក់ពីឋានៈរបស់ខ្លួន ជាគោលដៅទាក់ទាញបំផុតមួយនៅក្នុងប្រទេសក្នុងអំឡុងពេលបុណ្យតេត៕

នៅក្នុងថ្ងៃដំបូងនៃឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក ២០២៥ តំបន់ប្រវត្តិសាស្ត្រ រមណីដ្ឋាននិងតំបន់ទេសចរណ៍នានាទូទាំងប្រទេសបានទាក់ទាញប្រជាជន និងភ្ញៀវទេសចរយ៉ាងច្រើនកុះករមកកម្សាន្តអំណរនិទាឃរដូវ។ ហ្វូងមនុស្សនៅទីក្រុងបុរាណ Hoi An (រូបថត៖ Long Phi/VOV)ក្នុងរយៈពេល ៣ ថ្ងៃនៃបុណ្យតេត ឆ្នាំម្សាញ់ សប្តស័ក ២០២៥ រមណីយដ្ឋានប្រវត្តិសាស្ត្រវិហាហ៊ុង (ទីក្រុង Viet Tri ខេត្ត Phu Tho) បានទទួលស្វាគមន៍ភ្ញៀវទេសចររាប់ពាន់នាក់ និងប្រជាពលរដ្ឋក្នុងតំបន់មក អុជធូបបួងសួងសុំឲ្យមានសុខភាពល្អ សុខសានត្រាន និងសំណាងល្អពេញមួយឆ្នាំ។យោងតាមព័ត៌មានរបស់មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត នៅខេត្ត Tay Ninh ក្នុងរយៈពេល ៦ថ្ងៃ (ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ៣១ ខែមករា ពោលគឺថ្ងៃទី ២៧ ខែធ្នូ ដល់ថ្ងៃទី ៣ នៃពិធីបុណ្យតេត) ភ្ញៀវទេសចរណ៍មកកាន់តំបន់ទេសចរណ៍ក្នុងខេត្តនេះបានកើនឡើងជាង ១០% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ពោលគឺជិត ៣០ ម៉ឺននាក់។ ក្នុងនោះចំនួនភ្ញៀវទេសចរទៅទស្សនារមណីយដ្ឋានប្រវត្តិសាស្ត្រ និងទេសភាពភ្នំយាយខ្មៅមានចំនួនទៅដល់ ៩០%។ក្នុងពេលជាមួយគ្នានោះ ក្នុងរយៈពេល ៣ ថ្ងៃនៃបុណ្យចូតេត ទីក្រុងបុរាណ Hoi An ខេត្ត Quang Nam នៅតែជាគោលដៅពេញនិយមរបស់ភ្ញៀវទេសចរណ៍ទាំងជាតិនិងអន្តរជាតិ ខណៈដែលទទួលភ្ញៀវឡើងដល់ ៥០ម៉ឺននាក់។ភ្ញៀវទេសចររីករាយសម្របខ្លួនជាមួយខ្យល់អាកាសបរិសុទ្ធនៅលើខ្ពង់រាប Moc Chau-Son La (រូបថត៖ Tran Long/VOV) ចំណែកខ្ពង់រាប Moc Chau ខេត្ត Son La បានស្វាគមន៍ភ្ញៀវទេសចរជាង ២៨.០០០ នាក់មកទស្សនា និងទទួលបទពិសោធន៍។ ក្រៅពីការរៀបចំសកម្មភាពរដូវផ្ការីកនិងបុណ្យតេត កន្លែងស្នាក់នៅ តំបន់ទេសចរណ៍ និងកន្លែងនានានៅលើខ្ពង់រាប Moc Chau ក៏បង្កើនចំនួនបុគ្គលិកសម្រាប់បម្រើអតិថិជននៅពេលមកទស្សនា និងស្នាក់នៅក្នុងខេត្ត។មន្ទីរទេសចរណ៍ខេត្ត Quang Ninh បានឲ្យដឹងថា ក្នុងឱកាសបុណ្យ តេត រយៈពេល ៧ថ្ងៃ ចំនួនភ្ញៀវទេសចរសរុបមកខេត្តបានកើនដល់ ៥៥២.០០០ នាក់ ហើយប្រាក់ចំណូលត្រូវបានប៉ាន់ប្រមាណជាង ១.៥០០ ពាន់លានដុង (ប្រហែល ៦០ លានដុល្លារ) ដោយបន្តបញ្ជាក់ពីឋានៈរបស់ខ្លួន ជាគោលដៅទាក់ទាញបំផុតមួយនៅក្នុងប្រទេសក្នុងអំឡុងពេលបុណ្យតេត៕