ព័ត៌មាន វៀតណាម និងសហព័ន្ធរុស្ស៊ី បង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យសមុទ្រ 08/09/2026 ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់សហព័ន្ធរុស្ស៊ី នៅព្រឹកថ្ងៃទី ៨ ខែកញ្ញា (តាមម៉ោងក្នុងស្រុក) នៅទីក្រុងម៉ូស្គូ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានទទួលជួបជាមួយជំនួយការប្រធានាធិបតី ប្រធានក្រុមប្រឹក្សាសមុទ្រនៃសហព័ន្ធ រុស្ស៊ី លោក Nikolai Patrushev។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានទទួលជួបជាមួយជំនួយការប្រធានាធិបតី ប្រធានក្រុមប្រឹក្សាសមុទ្រនៃសហព័ន្ធរុស្ស៊ី លោក Nikolai Patrushev កាលពីថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២៥។ រូបថត៖ VNAក្នុងជំនួបនេះ លោក អគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានស្វាគមន៍ចំពោះការកំណត់ទិសដៅសហប្រតិបត្តិការរបស់ភាគីទាំងពីរក្នុងវិស័យសមុទ្រ សម្រាប់ដំណាក់កាល ២០២៦-២០៣០; និងបានស្នើឱ្យស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ ស្រាវជ្រាវលើការកសាងផ្លូវដឹកជញ្ជូនតាមសមុទ្រប្រកបដោយប្រសិទ្ធភាព ពង្រឹងការតភ្ជាប់រវាងកំពង់ផែ សហគ្រាសដឹកជញ្ជូន និងឡូជីស្ទិកនៃប្រទេសទាំងពីរ តាមនោះជួយកាត់បន្ថយការចំណាយ និងជួយសម្រួលដល់ការធ្វើចរាចរណ៍ទំនិញ។លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានស្នើឱ្យភាគីទាំងពីរសិក្សាពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងការដំឡើង ការជួសជុល ការថែទាំ និងការផ្ទេរបច្ចេកវិទ្យា សមស្របតាមតម្រូវការ និងលក្ខខណ្ឌរបស់វៀតណាម; បន្តកែលម្អប្រសិទ្ធភាពនៃមជ្ឈមណ្ឌលត្រូពិចវៀតណាម-រុស្ស៊ី។ ក្នុងពេលជាមួយគ្នានេះ ពង្រីកកិច្ចសហប្រតិបត្តិការក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រសមុទ្រ មហាសមុទ្រវិទ្យា ជីវៈចម្រុះ ការការពារបរិស្ថានសមុទ្រ ការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ សម្ភារៈថ្មី និងបច្ចេកវិទ្យាដែលបម្រើដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៃសេដ្ឋកិច្ចសមុទ្រ។មុននោះ នៅទីក្រុងម៉ូស្គូ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម និងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញទៅដាក់កម្រងផ្កានៅវិមានលោកប្រធានហូជីមិញ (ទីលានហូជីមិញ) និងនៅវិមានរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនពលីដែលមិនស្គាល់អត្តសញ្ញាណនៅទីក្រុងម៉ូស្គូ សហព័ន្ធរុស្ស៊ី៕

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់សហព័ន្ធរុស្ស៊ី នៅព្រឹកថ្ងៃទី ៨ ខែកញ្ញា (តាមម៉ោងក្នុងស្រុក) នៅទីក្រុងម៉ូស្គូ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានទទួលជួបជាមួយជំនួយការប្រធានាធិបតី ប្រធានក្រុមប្រឹក្សាសមុទ្រនៃសហព័ន្ធ រុស្ស៊ី លោក Nikolai Patrushev។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានទទួលជួបជាមួយជំនួយការប្រធានាធិបតី ប្រធានក្រុមប្រឹក្សាសមុទ្រនៃសហព័ន្ធរុស្ស៊ី លោក Nikolai Patrushev កាលពីថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២៥។ រូបថត៖ VNAក្នុងជំនួបនេះ លោក អគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានស្វាគមន៍ចំពោះការកំណត់ទិសដៅសហប្រតិបត្តិការរបស់ភាគីទាំងពីរក្នុងវិស័យសមុទ្រ សម្រាប់ដំណាក់កាល ២០២៦-២០៣០; និងបានស្នើឱ្យស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ ស្រាវជ្រាវលើការកសាងផ្លូវដឹកជញ្ជូនតាមសមុទ្រប្រកបដោយប្រសិទ្ធភាព ពង្រឹងការតភ្ជាប់រវាងកំពង់ផែ សហគ្រាសដឹកជញ្ជូន និងឡូជីស្ទិកនៃប្រទេសទាំងពីរ តាមនោះជួយកាត់បន្ថយការចំណាយ និងជួយសម្រួលដល់ការធ្វើចរាចរណ៍ទំនិញ។លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានស្នើឱ្យភាគីទាំងពីរសិក្សាពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងការដំឡើង ការជួសជុល ការថែទាំ និងការផ្ទេរបច្ចេកវិទ្យា សមស្របតាមតម្រូវការ និងលក្ខខណ្ឌរបស់វៀតណាម; បន្តកែលម្អប្រសិទ្ធភាពនៃមជ្ឈមណ្ឌលត្រូពិចវៀតណាម-រុស្ស៊ី។ ក្នុងពេលជាមួយគ្នានេះ ពង្រីកកិច្ចសហប្រតិបត្តិការក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រសមុទ្រ មហាសមុទ្រវិទ្យា ជីវៈចម្រុះ ការការពារបរិស្ថានសមុទ្រ ការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ សម្ភារៈថ្មី និងបច្ចេកវិទ្យាដែលបម្រើដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៃសេដ្ឋកិច្ចសមុទ្រ។មុននោះ នៅទីក្រុងម៉ូស្គូ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម និងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញទៅដាក់កម្រងផ្កានៅវិមានលោកប្រធានហូជីមិញ (ទីលានហូជីមិញ) និងនៅវិមានរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនពលីដែលមិនស្គាល់អត្តសញ្ញាណនៅទីក្រុងម៉ូស្គូ សហព័ន្ធរុស្ស៊ី៕