ជ្រោះ Ban Gioc
ក្នុងក្របខ័ណ្ឌនៃសប្តាហ៍វប្បធម៌និងទេសចរណ៍ទឹកដី Cao Bang ឆ្នាំ ២០១៩ នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ នៅតំបន់ទេសចរណ៍ទឹកជ្រោះ Ban Gioc មន្ទីរវប្បធម៌កីឡានិងទេសចរណ៍ខេត្ត Cao Bang បានសហការជាមួយគណៈកម្មាធិការប្រជាជនស្រុកTrung Khanh (នៃខេត្ត Cao Bang) រៀបចំបើកពិធីបុណ្យទេសចរណ៍ទឹកជ្រោះ Ban Gioc។
ចំណុចលេចធ្លោនៃពិធីបុណ្យទេសចរណ៍ទឹកជ្រោះ Ban Gioc ឆ្នាំ ២០១៩ គឺ ពិធីបុណ្យពន្លឺទឹកជ្រោះ Ban Gioc។ ពិធីបុណ្យនេះ មានគោលបំណងណែនាំនិងផ្សព្វផ្សាយអំពីរូបភាពទឹកដីរបស់ស្រុក Cao Bang ជាពិសេសគឺដើម្បីណែនាំនិងផ្សព្វផ្សាយរមណីយដ្ឋានជាតិ នៃទឹកជ្រោះ Ban Gioc ក៏ដូចជាលក្ខណៈវប្បធម៌ដ៏វិសេសវិសាលរបស់ប្រជាជនបណ្តាជន ជាតិនៅខេត្ត Cao Bang ជាមួយមិត្តភក្តិនិងភ្ញៀវទេសចរក្នុងស្រុក និងបរទេស។ លោក Dao Trung Thong ភ្ញៀវទេសចរមួយរូបមកពីស្រុក Yen Dung ខេត្ត Bac Giang បានសំណេះសំណាលនូវចំណាប់អារម្មណ៍របស់ខ្លួនយ៉ាងដូច្ចោះថា៖ “ពិធីបុណ្យនេះបានរៀបចំឡើងយ៉ាងអស្ចារ្យណាស់ ទេសភាពនៅទីនេះមិនត្រឹមតែស្រស់ស្អាតនោះទរ ហើយអាកាសធាតុដ៏ត្រជាក់ស្រួលទៀតផង។ ខ្ញុំទន្ទឹងរង់ចាំថា នាពេលខាងមុខ នឹងមានទួរទេសចរ ណ៍ជាច្រើនមកទស្សននៅទីនេះ ហើយមូលដ្ឋាននានាធ្វើបានល្អក្នុងការផ្សព្វផ្សាយដល់ប្រជាជនទាំងជិតទាំងឆ្ងាយផង”។
នៅក្នុងក្របខ័ណ្ឌបណ្តាសកម្មភាពនៃសប្តាហ៍វប្បធម៍កីឡានិងទេសចរណ៍របស់ខេត្ត Cao Bang នោះ នៅទីក្រុង Cao Bang ក៏បានប្រព្រឹត្តទៅនូវមហោស្រពច្រៀងចម្រៀង Then និងចាបី tinh - Cao Bang ឆ្នាំ២០១៩។ សិល្បករមកពី ១៣ ស្រុកនិងក្រុង នាំមកនូវការសម្តែងពិសេសដែលត្រូវបានរៀបចំឡើងយ៉ាងល្អិតល្អន់ បង្ហាញពីលក្ខណៈពិសេសនៃសម្លេងចាប៉ី Tinh និងចង្វាក់ Then - ព្រលឹងនៃវប្បធម៌ជនជាតិ Tay-Nung ក្នុងតំបន់៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម