រុស្ស៊ីបានអញ្ជើញថ្នាក់ដឹកនាំមកពី២៩ប្រទេសឲ្យចូលរួមក្នុងព្រឹត្តិការណ៍នេះ។ ក្នុងចំណោមថ្នាក់ដឹកនាំដែលបានចូលរួមក្បួនដង្ហែព្យុហយាត្រាលើកនេះ មានអគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមលោកតូ ឡឹម; អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក ស៊ី ជិន ពីង; ប្រធានាធិបតីប្រេស៊ីល Luiz Inacio Lula da Silva; ប្រធានាធិបតីវេណេស៊ុយអេឡា Nicolas Maduro; ប្រធានាធិបតីអេហ្ស៊ីប Abdel Fattah el-Sisi...។
មុននោះ នាថ្ងៃទី ៨ ឧសភា ពិធីអបអរសាទរក៏បានប្រារព្ធធ្វើឡើងនៅប្រទេសជាច្រើនផងដែរ។ នៅក្នុងរដ្ឋធានី Bishkek ប្រទេសកៀហ្ស៊ីស៊ីស្ថានបានធ្វើការដង្ហែក្បួនដោយមានការចូលរួមពីមនុស្សប្រមាណ ៣០០០នាក់។
នៅថ្ងៃដដែលនោះ នៅរដ្ឋធានី Dushanbe ប្រទេសតាជីគីស្ថានក៏បានប្រារព្ធពិធីដង្ហែរក្បួនដើម្បីអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះក្នុងសង្គ្រាមការពារជាតិដ៏មហិមា។
នៅថ្ងៃទី ៨ ខែឧសភាផងដែរ ប្រធានាធិបតីកាហ្សាក់ស្ថាន Kasym-Zomart Tokayev បានដាក់កម្រងផ្កានៅវិមាន Motherland ក្នុងរដ្ឋធានី Astana និងបានធ្វើស្មឹងស្មាធមួយនាទីដើម្បីរំលឹកដល់ទាហានកាហ្សាក់ស្ថានដែលបានពលីជីវិតដើម្បីនាំមកនូវនៃទិវាជ័យជំនះក្នុងសង្គ្រាមការពារជាតិដ៏មហិមា កាលពី ៨០ឆ្នាំមុន។ មួយថ្ងៃមុននេះ ប្រទេសកាហ្សាក់ស្ថានក៏បានប្រារព្ធពិធីដង្ហែរក្បួនដើម្បីអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះក្នុងសង្គ្រាមការពារជាតិដ៏មហិមា។ សកម្មភាពរំលឹកខួបក៏បានធ្វើឡើងនៅ Angola, Venezuela, Lebanon, Iraq…ផងដែរ៕