ព័ត៌មាន

វៀតណាម ចិន ឡាវ និងមីយ៉ាន់ម៉ា បើកវគ្គកំពូលនៃ​យុទ្ធនាការ បង្ក្រាបបទល្មើសគ្រឿងញៀនឆ្លងដែន

កាលពីថ្ងៃទី ២ ខែមិថុនា នៅទីក្រុងហាណូយ ក្រសួងនគរបាលវៀតណាម បានរៀបចំសន្និសីបើកវគ្គកំពូលនៃការ​ឃោសនា សម្របសម្រួលការបង្ក្រាបបទល្មើសគ្រឿងញៀនរវាងវៀតណាម ចិន ឡាវ និងមីយ៉ាន់ម៉ា។

ឧត្តមសេនីយ៍ឯក ង្វៀន វ៉ាន់ឡុង សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុរដ្ឋមន្ត្រីក្រសួង​នគរបាល និងជាប្រធានទីភ្នាក់ងារស៊ើបអង្កេតប៉ូលីស បានថ្លែងសុន្ទរកថាបើកសន្និសីទ។ រូបថត៖ ក្រសួង​នគរបាល

ថ្លែងនៅក្នុងសន្និសីទនេះ ឧត្តមសេនីយ៍ឯក ង្វៀន វ៉ាន់ឡុង អនុរដ្ឋមន្ត្រីក្រសួង​នគរបាល បានសង្កត់ធ្ងន់ថា វៀតណាម ចិន ឡាវ និងមីយ៉ាន់ម៉ា រងផល​ប៉ះពាល់ដោយផ្ទាល់ពីស្ថានភាព​បទល្មើសគ្រឿងញៀនសកល។ នៅក្នុងបរិបទនេះ ក្រសួងនគរបាលវៀតណាម បានស្នើឱ្យក្រសួងនគរបាលចិន ក្រសួងនគរបាលឡាវ និងក្រសួងមហាផ្ទៃមីយ៉ាន់ម៉ា សម្របសម្រួលគ្នាក្នុងការបើក​វគ្គកំពូល​នៃ​ការឃោសនា សម្របសម្រួលការបង្ក្រាបបទល្មើសគ្រឿង​ញៀន ​ចាប់ពីថ្ងៃទី 15 ខែមិថុនា ដល់ថ្ងៃទី 15 ខែកញ្ញា ឆ្នាំ ២០២៦ នៅតាមខេត្ត និងទីក្រុងជាប់ព្រំដែនរវាងបណ្តា​ប្រទេស និងតាម​តំបន់ក្តៅៗអំពី​បទល្មើស​គ្រឿងញៀន​នៅក្នុងប្រទេសនីមួយៗ។

សន្និសីទនេះ បានអនុម័តលើ​ផែនការសកម្មភាពរួម ដើម្បីអនុវត្តខ្លឹមសារសហប្រតិបត្តិការសំខាន់ៗជាច្រើន រួមមានការបង្កើនការផ្លាស់ប្តូរព័ត៌មានតាមរយៈខ្សែទូ​រស័ព្ទ​ទាន់ហេតុការណ៍ពី​មជ្ឈិមដល់មូលដ្ឋាន និងបណ្តាញការិយាល័យទំនាក់ទំនងឆ្លង​ព្រំដែន (BLO) តាមបណ្តោយព្រំដែន ការគ្រប់គ្រងតំបន់ព្រំដែន ច្រកទ្វារព្រំដែន ផ្លូវថ្នល់ ទន្លេ សមុទ្រ និងផ្លូវអាកាសយ៉ាងតឹងរ៉ឹង សម្របសម្រួលការស៊ើបអង្កេតរួមគ្នា ដោយផ្តោតលើក្រុមជួញដូរគ្រឿងញៀនឆ្លងដែន និងតំបន់ដឹកជញ្ជូនគ្រឿងញៀនខុសច្បាប់៕

Box ៖ យោងតាមរបាយការណ៍ឆ្នាំ ២០២៥ របស់ការិយាល័យអង្គការសហប្រជាជាតិប្រយុទ្ធប្រឆាំង​បទ​ល្មើសគ្រឿងញៀន (UNODC) តំបន់អាស៊ីបូព៌ា អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក មាន​បរិមាណគ្រឿងញៀន​ត្រូវបាន​រឹបអូស ​​កើនឡើង ១៨% បើប្រៀបធៀបទៅនឹងឆ្នាំ ២០២៤។ ជាពិសេស តំបន់ត្រីកោណមាស (ឡាវ ថៃ មីយ៉ាន់ម៉ា) នៅតែជា​ប្រភព​ផ្គត់ផ្គង់ដ៏សំខាន់នៃគ្រឿងញៀន​សំយោគជាច្រើនប្រភេទ៕​


top