ព័ត៌មាន

សកម្មភាពជូនពរឆ្នាំថ្មីប្រពៃណីចំពោះជនរួមជាតិជាជនជាតិខ្មែរ

ក្នុងដំណើរទស្សនកិច្ចជូនពរចូលឆ្នាំថ្មីប្រពៃណីឆ្នាំ២០១៨របស់ជនរួមជាតិខ្មែរ វាលសណ្តទន្លេ Cửu Long នោះ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ លោក Trấn Thành Mặn ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមបានអញ្ជើញទៅទស្សនានិងជូនពរចូលឆ្នាំថ្មីសមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិទីក្រុង Cần Thơ ។

លោក Tran Thanh Man បានអះអាងថា ការយកចិត្តទុកដាក់នេះនឹងធ្វើឲ្យជនរួមជាតិខ្មែរទូទាំងប្រទេសនិងជនរួមជាតិ ខ្មែរតំបន់វាលសណ្តទន្លេ Cuu Long មានភាពកក់ក្តៅក្នុងចិត្តពីនោះបន្តជម្រុញកម្លាំងចលករ ដើម្បីជនរួមជាតិខ្មែរ ពង្រឹង ផែនមហាសាមគ្គីជនជាតិទាំងមូល។

នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ ខេត្ត Bac Lieu បានរៀបចំពិធីជួបសំណេះសំណាល ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំ២០១៨។ ក្នុងជំនួបនេះ ថ្នាក់ដឹកនាំខេត្ត Bac Lieu បានអំពាវនាវឲ្យអ្នកមុខអ្នកការ ព្រះសង្ឃ កម្មាភិបាល យុទ្ធជននិង ជនរួមជាតិខ្មែរក្នុងខេត្ត បន្តពង្រីកស្មារតីស្នេហាជាតិ សាមគ្គីជួយគ្នាទៅវិញទៅ មក រួមចំណែកក្នុងការអនុវត្តប្រកបដោយជោគជ័យ បុព្វហេតុឧស្សាហូបនីយកម្មនិងទំនើបភាវូបនីយកម្ម។

ក្នុងថ្ងៃដដែល អញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាលជូនពរចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំ២០១៨នៅខេត្ត Soc Trang លេខារងអចិន្ត្រៃយ៍គណៈកម្មាធិការ បក្សខេត្ត Soc Trang លោក Huynh Van Sum បានស្នើថា នាពេលខាងមុខ  គណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់និងរដ្ឋអំណាចខេត្ត Soc Trang បន្តអនុវត្តល្អការងារកាត់បន្ថយភាពក្រីក្រក្នុងសហគមន៍ជនខ្មែរ លើកទឹកចិត្តឲ្យប្រជាកសិករ ផ្លាស់ប្តូរពូជដើមឈើដាំដុះឲ្យសមស្របជាមួយបម្រែ​បម្រួលអាកាសធាតុ។

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top