ព័ត៌មាន វៀតណាម-ដាណឺម៉ាក លើកកំពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ 21/10/2026 ជាមួយនឹងលទ្ធផលនេះ ដាណឺម៉ាកគឺជាប្រទេសទីពីរនៅក្នុងសហភាពអឺរ៉ុប (EU) ដែលបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយវៀតណាម រួមជាមួយប្រទេសបារាំង។ ទិដ្ឋភាពនៃកិច្ចពិភាក្សា (រូបថត៖ TTXVN)ក្នុងកិច្ចពិភាក្សានៅរដ្ឋធានី Copenhagen នាថ្ងៃទី ២០ ខែតុលា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ព្រះរាជាណាចក្រដាណឺម៉ាក ចាប់ពីថ្ងៃទី ១៩-២១ ខែតុលា អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម និងនាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen បានយល់ព្រមអនុម័តលើសេចក្តីថ្លែងការណ៍រួម ដោយលើកកំពស់ទំនាក់ទំនងវៀតណាម - ដាណឺម៉ាក ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ជាមួយនឹងលទ្ធផលនេះ ដាណឺម៉ាកគឺជាប្រទេសទីពីរនៅក្នុងសហភាពអឺរ៉ុប (EU) ដែលបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយវៀតណាម រួមជាមួយប្រទេសបារាំង។ក្នុងជំនួបពិភាក្សា ថ្នាក់ដឹកនាំទាំងពីរបានព្រមព្រៀងគ្នាកំណត់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគជាសសរស្តម្ភដ៏សំខាន់នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ; បន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA) ជំរុញការបើកចំហទីផ្សារ សម្រួលដល់អាជីវកម្មនៃប្រទេសទាំងពីរឱ្យចូលរួមកាន់តែស៊ីជម្រៅនៅក្នុងខ្សែសង្វាក់តម្លៃ និងខ្សែសង្វាក់ផ្គត់ផ្គង់សកល ដោយខិតខំបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី។ថ្នាក់ដឹកនាំទាំងពីរបានព្រមព្រៀងគ្នាបើកទូលាយ កិច្ចសហប្រតិបត្តិការនៅក្នុងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ កំពង់ផែ ភស្តុភារកម្ម ការដឹកជញ្ជូនបៃតង និងការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់។រួមជាមួយនឹងការផ្លាស់ប្តូរបៃតង ថ្នាក់ដឹកនាំទាំងពីរបានព្រមព្រៀងគ្នាជំរុញវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលឲ្យក្លាយទៅជាកម្លាំងចលករថ្មីនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ... ក៏ដូចជា លើកកម្ពស់ការបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពខ្ពស់។បន្ទាប់ពីកិច្ចពិភាក្សា អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម និងនាយករដ្ឋមន្ត្រីលោកស្រី Mette Frederiksen បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការរវាងក្រសួង ទីភ្នាក់ងារ និងអាជីវកម្មនៃប្រទេសទាំងពីរ៕

ជាមួយនឹងលទ្ធផលនេះ ដាណឺម៉ាកគឺជាប្រទេសទីពីរនៅក្នុងសហភាពអឺរ៉ុប (EU) ដែលបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយវៀតណាម រួមជាមួយប្រទេសបារាំង។ ទិដ្ឋភាពនៃកិច្ចពិភាក្សា (រូបថត៖ TTXVN)ក្នុងកិច្ចពិភាក្សានៅរដ្ឋធានី Copenhagen នាថ្ងៃទី ២០ ខែតុលា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ព្រះរាជាណាចក្រដាណឺម៉ាក ចាប់ពីថ្ងៃទី ១៩-២១ ខែតុលា អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម និងនាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen បានយល់ព្រមអនុម័តលើសេចក្តីថ្លែងការណ៍រួម ដោយលើកកំពស់ទំនាក់ទំនងវៀតណាម - ដាណឺម៉ាក ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ជាមួយនឹងលទ្ធផលនេះ ដាណឺម៉ាកគឺជាប្រទេសទីពីរនៅក្នុងសហភាពអឺរ៉ុប (EU) ដែលបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយវៀតណាម រួមជាមួយប្រទេសបារាំង។ក្នុងជំនួបពិភាក្សា ថ្នាក់ដឹកនាំទាំងពីរបានព្រមព្រៀងគ្នាកំណត់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគជាសសរស្តម្ភដ៏សំខាន់នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ; បន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA) ជំរុញការបើកចំហទីផ្សារ សម្រួលដល់អាជីវកម្មនៃប្រទេសទាំងពីរឱ្យចូលរួមកាន់តែស៊ីជម្រៅនៅក្នុងខ្សែសង្វាក់តម្លៃ និងខ្សែសង្វាក់ផ្គត់ផ្គង់សកល ដោយខិតខំបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី។ថ្នាក់ដឹកនាំទាំងពីរបានព្រមព្រៀងគ្នាបើកទូលាយ កិច្ចសហប្រតិបត្តិការនៅក្នុងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ កំពង់ផែ ភស្តុភារកម្ម ការដឹកជញ្ជូនបៃតង និងការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់។រួមជាមួយនឹងការផ្លាស់ប្តូរបៃតង ថ្នាក់ដឹកនាំទាំងពីរបានព្រមព្រៀងគ្នាជំរុញវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលឲ្យក្លាយទៅជាកម្លាំងចលករថ្មីនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ... ក៏ដូចជា លើកកម្ពស់ការបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពខ្ពស់។បន្ទាប់ពីកិច្ចពិភាក្សា អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម និងនាយករដ្ឋមន្ត្រីលោកស្រី Mette Frederiksen បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការរវាងក្រសួង ទីភ្នាក់ងារ និងអាជីវកម្មនៃប្រទេសទាំងពីរ៕