ព័ត៌មាន

វៀតណាម និងធនាគារពិភពលោក បង្កើនកិច្ចសហប្រតិបត្តិការលើសន្តិសុខប្រភពទឹក និងការអភិវឌ្ឍប្រកបដោយចីរភាព

នារសៀលថ្ងៃទី១៩ ខែមិថុនា នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Ho Quoc Dung បានទទួលជួបលោក Saroj Kumar Jha នាយកសកលទទួលបន្ទុកផ្នែកទឹកនៃធនាគារពិភពលោក (WB) និងលោកស្រី Mariam Sherman នាយិកាធនាគារពិភពលោកប្រចាំប្រទេសវៀតណាម កម្ពុជា និងឡាវ។
លោកឧបនាយករដ្ឋមន្ត្រី Ho Quoc Dung ជួបពិភាក្សាជាមួយគណៈប្រតិភូធនាគារពិភពលោក (WB)។ រូបថត៖ VGP/Gia Huy

ក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើម "ទឹកសម្រាប់អនាគត" ដែលបាន​ស្នើឡើងដោយធនាគារពិភពលោក ហើយ​បញ្ជាក់ថា រដ្ឋាភិបាលវៀតណាមគាំទ្រនិងត្រៀមខ្លួនជាស្រេច​សម្រាប់ សហការជាមួយធនាគារពិភពលោក ដើម្បីអនុវត្តគំនិតផ្តួចផ្តើមនេះនៅវៀតណាម តាមនោះ រួមចំណែកដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងបង្កើនភាពធន់នឹងការប្រែប្រួលអាកាសធាតុ។

រីឯខ្លួន​វិញ លោក Saroj Kumar Jha នាយកសកលទទួលបន្ទុកផ្នែកទឹកនៃធនាគារពិភពលោកបានឱ្យដឹងថា តាមរយៈគំនិតផ្តួចផ្តើម "ទឹកសម្រាប់អនាគត" និងកម្មវិធីសន្តិសុខទឹកផ្សេងទៀត ធនាគារពិភពលោកមានគោលបំណងនាំមកជូនវៀតណាម មិនត្រឹមតែធនធានហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចំណេះដឹង បទពិសោធន៍អន្តរជាតិ ការគាំទ្របច្ចេកទេស និងសេវាកម្មប្រឹក្សាគុណភាពខ្ពស់ទៀតផង ដើម្បីជួយវៀតណាមដោះស្រាយរាល់បញ្ហាប្រឈមនានា ក្នុងដំណាក់កាលអភិវឌ្ឍន៍នាពេលខាងមុខ៕​


top