ព័ត៌មាន

វៀតណាម-ឡាវឯកភាពបំពេញបន្ថែមខ្លឹមសារថ្មីដើម្បីធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងទ្វេភាគី

នេះគឺជាលទ្ធផលនៃជំនួបពិភាក្សាការងាររវាងលោកអគ្គលេខាបក្ស តូ ឡឹម និងលោកអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ ថងលូន ស៊ីស៊ូលីត ដែលបានធ្វើឡើងនាព្រឹក ថ្ងៃទី ១ ខែធ្នូ នៅរដ្ឋធានីវៀងចន្ទន៍។

 លោកអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ ថងលូន ស៊ីស៊ូលីត អញ្ជើញជាអធិបតីក្នុងពិធីទទួល បដិសណ្ឋារកិច្ចជាផ្លូវការជូនចំពោះលោកអគ្គលេខាបក្ស តូ ឡឹម និងភរិយា ព្រមទាំង គណៈប្រតិភូជាន់ខ្ពស់នៃបក្សនិងរដ្ឋ វៀតណាម។ (រូបថត៖ VNA)

កិច្ចពិភាក្សានេះបានប្រព្រឹត្តទៅបន្ទាប់ពីពិធីទទួល បដិសណ្ឋារកិច្ចជាផ្លូវការជូនចំពោះលោកអគ្គលេខាបក្ស តូ ឡឹម និងភរិយា ព្រមទាំង គណៈប្រតិភូជាន់ខ្ពស់នៃបក្ស និងរដ្ឋវៀតណាម ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
នៅក្នុងកិច្ចពិភាក្សា ភាគីទាំងពីរបានឯកភាពគ្នាធ្វើឲ្យស៊ីជម្រៅថែមទៀតនូវ ទំនាក់ទំនងទ្វេភាគីដោយបំពេញបន្ថែមនូវខ្លឹមសារថ្មីៗ នោះគឺ៖ "មិត្តភាពមហិមារ សាមគ្គីភាពពិសេស កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ ភាពស្អិតរមួតយុទ្ធសាស្ត្រ"។ នេះគឺជាការអះអាងនូវចក្ខុវិស័យរួម ផលប្រយោជន៍យុទ្ធសាស្ត្រដែល ប្រទាក់ក្រឡាគ្នា និងទិសដៅរួមដំណើរគ្នាយ៉ាងយូរអង្វែង ដើម្បីគោលដៅអភិវឌ្ឍ ប្រកបដោយចីរភាព ខ្លួនទីពឹងខ្លួន និងវិបុលភាពរួមរបស់ប្រជាជាតិទាំងពីរ។ ភាគីទាំងពីរបានឯកភាពលើកកម្ពស់កិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិ សុខ សម្របសម្រួលយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកក្នុងការឆ្លើយតបទៅនឹង បញ្ហាប្រឈមសន្តិសុខកាន់តែចម្រុះ និងស្មុគស្មាញ; ផ្សាភ្ជាប់សន្តិសុខ និងការពារ ជាតិជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
ជំនួបពិភាក្សាការងារទ្វេភាគី។ (រូបថត៖ VOV)
ភាគីទាំងពីរក៏បានឯកភាពបង្កើនការ តភ្ជាប់គ្នាយ៉ាងខ្លាំងក្លាលើវិស័យសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ ធនាគារ-ហិរញ្ញវត្ថុ និង ទេសចរណ៍ ព្រមទាំងអនុវត្តន៍វិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីខិតខំបង្កើន ទំហំពាណិជ្ជកម្មឡើងដល់ ៥ ពាន់លានដុល្លារអាមេរិកនាពេលអនាគតដ៏ខ្លី និងឆ្ពោះ ទៅរក ១០ ពាន់លានដុល្លារអាមេរិកនាពេលខាងមុខ។
ភាគីទាំងពីររក្សាការផ្លាស់ប្ដូរព័ត៌មានប្រកបដោយប្រសិទ្ធភាពលើស្ថានភាពអន្តរជាតិ យកចិត្តទុកដាក់ និងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាពហុភាគី តំបន់អាស៊ាន; ការពារ ផលប្រយោជន៍ស្របច្បាប់របស់គ្នាទៅវិញទៅមក ស្របតាមច្បាប់អន្តរជាតិ រួមទាំងបញ្ហាសមុទ្រខាងកើតដែលប៉ះពាល់ដល់សន្តិភាព ស្ថិរភាព និងកិច្ចសហ ប្រតិបត្តិការក្នុងតំបន់ និងពិភពលោក។
បញ្ចប់កិច្ចពិភាក្សា មេដឹកនាំទាំងពីរបានធ្វើជាសាក្សីនៃការផ្លាស់ប្តូរឯកសារសហ ប្រតិបត្តិការចំនួន ១២ រវាងក្រសួង មូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរក្នុង វិស័យ៖ ការពារជាតិ សន្តិសុខ សុខាភិបាល យុត្តិធម៌ អប់រំ-បណ្តុះបណ្តាល ហិរញ្ញវត្ថុ-ធនាគារ។ ល៕

top