បទយកការណ៍ឯកទេស

វៀតណាម - ទិសដៅថ្មីនៃនិស្សិតសកលលោក

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ចំនួននិស្សិតបរទេស ដែលកំពុងសិក្សានៅសកលវិទ្យាល័យរបស់​វៀតណាម កំពុងមាននិន្នាការកើនឡើង។ ប្រការនោះបង្ហាញថា វៀតណាមមិនត្រឹមតែជាប្រទេស ដែលមាន​សុវត្ថិភាព​ ស្និទ្ធស្នាល ជាមួយនឹងវប្បធម៌ចម្រុះ សម្បូរបែប និងទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានសមត្ថភាពបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រក៏រីកចម្រើន និងធ្វើបច្ចុប្បន្នភាពជាមួយនឹងកម្រិតចំណេះដឹងនៃពិភពលោក។

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ចំនួននិស្សិតបរទេស ដែលកំពុងសិក្សានៅសាកលវិទ្យាល័យរបស់​វៀតណាម កំពុងមាននិន្នាការកើនឡើង។ ប្រការនោះបង្ហាញថា វៀតណាមមិនត្រឹមតែជាប្រទេស ដែលមាន​សុវត្ថិភាព​ ស្និទ្ធស្នាល ជាមួយនឹងវប្បធម៌ចម្រុះ សម្បូរបែប និងទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានសមត្ថភាពបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រក៏រីកចម្រើន និងធ្វើបច្ចុប្បន្នភាពជាមួយនឹងកម្រិតចំណេះដឹងនៃពិភពលោក។ ទន្ទឹមនឹងនោះ វៀតណាមមាន​សាកលវិទ្យាល័យ​​កាន់តែច្រើន ដែល​មាន​ឈ្មោះក្នុង បញ្ជី​ Top​ សាកលវិទ្យាល័យល្បីៗ លើពិភពលោក គោលនយោបាយបើកចំហ បត់បែន ការផ្តល់អាទិភាពលើទិដ្ឋាការ ថ្លៃសិក្សា អាហារូបករណ៍ ការស្នាក់នៅ ការធ្វើដំណើរជាដើម ក៏រួមចំណែកទាក់ទាញនិស្សិតបរទេសមកមកសិក្សានៅវៀតណាមផងដែរ។

ប្រសិនបើជាងមួយទស្សវត្សរ៍មុន សាកលវិទ្យាល័យវៀតណាម ​មិនសូវស្គាល់នៅលើផែនទីអប់រំពិភពលោក សព្វថ្ងៃនេះឈ្មោះសាកលវិទ្យាល័យវៀតណាមបានលេចឡើងកាន់តែច្រើនឡើង នៅក្នុងបញ្ជីចំណាត់ថ្នាក់អន្តរជាតិ។ យោងតាម ​​Times Higher Education (THE) ក្នុងឆ្នាំ ២០២៥ វៀតណាមមានសាកលវិទ្យាល័យចំនួន​ ១១  ដែលបានមាន​ឈ្មោះ​ក្នុង​បញ្ជី​​ចំណាត់ថ្នាក់កេរ្តិ៍ឈ្មោះអន្តរជាតិ រួមមាន៖ សាកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ , សាកលវិទ្យា​ល័យ​ យុយតឹន​ (Duy Tan) សាកលវិទ្យាល័យ តូន​ ឌឹក​ថាំង(Ton Duc Thang) សាកលវិទ្យាល័យវេជ្ជសាស្ត្រហាណូយ, សាកលវិទ្យាល័យ ​ង្វៀន​​ តឹត​ថាញ (Nguyen Tat Thanh) សាកលវិទ្យាល័យបើក​ទីក្រុង​ហូជីមិញ  (Ho Chi Minh) សាកលវិទ្យាល័យជាតិហាណូយ (Ha Noi) សាកលវិទ្យាល័យពហុបច្ចេកទេសហាណូយ (Ha Noi)  សាកលវិទ្យាល័យពហុបច្ចេកទេសហាណូយ (Ha Noi) សកលវិទ្យាល័យ ហ្វេ (Hue) សកលវិទ្យល័យ​ជាតិ ទីក្រុង​ហូជីមិញ និង​សកលវិទ្យាល័យ​ ដាណាំង (Da Nang) 

 
 

ចំនួនអត្ថបទ​បាន​ចុះ​ផ្សាយ​លើ​ទស្សនាវដ្តីអន្តរជាតិ របស់​បណ្ដាសាកលវិទ្យាល័យវៀតណាមកើនឡើងជាមធ្យម ១៥ - ២០% ក្នុងមួយឆ្នាំ; ក្រុមអ្នកស្រាវជ្រាវវៀតណាមជាច្រើន ត្រូវបានអញ្ជើញចូលរួមក្នុងគម្រោងក្នុងតំបន់ ដែលជួយ​ឧបត្ថម្ភ ដោយអង្គការសហប្រជាជាតិ ធនាគារពិភពលោក ឬសហភាពអឺរ៉ុប។ នេះមិនមែនគ្រាន់តែជាតួលេខប៉ុណ្ណោះទេ ប៉ុន្តែនេះជាលទ្ធផលនៃដំណើរការផ្លាស់ប្តូរដ៏ខ្លាំង​ក្លា ពីការគ្រប់គ្រង ការស្រាវជ្រាវ រហូតដល់ការកែប្រែកម្មវិធីបណ្តុះបណ្តាល ដើម្បី​សមស្របនឹង​អន្តរជាតិ។

ជាការពិត ទិដ្ឋភាពសាកលវិទ្យាល័យវៀតណាមសព្វថ្ងៃនេះ មិនត្រឹមតែជាកន្លែងសម្រាប់បង្រៀនប៉ុណ្ណោះទេ ថែមទាំងជាមជ្ឈមណ្ឌលនៃការផ្លាស់ប្តូរថ្មី និង​ច្នៃប្រតិដ្ឋទៀតផង។ នៅភាគខាងជើង មហាវិទ្យាល័យ ហ័រឡាក (Hoa Lac) (ក្រោមឱវាទសកលវិទ្យល័យជាតិ ហាណូយ) កំពុងត្រូវបានប្រែក្លាយទៅជា ”ទីក្រុងនៃសកលវិទ្យាល័យ“ ទំនើប បៃតង និងឆ្លាតវៃ។ នៅភាគខាងត្បូង សាកលវិទ្យាល័យ តូនឌឹក​ថាំង (Ton Duc Thang) សាកលវិទ្យាល័យ FPT និង សកលវិទ្យល័យ​ជាតិ ទីក្រុងហូជីមិញ បានក្លាយទៅជាទម្រង់រូបភាពដ៏គំរូ ជាមួយនឹងបណ្ណាល័យអេឡិចត្រូនិក អន្តេវាសិកដ្ឋានអន្តរជាតិ និងមជ្ឈមណ្ឌលស្រាវជ្រាវបើកចំហ។ នៅសាកលវិទ្យាល័យ តូនឌឹក​ថាំង (Ton Duc Thang) ក្នុងរយៈពេល ៥ឆ្នាំថ្មីៗនេះ មាននិស្សិតអន្តរជាតិជាង ១ ម៉ឺននាក់ បានមកសិក្សា ធ្វើកម្មសិក្សា និងផ្លាស់ប្តូរវប្បធម៌។ ក្នុងឆ្នាំសិក្សា ២០២៣ - ២០២៤  សកលវិទ្យល័យនេះបានទាក់ទាញនិស្សិតអន្តរជាតិចំនួន ២.០៦៤ នាក់ ជាតួលេខ ដែលបង្ហាញថា វៀតណាមកំពុងក្លាយជាទិសដៅអប់រំក្នុងតំបន់ជាបណ្តើរ​ៗ​។

សកម្មភាព​មួយរបស់ក្លឹបភាសានៃ ដេប៉ាតឺម៉ង់ភាសា -  វប្បធម៌វៀតណាម និងអាស៊ីអាគ្នេយ៍ មហាវិទ្យាល័យភាសាបរទេស (សាកលវិទ្យាល័យជាតិវៀតណាម ហាណូយ)។ រូបថត៖ ត្រឹនថាញ់យ៉ាង / VNP 
សិស្សានុសិស្សសាលាវិទ្យាល័យ Chihaya (ជប៉ុន) ចូលរួមក្នុងកម្មវិធី "កម្មសិក្សាមួយថ្ងៃ" ដែលរៀបចំដោយ មហាវិទ្យាល័យអន្តរជាតិ (សាកលវិទ្យាល័យជាតិ ទីក្រុងហូជីមិញ) កាលពីឆ្នាំ២០២៤។ រូបថត៖ ឯកសាររបស់សាកលវិទ្យាល័យជាតិទីក្រុងហូជីមិញ
 
ពិធីប្រគល់បរិញ្ញាបត្រជូននិស្សិតអន្តរជាតិ សិក្សាផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ និងប​ច្ចេកទេសអាហារនៅសាកលវិទ្យាល័យពហុបច្ចេកទេសហាណូយ។ រូបថត៖ ត្រឹនថាញ់យ៉ាង / VNP

តាមការសិក្សាមួយ នាពេលថ្មីៗ នេះ របស់លោកអនុបណ្ឌិត ប៊ុយ​មិញ​ងៀ (Bui Minh​Nghia) នៃសកលវិទ្យាល័យ​ហិរញ្ញវត្ថុ និងទីផ្សារ ដែលចុះផ្សាយលើទស្សនាវដ្តីអេឡិចត្រូនិកទ្រឹស្តីនយោបាយ បានបង្ហាញកាន់តែច្បាស់ថា វៀតណាមបានទាក់ទាញគម្រោងវិនិយោគបរទេសចំនួន ៦០៥ គម្រោង ក្នុងវិស័យអប់រំ ជាមួយនឹងដើមទុនវិនិយោគសរុបជាង ៤,៥៧ពាន់លាន USD។ កម្មវិធីបណ្តុះបណ្តាលសហការជាមួយបរទេសប្រហែល ៤៣០ កម្មវិធី ត្រូវបានអនុវត្ត នៅគ្រឹះ​ស្ថាន​ឧត្តមសិក្សាក្នុងស្រុកចំនួន ៦៥ ។ គ្រឹះស្ថានឧត្តមសិក្សា ដែលមានដើមទុនវិនិយោគបរទេសចំនួន ៥ កំពុងប្រតិបត្តិការ នៅប្រទេសវៀតណាម។ ជាពិសេស នៅថ្នាក់បរិញ្ញាបត្រ ទូទាំងប្រទេសមាន ៤០៨ ​កម្មវិធី​បណ្តុះបណ្តាល​​ សហការជាមួយបរទេស។ បណ្តាប្រទេស និងដែនដីឈានមុខគេអំពីកិច្ចសហការបណ្ដុះបណ្ដាលជាមួយវៀតណាមគឺ៖ ចក្រភពអង់គ្លេសមានចំនួន ១០១ កម្មវិធី; សហរដ្ឋអាមេរិកដែលមានចំនួន ៥៩ កម្មវិធី; សាធារណរដ្ឋបារាំងដែលមានចំនួន ៥៣កម្មវិធី; ប្រទេសអូស្ត្រាលីមានចំនួន ៣៧ កម្មវិធី; និងកូរ៉េខាងត្បូងមានចំនួន ២៧ កម្មវិធី​។ លើសពីនេះ អង្គការអន្តរជាតិជាច្រើនស្តីពីការអប់រំ និងបណ្តុះបណ្តាល ដែល​ដំណើរការនៅវៀតណាម ដូចជា៖ ក្រុមប្រឹក្សាទទួលស្គាល់គុណភាពអប់រំសម្រាប់សាលា និងកម្មវិធីធុរកិច្ច (ACBSP) ; ក្រុមប្រឹក្សាត្រួតពិនិត្យបណ្ដា​កម្មវិធីបណ្ដុះបណ្ដាលឯកទេសវិស្វកម្ម​ និងបច្ចេកវិទ្យា (ABET); វិទ្យាស្ថានត្រួតពិនិត្យ បញ្ជាក់ និងធានាគុណភាពអាល្លឺម៉ង់ (ACQUIN)… 

នោះបង្ហាញថា ការអប់រំនៅថ្នាក់បរិញ្ញាបត្ររបស់វៀតណាម បានរីកចម្រើនយ៉ាងខ្លាំងក្លា មាន​វិស័យ ​និងមុខជំនាញបណ្តុះបណ្តាលមួយ​ចំនួន បានធ្វើបច្ចុប្បន្នភាពនូវស្តង់ដារអន្តរជាតិ ដែលពិភពលោកបានវាយតម្លៃខ្ពស់ ដូចជា៖ ធុរកិច្ច និងសេដ្ឋកិច្ច វិទ្យាសាស្ត្រកុំព្យូទ័រ ការស្រាវជ្រាវអប់រំ បច្ចេកទេស វិទ្យាសាស្ត្រជីវិត វេជ្ជសាស្ត្រ និងសុខភាព វិទ្យាសាស្ត្ររូបវិទ្យា វិទ្យាសាស្ត្រសង្គម

ទីកន្លែងទំនើប និងស្រស់ស្អាតនៃសាកលវិទ្យាល័យសេដ្ឋកិច្ចជាតិនៅទីក្រុងហាណូយ គឺជាគោលដៅសិក្សារបស់និស្សិតអន្តរជាតិជាច្រើន។ រូបថត៖ ថាញ់យ៉ាង / VNP
សាកលវិទ្យាល័យសេដ្ឋកិច្ចជាតិមិនត្រឹមតែផ្តល់ចំណេះដឹងអំពីសេដ្ឋកិច្ច និងវប្បធម៌វៀតណាមប៉ុណ្ណោះទេ ថែមទាំងបង្កើតលក្ខខណ្ឌសម្រាប់និស្សិតអន្តរជាតិឱ្យទទួលបានបទពិសោធន៍អំពីជីវិតនៅទីក្រុងហាណូយផងដែរ។ រូបថត៖ ត្រឹនថាញ់យ៉ាង / VNP
និស្សិតអន្តរជាតិ និងនិស្សិតវៀតណាម លេងល្បែងជាមួយ​គ្នា។ រូបថត៖ ត្រឹន ថាញ់ យ៉ាង / VNP 

យោងតាមលោកសាស្ត្រាចារ្យរង បណ្ឌិត ហ័្វងមិញសឺន (Hoang Minh Son) នាយកសាកលវិទ្យាល័ជាតិ ហាណូយ គំរូសាកលវិទ្យាល័យលំដាប់ពិភពលោក ត្រូវបានអនុវត្តក្នុងប្រទេសជាច្រើន។ កត្តាទាំងបី ដែលនាំឲ្យជោគជ័យ គឺធនធានសម្បូរបែប អភិបាលកិច្ចអំណោយផល និងទេពកោសល្យប្រមូលផ្ដុំ។ សម្រាប់ប្រទេស​វៀតណាម ប្រព័ន្ធអប់រំ ដែលឈានដល់កម្រិត​ជឿនលឿន​ក្នុងតំបន់អាស៊ី ឆ្ពោះទៅរកក្រុមឈានមុខគេក្នុងពិភពលោក នឹងជាប្រព័ន្ធអប់រំយុត្តិធម៌ បរិយាប័ន្ន ទំនើប និងគុណភាព។

 

ជាមួយនឹងការអភិវឌ្ឍដ៏ខ្លាំងក្លាដូចខាងលើ វៀតណាមកំពុងក្លាយជាទិសដៅថ្មី និងទាក់ទាញនៃនិស្សិតបរទេសជាច្រើន នៅជុំវិញ​ពិភពលោក។ យោងតាមស្ថិតិរបស់ក្រសួងអប់រំ និងបណ្តុះបណ្តាល គិតត្រឹមដល់ដំណាច់ឆ្នាំ២០២៤ វៀតណាមមាននិស្សិតអន្តរជាតិប្រមាណ ២២០០០ នាក់ ដែលកំពុងសិក្សានៅបណ្ដាគ្រឹះស្ថានអប់រំក្នុងស្រុក។ ក្នុងនោះ និស្សិតអន្តរជាតិជិត ៤០០០ នាក់ ដែលកំពុងសិក្សាតាមកិច្ចព្រម​ព្រៀង ចំនួននិស្សិតអន្តរជាតិសេសសល់ បង់ថ្លៃសិក្សា​ដោយ​ខ្លួនឯង ឬតាម​កិច្ចព្រមព្រៀង​ទ្វេភាគីនៅសាលា ឬថ្នាក់មូលដ្ឋាន​។

កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យអប់រំ និងបណ្តុះបណ្តាលរបស់មហាវិទ្យាល័យអន្តរជាតិ (សាកលវិទ្យាល័យជាតិ ទីក្រុងហូជីមិញ) សម្រេចបានលទ្ធផលសំខាន់ៗ ដែលរួមចំណែកដល់ការលើកកម្ពស់ឋានៈនៃការអប់រំកម្រិតឧត្តមសិក្សារបស់វៀតណាម ក្នុងពិភពលោក។ រូបថត៖ ឯកសាររបស់សាកលវិទ្យាល័យជាតិទីក្រុងហូជីមិញ
 

ចំនួនប្រទេស ដែលមាននិស្សិតសិក្សានៅប្រទេសវៀតណាម ក៏មានភាពសម្បូរបែបផងដែរ រហូតដល់រាប់សិបប្រទេស ក្នុងនោះប្រទេស ដែលមាននិស្សិតច្រើន ដូចជា៖ ឡាវ កម្ពុជា មីយ៉ាន់ម៉ា ចិន កូរ៉េខាងត្បូង ជប៉ុន អង់គ្លេស បារាំង សហរដ្ឋអាមេរិក នូវែលសេឡង់ អ៊ុយក្រែន ឥណ្ឌា នីហ្សេរីយ៉ា ស្វីស អេស្ប៉ាញ ដាណឺម៉ាក ។ល។ វិស័យ ដែលមាន​ការ​យកចិត្តទុក​ដាក់​ច្រើនបំផុត រួមមាន៖ វេជ្ជសាស្ត្រ ឱសថ​ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និងភាសា...

ក្នុងពិធីប្រគល់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យពហុបច្ចេកទេសហាណូយ (Ha Noi) ក្រុមនិស្សិត​មកពីប្រទេសកម្ពុជា មិនអាចលាក់បាំងភាពសប្បាយរីករាយក្នុងថ្ងៃដ៏សំខាន់របស់ពួកគេ។ យុវនារី ហាង សុខកែន ជានិស្សិតដែលធ្លាប់ទទួលអាហារូបករណ៍​របស់សាលា បានសារភាពថា "នៅទីនេះ យើងទទួលបានការឧបត្ថម្ភគាំទ្រពីការចំណាយប្រចាំថ្ងៃ លោកគ្រូ អ្នកគ្រូ និងមិត្តភក្តិតែងតែជួយ។ ជោគជ័យរបស់ខ្ញុំ មិនត្រឹមតែការសិក្សាប៉ុណ្ណោះទេ ថែមទាំងគឺមានភាពរាក់ទាក់​ និងជំនឿទុកចិត្តខ្លួនឯងជាង។ ប្រទេស​វៀត​ណាមពិតជាគឺជាផ្ទះទីពីររបស់យើងខ្ញុំ"។

នៅសាលាអន្តរជាតិ - សកលវិទ្យាល័យជាតិ ហាណូយ ភាពចម្រុះនៃវប្បធម៌មានវត្តមាននៅក្នុងគ្រប់ថ្នាក់រៀន។ និស្សិតមកពីប្រទេសឥណ្ឌា នីហ្សេរីយ៉ា ជប៉ុន កូរ៉េខាងត្បូង ស្វីស... រួមគ្នាក្នុងការពិភាក្សា ស្រាវជ្រាវ និងច្នៃប្រតិដ្ឋ។ គម្រោង ឧបករណ៍បន្សុទ្ធខ្យល់ Helio ដោយនិស្សិតអន្តរជាតិ Comaan De (ឥណ្ឌា) Demy Warloxx (នីហ្សេរីយ៉ា) និងនិស្សិតវៀតណាមពីរនាក់ គឺ ង្វៀន​ ធិហាយអៀន (Nguyen Thi Hai Yen) និង ដូមិញហ្វ័ង (Do Minh Hoang) បានឈ្នះរង្វាន់លេខបី ក្នុងការប្រកួត IStartup ២០២៤។ យុវជនDemy Warloxx ចែករំលែកថា៖ ការធ្វើការជាមួយនិស្សិតវៀតណាម​ ជួយយើងរៀនពីចរិតឧស្សាព្យាយាម និងភាពច្នៃប្រតិដ្ឋ និងរបៀប​ធ្វើការជាក្រុមប្រកបដោយវិជ្ជាជីវៈ។ នៅទីនេះ ​គំនិតផ្តួចផ្តើមតែងតែត្រូវបានស្តាប់ និងគោរព ហើយមេរៀនអនុវត្ត​ត្រូវបានពង្រីកអស់ពីប្រសិទ្ធភាព។ 

និស្សិតអន្តរជាតិចូលរួមពិធីបុណ្យវប្បធម៌ឆ្នាំ ២០២៤ ដែលរៀបចំដោយសាកលវិទ្យាល័យអន្តរជាតិ (សាកលវិទ្យាល័យជាតិទីក្រុងហូជីមិញ)។ រូបថត៖ សាកលវិទ្យាល័យជាតិទីក្រុងហូជីមិញ
 

នៅសាលាអន្តរជាតិ - សកលវិទ្យាល័យជាតិ ហាណូយ ភាពចម្រុះនៃវប្បធម៌មានវត្តមាននៅក្នុងគ្រប់ថ្នាក់រៀន។ និស្សិតមកពីប្រទេសឥណ្ឌា នីហ្សេរីយ៉ា ជប៉ុន កូរ៉េខាងត្បូង ស្វីស... រួមគ្នាក្នុងការពិភាក្សា ស្រាវជ្រាវ និងច្នៃប្រតិដ្ឋ។ គម្រោង ឧបករណ៍បន្សុទ្ធខ្យល់ Helio ” ដោយនិស្សិតអន្តរជាតិ Comaan De (ឥណ្ឌា) Demy Warloxx (នីហ្សេរីយ៉ា) និងនិស្សិតវៀតណាមពីរនាក់ គឺ ង្វៀន​ ធិហាយអៀន (Nguyen Thi Hai Yen) និង ដូមិញហ្វ័ង (Do Minh Hoang) បានឈ្នះរង្វាន់លេខបី ក្នុងការប្រកួត IStartup ២០២៤។ យុវជន Demy Warloxx ចែករំលែក​ថា៖ ការធ្វើការជាមួយនិស្សិតវៀតណាម​ ជួយយើងរៀនពីចរិតឧស្សាព្យាយាម និងភាពច្នៃប្រតិដ្ឋ និងរបៀបធ្វើការជាក្រុមប្រកបដោយវិជ្ជាជីវៈ។ នៅទីនេះ ​គំនិតផ្តួចផ្តើមតែងតែត្រូវបានស្តាប់ និងគោរព ហើយមេរៀនអនុវត្ត​ត្រូវបានពង្រីកអស់ពីប្រសិទ្ធភាព។ 

នៅដេប៉ាតឺម៉ង់ភាសា - វប្បធម៌វៀតណាម និងអាស៊ីអាគ្នេយ៍ មហាវិទ្យាល័យភាសាបរទេស -  សកលវិទ្យាល័យជាតិហាណូយ (Ha Noi) បណ្តាក្លឹបដូចជា ក្លឹបភាសា ក្លឹបបាល់ទាត់ គឺជា "កន្លែងជួបជុំវប្បធម៌" សម្រាប់និស្សិតកូរ៉េខាងត្បូង ជប៉ុន ចិន ​អាមេរិក​... ក្រៅពីនោះ ថ្នាក់ភាសាវៀតណាម​នីមួយៗក៏ជាដំណើរ​ការស្វែងយល់នូវវប្បធម៌វៀតណាមផងដែរ ព្រោះវាជួយពួកគេស្វែងយល់បន្ថែមអំពីរបៀបច្រៀងចម្រៀងប្រជាប្រិយ ការសរសេរអក្សរក្បាច់ ចម្អិនហ្វើ (pho) ជាដើម។ លោកបណ្ឌិត ត្រឹន​ ហ៊ឹវ​ទ្រី (Tran Huu Tri) ប្រធានដេប៉ាតឺម៉ង់ ភាសា - វប្បធម៌វៀត​ណាម​ និងអាស៊ីអាគ្នេយ៍ បាននិយាយថា នៅទីនេះនិស្សិតបរទេស មិនត្រឹមតែរៀនភាសាវៀតណាមប៉ុណ្ណោះទេ ថែមទាំងរៀនការស្រឡាញ់ប្រទេសវៀតណាម តាំងពីវប្បធម៌ ប្រជាជន រហូតដល់របៀបរស់នៅសាមញ្ញៗប៉ុន្តែស្មោះត្រង់។

សកម្មភាពក្រៅម៉ោងសិក្សារបស់និស្សិតនៅក្នុងបរិវេណសាកលវិទ្យាល័យ FPT - ហាណូយ។ រូបថត៖ ឯកសារសាកលវិទ្យាល័យ FPT - ហាណូយ

 

នៅភាគខាងត្បូង មហាវិទ្យាល័យអន្តរជាតិ ក្រោមឱវាទសកលវិទ្យាល័យជាតិ ទីក្រុង​ហូជីមិញ បានស្វាគមន៍និស្សិតអន្តរជាតិជាង ៧០០នាក់ មកពីសាកលវិទ្យាល័យល្បីៗជុំវិញពិភពលោក ដើម្បីចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរ និងទទួលសញ្ញាបត្រនូវ​មុខវិជ្ជាមួយចំនួន និងកម្មវិធីបណ្តុះបណ្តាល ដែលមហាវិទ្យាល័យអន្តរជាតិប្រគល់​បរិញ្ញាបត្រ ។

ជាពិសេស ក្នុងរយៈពេលបន្ទាប់ពីរាតត្បាតនៃជំងឺកូវីដ-១៩ រហូតដល់បច្ចេប្បន្ន​នេះ​ សាលាយល់ឃើញថា ចំនួននិស្សិតអន្តរជាតិ ដែលជ្រើសរើសមកសិក្សានៅសាលាមានការកើនឡើង​យ៉ាង​ខ្លាំង​ក្លា ដោយមានជាង ៣៨០នាក់ កើនឡើង ១៥% បើធៀបនឹងរយៈពេលមុន​។ ការទទួលនិស្សិតមកពីសាកលវិទ្យាល័យល្បីៗ  នៅលើពិភពលោក ដូចជា៖ សាកលវិទ្យាល័យ Adelaide (ក្នុងចំណោម The Group of 8 របស់ អូស្ត្រាលី) National University of Singapore (ចំណាត់ថ្នាក់លេខ ៨ លើពិភពលោក យោងតាម ​​QS Rankings ២០២៥) រួមជាមួយនឹងបណ្ដាសាកលវិទ្យាល័យមានអាយុកាលយូរអង្វែងនៅអឺរ៉ុប បានបង្ហាញពីការទាក់ទាញខ្លាំងនៃនិន្នាការអន្តរជាតិ ដែលកំពុងប្រព្រឹត្តិទៅមួយថ្ងៃកាន់តែមានប្រសិទ្ធភាព និងស៊ីជម្រៅ។

និស្សិតបរទេសបានមកមហាវិទ្យាល័យអន្តរជាតិ (សាកលវិទ្យាល័យជាតិវៀតណាម ទីក្រុងហូជីមិញ) ដើម្បីចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរ ដើម្បីទទួឡក្រេឌីត ទស្សនកិច្ច និងសិក្សាអំពីវប្បធម៌នៃតំបន់ទន្លេនៃប្រទេសវៀតណាម។ រូបថត៖ ឯកសាររបស់សាកលវិទ្យាល័យជាតិវៀតណាម ទីក្រុងហូជីមិញ

សភាពការមួយថ្ងៃទៅមួយថ្ងៃ ដែលមានចំនួននិស្សិតអន្តរជាតិមកសិក្សា និងស្រាវជ្រាវ នៅ​វៀតណាមកើនឡើងកាន់តែច្រើន បានបង្កើតបរិយាកាសសិក្សាដ៏រស់រវើក ចម្រុះវប្បធម៌ និងជំរុញសកម្មភាពតភ្ជាប់ពហុជាតិ ដែលឆ្លុះបញ្ចាំងពីសមត្ថភាពបណ្តុះបណ្តាលប្រកបដោយមានគុណភាពខ្ពស់របស់វៀតណាម។ ហើយពួកគេគឺជាស្ពានចំណេះដឹង និងវប្បធម៌ រួមចំណែកក្នុងការនាំយករូបភាពអប់រំបណ្ដុះបណ្ដាលរបស់វៀតណាមទៅផ្សព្វផ្សាយនៅលើផែនទីចំណេះដឹងនៃសកលលោក​៕

អត្ថបទ៖ ប៊ិចវឹន - រូបថត៖ ថាញយ៉ាង ថុង​ហាយ / VNP និង​ឯកសារ  ប្រែសម្រួលដោយង្វៀនយ៉ាង


top