ព័ត៌មាន

វៀតណាម-ឥណ្ឌូណេស៊ីខិតខំប្រឹងប្រែងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យឡើងដល់ ១៨ ពាន់លានដុល្លារអាមេរិកក្នុងពេលឆាប់ៗនេះ

ក្នុងឱកាសអញ្ជើញចូលរួមពិធីចូលកាន់តំណែងប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ីអាណត្តិ ២០២៤-២០២៩ នៅទីក្រុងហ្សាកាតា កាលពីថ្ងៃទី២១ ខែតុលា អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan បានជួបសវនាការជាមួយប្រធានា ធិបតីឥណ្ឌូនេស៊ី លោក Prabowo Subianto។
អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan បានជួបសវនាការជាមួយប្រធានា ធិបតីឥណ្ឌូនេស៊ី លោក Prabowo Subianto។ (រូបថត៖ TTXVN)

នៅក្នុងជំនួបនេះ លោកប្រធានាធិបតី Prabowo Subianto បានអះអាងថា វៀតណាមគឺជាដៃគូដ៏សែនសំខាន់របស់ឥណ្ឌូនេស៊ីក្នុងតំបន់ ហើយថារវាងប្រទេសទាំងពីរនៅមានសក្ដានុពលជាច្រើនដែលត្រូវធ្វើ អាជីវកម្ម ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការទាំងកម្រិតទ្វេភាគី និងពហុភាគី។

ភាគីទាំងពីរបានឯកភាពបន្តការសម្របសម្រួលដើម្បីជំរុញការផ្លាស់ប្តូរ និងការ ជួបប្រាស្រ័យជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់តាមរយៈកាណាលបក្ស រដ្ឋ ការផ្លាស់ប្តូររវាង ប្រជាជន និងប្រជាជន និងការតភ្ជាប់រវាងមូលដ្ឋាននិងមូលដ្ឋាន; ខិតខំនាំទំហំពាណិជ្ជ កម្មទ្វេភាគីឡើងដល់ ១៨ ពាន់លានដុល្លារអាមេរិកក្នុងពេលឆាប់ៗនេះ;  លើកទឹកចិត្ត សហគ្រាសនៃប្រទេសទាំងពីរវិនិយោគចូលក្នុងទីផ្សាររបស់គ្នាទៅវិញទៅមក ជាពិសេសលើវិស័យថ្មីៗដូចជា៖ ឧស្សាហកម្មហាឡាល់ សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ច បៃតង ការផ្លាស់ប្ដូរថាមពល ការអភិវឌ្ឍប្រព័ន្ធអេកូរថយន្តអគ្គិសនី...អនុប្រធានរដ្ឋ វៀតណាមបានស្នើឲ្យឥណ្ឌូនេស៊ីបន្តបង្កើតភាពងាយស្រួលសម្រាប់កសិផលនិងផលិតផលហាឡាល់របស់វៀតណាមជ្រៀតចូលទីផ្សារឥណ្ឌូនេស៊ី និងសម្រាប់គម្រោងវិនិ យោគរបស់វៀតណាមនៅឥណ្ឌូនេស៊ីផងដែរ។ ភាគីទាំងពីរបានឯកភាពជំរុញកិច្ចសហ ប្រតិបត្តិការលើវិស័យសំខាន់ៗផ្សេងទៀត ដូចជាការពារជាតិ-សន្តិសុខ ការប្រយុទ្ធ ប្រឆាំងបទល្មើសឆ្លងដែន និងកិច្ចសហប្រតិបត្តិការលើដែនសមុទ្រ។ ថ្នាក់ដឹកនាំទាំង ពីរក៏បានឯកភាពបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅ វេទិកា អង្គការតំបន់ និងអន្តរជាតិ ជាពិសេសការរក្សាសាមគ្គីភាព និងតួនាទីមជ្ឈភាព របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងបញ្ហាតំបន់ រួមទាំងបញ្ហា សមុទ្រខាងកើតផងដែរ៕


top