ព័ត៌មាន

វៀតណាម - នូវែលសេឡង់ឆ្ពោះទៅលើកទំនាក់ទំនងជាដៃគូយុទ្ធសាស្ត្រ


 អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក Nguyen Quoc Dung ជាមួយអនុរដ្ឋមន្រ្តីការបរទេសនិងពាណិជ្ជកម្មនូវែលហ្សេឡង់ លោក Ben Kinh (រូបថត៖ក្រសួងការបរទេសវៀតណាម)
 

 ភាគី​ទាំងពីរបានឯកភាគគ្នាអំពីបញ្ហាតំបន់និងអន្តរជាតិជាច្រើនដែលមានការយកចិត្តទុកដាក់ដូចគ្នា។
នាថ្ងៃ​ទី១៨ ខែមីនា ឆ្នាំ​២០១៩ អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក Nguyen Quoc Dung រួមជា​មួយ​អនុរដ្ឋ​មន្រ្តី​ការ​បរទេសនិងពាណិជ្ជកម្មនូវែលហ្សេឡង់ លោក Ben Kinh បានធ្វើ​ជា​អធិបតី​ក្នុង​កិច្ច​ពិគ្រោះ​យោបល់​នយោបាយ​ប្រចាំឆ្នាំ​ថ្នាក់អនុរដ្ឋមន្ត្រីការបរ​ទេសវៀតណាម - នូវែលសេឡង់លើក​ទី ១១ នៅ រដ្ឋ​ធានី Wellington នូវែល​សេឡង់​។​

នៅ​ទីនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលទទួលបាន ក្នុងការ​អនុវត្ត​កម្មវិធី​ធ្វើសកម្មភាព​វៀត​ណាម​ - នូវែលសេឡង់ឆ្នាំ ២០១៧​ - ២០២០។ ភា​គីទាំងពីរ​បាន​ឯកភាព​គ្នារួម​សហការ​អនុវត្តន៍​ល្អនូវរាល់​កិច្ច​ព្រម​ព្រៀង​ដែលមានស្រាប់ ជាពិសេសគឺកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿន​លឿន​សម្រាប់​ភាព​ជាដៃ​គូ​អន្តរ​ ប៉ាស៊ីហ្វិក (CPTPP) ហើយខិតខំប្រឹងប្រែងលើកទំហំពាណិជ្ជកម្មទ្វេភាគីឡើង​ ២ ពាន់លាន​ដុល្លារ​អាមេរិក​នាឆ្នាំ​២០២​០ ខាងមុខ។

ភាគី​ទាំងពីរបានឯកភាគគ្នាអំពីបញ្ហាតំបន់និងអន្តរជាតិជាច្រើនដែលមានការយកចិត្តទុកដាក់ដូចគ្នា។ ភាគី​ទាំង​ពីរក៏បានចែករំលែកការព្រួយបារម្ភអំពីបម្រែបម្រួលដ៏ស្មុគស្មាញនៅសមុទ្រខាងកើត គាំទ្រការ​ដោះស្រាយ​ជម្លោះដោយសន្តិវិធី ដែលផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ និងអនុសញ្ញាស្ដីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ និង​បង្ហើយក្រមប្រតិបត្តិ របស់ភាគីនានានៅសមុទ្រខាងកើត (COC) យ៉ាងពេញលេញ ជាក់ស្ដែង ប្រកបដោយ​ប្រសិទ្ធភាព និងចាប់បង្ខំខាងគតិយុទ្ធុំ ដោយឈ​រលើមូលដ្ឋាន​ទាំងនេះ​ភាគីទាំងពីរ​បាន​ឯកភាព​គ្នា ឆ្ពោះ​ទៅលើកទំនាក់ទំនងទ្វេភាគីជាដៃ​គូយុទ្ធសាស្ត្រ ដូចជាបំ​ណងរបស់​ថ្នាក់ដឹក​នាំនៃប្រទេសទាំងពីរ​ផងដែរ​៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 


top