ព័ត៌មាន វៀតណាម - កម្ពុជា - ឡាវ បង្កើនកិច្ចសហប្រតិបត្តិការផ្នែកតុលាការ និងប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែនយ៉ាងម៉ឺងម៉ាត់ 15/08/2026 “សន្និសីទតុលាការបណ្តាខេត្តជាប់ព្រំដែនវៀតណាម - កម្ពុជា - ឡាវ” លើកទី ៨ បានប្រារព្ធឡើងនាថ្ងៃទី ១៤ ខែសីហា នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។ ទិដ្ឋភាពទូទៅនៃសន្និសីទ។ រូបថត៖ VNAអញ្ជើញថ្លែងនៅក្នុងសន្និសីទនេះ ប្រធានចៅក្រមនៃតុលាការប្រជាជនកំពូលវៀតណាម លោក ង្វៀន វ៉ាន់ ក្វាង បានសង្កត់ធ្ងន់ថា នៅក្នុងបរិបទនៃសមាហរណកម្មអន្តរជាតិកាន់តែស៊ីជម្រៅ ការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគកំពុងប្រព្រឹត្តទៅយ៉ាងខ្លាំង ប៉ុន្តែក៏មានការកើនឡើងនៃបទល្មើសឆ្លងដែនផងដែរ។ ដូច្នេះ ការចែករំលែកបទពិសោធន៍ ការបង្កើនការសម្របសម្រួល និងការជួយគាំទ្រគ្នាទៅវិញទៅមករវាងបណ្តាតុលាការកំពុងក្លាយជារឿងបន្ទាន់ជាងពេលណាៗទាំងអស់៖ “អាចបញ្ជាក់បានថា បន្ទាប់ពីសន្និសីទនីមួយៗ កិច្ចសហប្រតិបត្តិការរវាងប្រព័ន្ធតុលាការនៃប្រទេសទាំងបីសម្រេចបាននូវវឌ្ឍនភាពថ្មីទាំងផ្នែកទទឹង និងជម្រៅ។ លទ្ធផលទាំងនេះមិនត្រឹមតែរួមចំណែកដល់ការលើកកំពស់គុណភាពនៃប្រតិបត្តិការរបស់តុលាការនៅក្នុងប្រទេសនីមួយៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកជាក់ស្តែងដល់ការពង្រឹងចំណង់មិត្តភាពជាប្រពៃណី សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយរវាងវៀតណាម កម្ពុជា និងឡាវទៀតផង”។ប្រធានចៅក្រមនៃតុលាការប្រជាជនកំពូលនៃប្រទេសវៀតណាម ឡាវ កម្ពុជា ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម។ រូបថត៖ VNAនៅក្នុងសន្និសីទនេះ ប្រតិភូបានចែករំលែកបទពិសោធន៍លើការប្រយុទ្ធប្រឆាំងនឹងបទល្មើសបច្ចេកវិទ្យាខ្ពស់ ការកែលម្អប្រសិទ្ធភាពនៃការដោះស្រាយវិវាទស៊ីវិល និងពាណិជ្ជកម្មឆ្លងដែន និងបទពិសោធន៍ក្នុងការវិនិច្ឆ័យក្តី៕

“សន្និសីទតុលាការបណ្តាខេត្តជាប់ព្រំដែនវៀតណាម - កម្ពុជា - ឡាវ” លើកទី ៨ បានប្រារព្ធឡើងនាថ្ងៃទី ១៤ ខែសីហា នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។ ទិដ្ឋភាពទូទៅនៃសន្និសីទ។ រូបថត៖ VNAអញ្ជើញថ្លែងនៅក្នុងសន្និសីទនេះ ប្រធានចៅក្រមនៃតុលាការប្រជាជនកំពូលវៀតណាម លោក ង្វៀន វ៉ាន់ ក្វាង បានសង្កត់ធ្ងន់ថា នៅក្នុងបរិបទនៃសមាហរណកម្មអន្តរជាតិកាន់តែស៊ីជម្រៅ ការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគកំពុងប្រព្រឹត្តទៅយ៉ាងខ្លាំង ប៉ុន្តែក៏មានការកើនឡើងនៃបទល្មើសឆ្លងដែនផងដែរ។ ដូច្នេះ ការចែករំលែកបទពិសោធន៍ ការបង្កើនការសម្របសម្រួល និងការជួយគាំទ្រគ្នាទៅវិញទៅមករវាងបណ្តាតុលាការកំពុងក្លាយជារឿងបន្ទាន់ជាងពេលណាៗទាំងអស់៖ “អាចបញ្ជាក់បានថា បន្ទាប់ពីសន្និសីទនីមួយៗ កិច្ចសហប្រតិបត្តិការរវាងប្រព័ន្ធតុលាការនៃប្រទេសទាំងបីសម្រេចបាននូវវឌ្ឍនភាពថ្មីទាំងផ្នែកទទឹង និងជម្រៅ។ លទ្ធផលទាំងនេះមិនត្រឹមតែរួមចំណែកដល់ការលើកកំពស់គុណភាពនៃប្រតិបត្តិការរបស់តុលាការនៅក្នុងប្រទេសនីមួយៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកជាក់ស្តែងដល់ការពង្រឹងចំណង់មិត្តភាពជាប្រពៃណី សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយរវាងវៀតណាម កម្ពុជា និងឡាវទៀតផង”។ប្រធានចៅក្រមនៃតុលាការប្រជាជនកំពូលនៃប្រទេសវៀតណាម ឡាវ កម្ពុជា ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម។ រូបថត៖ VNAនៅក្នុងសន្និសីទនេះ ប្រតិភូបានចែករំលែកបទពិសោធន៍លើការប្រយុទ្ធប្រឆាំងនឹងបទល្មើសបច្ចេកវិទ្យាខ្ពស់ ការកែលម្អប្រសិទ្ធភាពនៃការដោះស្រាយវិវាទស៊ីវិល និងពាណិជ្ជកម្មឆ្លងដែន និងបទពិសោធន៍ក្នុងការវិនិច្ឆ័យក្តី៕