(ប្រទេសបារាំង) បាននាំមកជូនសាធារណជននូវទស្សនីយភាព
ភ្ញៀវទេសចរទស្សនាតាំងពិព័រណ៍ "វៀតណាម ដែនដីមួយ ជនជាតិមួយ" នៅអគារវប្បធម៌ និងសិល្បៈ លេខ៥២ មហាវិថី Paul
Alduy ទីក្រុង Perpignan (ប្រទេសបារាំង)។
រូបថត៖ ឯកសារ
អង្គតាំងពិព័រណ៍រូបភាព “វៀតណាម ដែនដីមួយ ជនជាតិមួយ” ឧទ្ទេសនាមស្នាដៃចំនួន៤៥ របស់អ្នកកាសែត ឡេ វ៉ាន់មិញ ប្រធានតំណាងកាសែតរូបភាពវៀតណាមប្រចាំទីក្រុងហូជីមិញ។ ពិធីតាំងពិព័រណ៍នេះ បានប្រារព្ធឡើងនៅអគារវប្បធម៌ និងសិល្បៈ (លេខ៥២ មហាវិថី Paul Alduy) ក្នុងទីក្រុង Perpignan (ប្រទេសបារាំង) បាននាំមកជូនសាធារណជននូវទស្សនីយភាពពិតៗ អំពីសម្រស់ធម្មជាតិ ជីវភាពរស់នៅរបស់មនុស្ស និងសន្ទុះនៃការអភិវឌ្ឍ របស់ប្រទេសវៀតណាម។
អ្នកកាសែត ឡេ វ៉ាន់មិញ បានចាប់ផ្តើមអាជីពជាអ្នកសារព័ត៌មានរូបថត នៅកាសែតរូបភាពវៀតណាម តាំងពីឆ្នាំ២០០៦។ ក្នុងរយៈពេល២០ឆ្នាំកាន់កាមេរ៉ា លោកបានធ្វើដំណើរឆ្លងកាត់តំបន់ជាច្រើនពាសពេញប្រទេសវៀតណាម ចាប់ពីភូមិស្រុកតំបន់ភ្នំភាគខាងជើង ភាគកណ្តាល មិនថាក្ដៅ មិនថាខ្យល់ ឬភ្លៀងព្យុះឡើយ រហូតដល់តំបន់វាលទំនាបទន្លេមេគង្គ និងបណ្តាកោះដាច់ស្រយាលនានា។
ព្រឹត្តិការណ៍នេះ រៀបចំដោយមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវភាសាបារាំង មហាវិទ្យាល័យ (CUEF) នៃសាកលវិទ្យាល័យ Perpignan Via Domitia (ប្រទេសបារាំង) ក្នុងក្របខណ្ឌនៃកម្មវិធី “ជំនួបសហគមន៍និយាយភាសាបារាំង) (Rendez-vous des francophonies)។ ការតាំងពិព័រណ៍នេះ ក៏មានគោលបំណងលើកតម្កើងរូបភាពស្ត្រីវៀតណាម ស្ត្រីរវាងប្រទេសទាំងពីរបារាំង - វៀតណាម និងស្ត្រីក្នុងវិស័យវិទ្យាសាស្ត្រផងដែរ។
តាមអ្នកកាសែត ឡេ វ៉ាន់មិញ រាល់ដំណើរ គឺជាឱកាសមួយដើម្បីកត់ត្រានូវកាលៈទេសៈនៃជីវិតប្រចាំថ្ងៃ លក្ខណៈវប្បធម៌ដ៏វិសេសវិសាល និងបន្លាស់ប្តូររបស់ប្រទេសជាតិ។ តាមរយៈរូបថតទាំងនេះ លោកមានបំណងឧទ្ទេសនាមដល់មិត្តភក្តិអន្តរជាតិ អំពីប្រទេសវៀតណាមមួយដែលសម្បូរទៅដោយអត្តសញ្ញាណ មនុស្សមានភាពរាក់ទាក់ និងកំពុងផ្លាស់ប្តូរយ៉ាងខ្លាំងក្លា ក្នុងដំណើរការអភិវឌ្ឍ និងសមាហរណកម្ម។
ស្នាដៃរបស់អ្នកកាសែត ឡេ វ៉ាន់មិញ បានចុះផ្សាយយ៉ាងទូលំទូលាយ នៅលើស្នាដៃបោះពុម្ពផ្សាយជា ៥ភាសា និងគេហទំព័រជា ១០ភាសារបស់កាសែតរូបភាពវៀតណាម ដែលរួមចំណែកផ្សព្វផ្សាយរូបភាព នៃប្រទេសវៀតណាមដ៏ទាក់ទាញ រស់រវើក និងរាក់ទាក់ចំពោះមិត្តអ្នកអានទូទាំងពិភពលោក៕
កាសែតរូបភាពវៀតណាម គោរពឧទ្ទេសនាមជូនមិត្តអ្នកអាន នូវស្នាដៃពិសេសរបស់អ្នកកាសែត ឡេ វ៉ាន់មិញ នៅអង្គតាំងពិព័រណ៍រូបថត៖ “វៀតណាម ដែនដីមួយ ជនជាតិមួយ”៖
ស្នាដៃ៖ វាលបន្ទះថាមពលពន្លឺព្រះអាទិត្យលាតសន្ធឹង នៅក្រោមបង្គោលកង្ហារខ្យល់ដ៏ខ្ពស់ស្កឹមស្កៃ
បង្កើតមុខមាត់ថ្មីសម្រាប់ដែនដីដែលមានពន្លឺថ្ងៃ និងខ្យល់បក់និញធ្វឹន (Ninh
Thuan) (បច្ចុប្បន្នស្ថិតក្នុងខេត្តខាញ់ហ្វា
- Khanh
Hoa)។ រូបថត៖ ឡេមិញ/កាសែតរូបភាពវៀតណាម
- អត្ថបទ៖ ត្រឹនហៀវ រូបថត៖ ឡេមិញ/កាសែតរូបភាពវៀតណាម
- ប្រែសម្រួល៖ រីកើង