ព័ត៌មាន វៀតណាម និងកម្ពុជារក្សាប្រកបដោយប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការការពារជាតិ 09/06/2026 នាថ្ងៃទី ៩ មិថុនា នៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍ ផាន់ វ៉ាន់យ៉ាង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានទទួលជួបជាមួយនាយឧត្តមសេនីយ៍ ប្រាក់ សុវណ្ណា រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា ក្នុងឱកាសអមដំណើរនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ានលើកទីបី។ នាយឧត្តមសេនីយ៍ ផាន់ វ៉ាន់យ៉ាង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានទទួលជួបជាមួយនាយឧត្តមសេនីយ៍ ប្រាក់ សុវណ្ណា រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា។ រូបថត៖ VNA ចុះផ្សាយនៅក្នុងជំនួបនេះ នាយឧត្តមសេនីយ៍ ផាន់ វ៉ាន់យ៉ាង បានស្នើឱ្យភាគីទាំងពីររក្សាការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ និងយន្តការសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ដូចជា៖ កិច្ចប្រជុំប្រចាំឆ្នាំរវាងរដ្ឋមន្ត្រីក្រសួងការពារជាតិទាំងបី វៀតណាម កម្ពុជា និងឡាវ; ការហាត់សមស្វែងរកនិងជួយសង្គ្រោះរួមគ្នារវាងកងទ័ពនៃប្រទេសទាំងបី; និងកិច្ចសន្ទនាគោលនយោបាយការពារជាតិនៅកម្រិតអនុរដ្ឋមន្ត្រី។ លើសពីនេះ ភាគីទាំងពីរនឹងបន្តជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យដូចជា ការបណ្តុះបណ្តាល; ការគ្រប់គ្រងនិងការពារព្រំដែន; ការសម្របសម្រួលស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តអដ្ឋិធាតុយុទ្ធជនស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម ដែលបានពលីជីវិតនៅកម្ពុជាក្នុងសម័យសង្គ្រាម។រីឯខ្លួនវិញ នាយឧត្តមសេនីយ៍ ប្រាក់ សុវណ្ណា បានបញ្ជាក់ថា កម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីសហការជាមួយវៀតណាមក្នុងការស្វែងរក ការប្រមូល និងធ្វើមាតុភូមិនិវត្តអដ្ឋិធាតុយុទ្ធជនស្ម័គ្រចិត្តនិងអ្នកជំនាញវៀតណាម ដែលបានពលីជីវិតនៅកម្ពុជាក្នុងសម័យសង្គ្រាម៕

នាថ្ងៃទី ៩ មិថុនា នៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍ ផាន់ វ៉ាន់យ៉ាង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានទទួលជួបជាមួយនាយឧត្តមសេនីយ៍ ប្រាក់ សុវណ្ណា រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា ក្នុងឱកាសអមដំណើរនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ានលើកទីបី។ នាយឧត្តមសេនីយ៍ ផាន់ វ៉ាន់យ៉ាង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានទទួលជួបជាមួយនាយឧត្តមសេនីយ៍ ប្រាក់ សុវណ្ណា រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា។ រូបថត៖ VNA ចុះផ្សាយនៅក្នុងជំនួបនេះ នាយឧត្តមសេនីយ៍ ផាន់ វ៉ាន់យ៉ាង បានស្នើឱ្យភាគីទាំងពីររក្សាការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ និងយន្តការសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ដូចជា៖ កិច្ចប្រជុំប្រចាំឆ្នាំរវាងរដ្ឋមន្ត្រីក្រសួងការពារជាតិទាំងបី វៀតណាម កម្ពុជា និងឡាវ; ការហាត់សមស្វែងរកនិងជួយសង្គ្រោះរួមគ្នារវាងកងទ័ពនៃប្រទេសទាំងបី; និងកិច្ចសន្ទនាគោលនយោបាយការពារជាតិនៅកម្រិតអនុរដ្ឋមន្ត្រី។ លើសពីនេះ ភាគីទាំងពីរនឹងបន្តជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យដូចជា ការបណ្តុះបណ្តាល; ការគ្រប់គ្រងនិងការពារព្រំដែន; ការសម្របសម្រួលស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តអដ្ឋិធាតុយុទ្ធជនស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម ដែលបានពលីជីវិតនៅកម្ពុជាក្នុងសម័យសង្គ្រាម។រីឯខ្លួនវិញ នាយឧត្តមសេនីយ៍ ប្រាក់ សុវណ្ណា បានបញ្ជាក់ថា កម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីសហការជាមួយវៀតណាមក្នុងការស្វែងរក ការប្រមូល និងធ្វើមាតុភូមិនិវត្តអដ្ឋិធាតុយុទ្ធជនស្ម័គ្រចិត្តនិងអ្នកជំនាញវៀតណាម ដែលបានពលីជីវិតនៅកម្ពុជាក្នុងសម័យសង្គ្រាម៕