វេជ្ជបណ្ឌិតមួកខៀវវៀតណាម ថតរូបអនុស្សាវរីយ៍ជាមួយកុមារស៊ូដង់ខាងត្បូង។
ក្រោមការដឹកនាំរបស់គណៈនាយក សមាជិកនៃកងពេទ្យកម្រិត ២ លេខ ៤ បានរៀបចំអំណោយដោយបង្ហាញពីទឹកចិត្តរបស់កម្មាភិបាលមន្ទីរពេទ្យ ដែលបាននាំយក ពីវៀតណាម ដូចជា៖ អាវដៃខ្លី ឧបករណ៍សិក្សា គំនូរ។ ប្រតិភូកងពេទ្យកម្រិត ២ លេខ ៤ បានសម្តែងការអាណិតអាសូរចំពោះស្ថានការណ័លំបាក របស់ប្រជាជននិងកុមារនៅទីនេះ; ហើយបានមកសួរសុខទុក្ខ និងជូនអំណោយដល់សិស្សនៅសាលាបឋមសិក្សា Charles Kuot រដ្ឋ Unity ស៊ូដង់ខាងត្បូង។
មុននោះ កងពេទ្យបានរៀបចំវគ្គបណ្តុះបណ្តាលជាបន្ទាន់ និងធ្វើបច្ចុប្បន្នភាពចំណេះដឹងសម្រាប់មន្ទីរពេទ្យកម្រិត១ នៅស្ថានបេសកកម្ម UNMISS ដោយមានប្រធានបទ "ស្ថានភាពជំងឺរាតត្បាត ការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងការការពារជំងឺអ៊ុតស្វា" ។