ព័ត៌មាន

វៀតណាម-ឡាវសន្យាបង្កើនទំនាក់ទំនងពិសេស


វៀតណាម-ឡាវសន្យាបង្កើនទំនាក់ទំនងពិសេស

ក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី១៣និង១៤ ខែមិថុនា ឆ្នាំ២០១៦ សារព័ត៌មានឡាវជាច្រើនបាន​ចុះផ្សាយលើទំដើមនូវអត្ថបទនិងរូបថតស្តីពីលទ្ធផលក៏ដូចជាសកម្ម​ភាពក្នុងដំណើរទស្សនកិច្ចថ្នាក់រដ្ឋរបស់ប្រធានរដ្ឋលោក Tran Dai Quang និង លោកជំទាវ រួមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត​ឡាវ ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៤តាមសេចក្តីអញ្ជើញរបស់អគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវ លោក Bounnhang Volachith។ សារព័ត៌មាន Paxaxon, PathetLao, Vientiane Times សុទ្ធតែជូនដំណឹងយ៉ាងឱឡារិកនូវលទ្ធផលនៃកិច្ច ចរចាររវាងប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ជាមួយអគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវលោក Bounnhang Volachith ដោយអអះអាងថា បន្តផ្តល់អាទិភាពបំផុតនិងធ្វើអស់ពីកម្លាំងកាយចិត្តពូនជ្រុំឲ្យទំនាក់ទំនងសាមគ្គិពិសេសវៀតណាមនិងឡាវ។ ភាគីទាំងពីរបានអះអាងរឹតបន្តឹងសមាគី្គភាពក្នុងអាស៊ាន និងសង្កត់ធ្ងន់នូវសារសំខាន់ក្នុងការរក្សារសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព នៅសមុទ្រខាងកើត ព្រមទាំងរួមជាមួយភាគីនានាអនុវត្តដោយគ្រប់គ្រាន់និងប្រកបដោយជោគជ័យសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅ​សមុទ្រខាងកើត (DOC) និងឈានដល់សម្រេចយ៉ាងឆាប់ៗនូវក្រមប្រតិបត្តិតំបន់ នៅសមុទ្រខាងកើត (COC) សំដៅរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ក្នុងតំបន់និងលើពិភពលោក៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម


top