ក្នុងឱកាសនេះដែរ តាងនាមក្រសួងនគរបាលវៀតណាម លោករដ្ឋមន្រ្តី To Lam បានប្រគល់ម៉ាស់ក្រណាត់ប្រឆាំងមេរោគចំនួន១ម៉ឺនម៉ាស់ជូន ស្ថាប័នប៉ូលីសជាតិជប៉ុនផងដែរ៕
|
លោកនាយឧត្តមសេនីយ៍ To Lam (ខាងស្ដាំ) ទទួលជួបលោកឯកអគ្គរដ្ឋទូត Yamada Takio។ |
នារសៀលថ្ងៃទី២០ ឧសភា នៅរដ្ឋធានីហាណូយ លោកនាយឧត្តម សេនីយ៍ To Lam រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាមបានទទួលជួប ឯកអគ្គរាជទូតទូតវិសាមញ្ញនិងពេញសមត្ថភាពជប៉ុនប្រចាំវៀតណាមលោក Yamada Takio ក្នុងឱកាសចាប់ផ្ដើមអាណត្តិបេសកកម្មថ្មីនៅវៀតណាម។
នៅក្នុងជំនួបនេះ លោករដ្ឋមន្រ្តី To Lam បានលើកសំណើថា នាពេល ខាងមុខ ក្រសួងនគរបាល វៀតណាមនឹងសហការជាមួយស្ថាប័នមានសមត្ថ កិច្ចនានារបស់ជប៉ុន បន្តផ្លាស់ប្ដូរព័ត៌មានទៅវិញទៅមកសហប្រតិបត្តិការគ្នាយ៉ាងស្អិតរមួតលើវិស័យប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មសន្តិសុខប្រពៃណីនិងក្រៅប្រពៃណីដូចជា សន្តិសុខបរិស្ថាន ប្រភពទឹក សន្តិសុខនាវាចរណ៍ សន្តិសុខបណ្ដាញនិងប្រយុទ្ធប្រឆាំងភេរវកម្មអន្តរជាតិ ជាដើម។
ជាការឆ្លើយតប លោកឯកអគ្គរាជទូត Yamada Takio បានអះអាងថា ក្នុងឋានៈរបស់ខ្លួន លោកនឹងជំរុញទំនាក់ទំនងសហប្រតិបតិ្តការរវាង ប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើនយ៉ាងស៊ីជំរៅពីមួយថ្ងៃទៅមួយថ្ងៃ។
ក្នុងឱកាសនេះដែរ តាងនាមក្រសួងនគរបាលវៀតណាម លោករដ្ឋមន្រ្តី To Lam បានប្រគល់ម៉ាស់ក្រណាត់ប្រឆាំងមេរោគចំនួន១ម៉ឺនម៉ាស់ជូន ស្ថាប័នប៉ូលីសជាតិជប៉ុនផងដែរ៕
តាម VOV5- វិទ្យុសម្លេងវៀតណាម