ជំរុញដោយគំនិតនៃប្រភេទល្ខោនពេញនិយមមួយ ដែលនាំមកឱកាសកាត់បន្ថយគម្លាតវប្បធម៌ អប់រំសម្រាប់មនុស្សគ្រប់គ្នា អ្នកដឹកនាំរឿងជនជាតិបារាំង Quentin Delorme មានគោលបំណងនាំទស្សនិកជនធ្វើដំណើរផ្សងព្រេងដោយល្អឥតខ្ចោះតាមរយៈរឿងសម្ដែង “អតីតកាល” ជាស្នាដៃល្ខោនសមស្របនឹងមនុស្សគ្រប់វ័យ ដោយវិធីសម្តែងសម្បូរបែប ថ្មីៗ ពិសេស តែងាយនឹងចាប់យកក្នុងរបៀបរៀបរៀង និង ដឹកនាំរឿង។
“តាមរយៈការបង្ហាញឡើងវិញនូវរឿងព្រេង អ៊ូវកឺ (Au Co) ដំណើររឿងកកើតបឹងហូតី ឬកំពូលភ្នំថាច់ម៉ោង (Thach Mon)។ល។ ខ្ញុំមានបំណងចង់នាំទស្សនិកជនត្រឡប់ទៅរកដើមកំណើត នៃខឿនវប្បធម៌មួយដ៏សម្បូរបែបជាង មានលក្ខណៈសហគមន៍ជាង និង មនុស្សធម៌ជាង។ តាមរយៈការបង្ហាញឡើងវិញនូវនិទានកថាល្បីទាំងបី ដែលមានលក្ខណៈជាគ្រឹធារនៃវប្បធម៌វៀតណាម ខ្ញុំចង់រំលេចចំណុចប្រហាក់ប្រហែលមួយ ដែលមានស្លាក់ស្នាមច្បាស់ រវាងខឿនវប្បធម៌វៀតណាម នឹងខឿនវប្បធម៌ដទៃលើពិភពលោក។ និទានកថាជាវត្ថុធាតុមួយ មានសមត្ថភាពផ្សារភ្ជាប់ មានលក្ខណៈសកល និង មានការរីកចម្រើនយូរអង្វែងនឹងពេលវេលា។ ខ្ញុំជឿជាក់ថា នេះជាអាវុធវីរកថា អស្ចារ្យ អនុញ្ញាតឱ្យបង្កើតជាខឿនវប្បធម៌សកលជាង” អ្នកដឹកនាំរឿងជនជាតិបារាំង Quentin Delorme រៀបរាប់។
“អតីតកាល” យកលំនាំតាមរឿងព្រេងប្រជាប្រិយទាំងបី ដែលបានរៀបរៀងជារឿងល្ខោន រួមមាន “ព្រះឥន្រ្ទទ្រមេឃ” ជានិទានកថាអំពីប្រភពដើម “កូននាគចៅទេវតា” ជារឿងរ៉ាវពណ៌នាអំពីដើមកំណើតនៃជនជាតិវៀតណាម និង “រឿងស្លាម្លូ” បង្ហាញពីភាពផ្សារភ្ជាប់មូលដ្ឋាន រវាងមនុស្ស និង ធម្មជាតិ។ និទានកថាទាំងបី រួមផ្សំនឹងគ្នាបង្កើតបានជារឿងល្ខោនមួយ ពោរពេញដោយពណ៌សម្បុរ ក្នុងនោះរឿងរ៉ាវនីមួយៗ បានបើកបង្ហាញជាបន្តបន្ទាប់ និង រួមគ្នាបូកបញ្ចូលដោយការគួបផ្សំ រវាងការត្រិះរិះស្រមើលស្រមៃ អធិធម្មជាតិ និង តថនិយម។
ក្នុងចក្រវាឡដែលធាតុកំណាព្យនៃជីវភាពរស់នៅ នៅតែពាំនាំអត្ថន័យពេញលេញរបស់វា "អតីតកាល” នាំទស្សនិកជនទៅស្វែងយល់អំពីខឿនវប្បធម៌រុងរឿង តាមរយៈរូបភាពនៃសត្វនាគ អាទិទេព បិសាច ព្រលឹងវិញ្ញាណ និង អមនុស្ស។
នៅសម័យកាលដែលសង្គមកំពុងត្រូវប្រឈមនឹងការក្រោកឡើងនៃអត្មានិយម អ្នកសម្ភារនិយម រួមនឹងការអភិវឌ្ឍនៃបច្ចេកវិទ្យា ច្នៃប្រតិដ្ឋសិល្បៈផ្អែកលើនិទានកថា និង តំណាលកថា ហាក់ដូចជាការចាំបាច់មួយ ពីព្រោះល្ខោនដូចជាស្ពានតភ្ជាប់ រវាងអតីតកាល និង បច្ចុប្បន្នកាល រលឹកអំពីដើមកំណើត អំពីតម្លៃប្រពៃណី។ ល្ខោនរឿង “អតីតកាល” បានរៀបរាប់សំណួរមួយយ៉ាងធំអំពីជីវិតមនុស្ស ដូចជាមនុស្សមកពីទីណា កើតមកដូចម្តេច ការស្នងបន្តនៃពិធីដូនតា ទំនាក់ទំនងរវាងធម្មជាតិ និង មនុស្ស មនុស្សប្រឈមនឹងការស្លាប់ និងទំនាក់ទំនងមនោសញ្ចេតនា។ល។ បានតួអង្គសម្តែង បង្ហាញដូចជាសមាជិកនៅក្នុងសង្គមរួមគ្នាចែករំលែក និង ធ្វើឱ្យរស់ឡើងវិញនូវសតិអារម្មណ៍នៃទូទាំងសហគមន៍។
“អតីតកាល” ដូចជាដំណើរផ្សងព្រេងមួយដ៏អស្ចារ្យ ពោរពេញដោយក្តីរំភើប តាមរយៈរូបភាពសម្តែងសិល្បៈដ៏សម្បូរបែប។ ទស្សនិកជនបានពិសោធន៍នូវប្រភេទរូបភាពសិល្បៈសម្ដែងល្ខោន ពីព្រោះល្ខោនបានប្រើស្តង់ដារវប្បធម៌សកល ដូចជាតន្រ្តី បញ្ចាំងវីឌីអូ រឿងគំនូរ សិល្បៈរបាំអាយ៉ង សោកនាដកម្មក្រិក។ល៕
អត្ថបទ៖ ងឹនហា រូបថត៖ ខាញឡុង/កាសែតរូបភាពវៀតណាម
ប្រែសម្រួល៖ រីកើង