នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ នៅខេត្ត Tay Ninh (ភាគខាងត្បូងវៀតណាម) ថ្នាក់ដឹកនាំខេត្ត Tay Ninh និងថ្នាក់ដឹកនាំមន្ទីរ ប៉ូលីសខេត្តជាប់ព្រំដែនចំនួន៣របស់កម្ពុជា គឺខេត្តស្វាយរៀង ខេត្តត្បូងឃ្មុំនិងខេត្តព្រៃវែង បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការបង្ការ ប្រឆាំងឧក្រិដ្ឋកម្ម ការពារសន្តិសុខសណ្តាប់ធ្នាប់តាមតំបន់ព្រំដែន។
យោងតាមខ្លឹមសារដែលបានចុះហត្ថលេខានេះ ក្នុងឆ្នាំ២០១៨ ដោយគោលដៅបង្កើនសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ ក្នុងការបង្ការប្រឆាំងឧក្រិដ្ឋកម្មគ្រប់ប្រភេទ ដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់នៅតំបន់ជាប់ព្រំដែន រវាងខេត្ត Tay Ninh ជាមួយខេត្តជាប់ព្រំដែនទាំង៣ របស់កម្ពុជាគឺខេត្តស្វាយរៀង ខេត្តត្បូងឃ្មុំនិងខេត្តព្រៃវែងនោះ ភាគីទាំងពីរបានឯកភាពអនុវត្តព្រមៗគ្នានូវខ្លឹមសារសហប្រតិបត្តិការរវាងភាគីនានា ដើម្បីបង្រ្កាប់ឧក្រិដ្ឋកម្មគ្រប់ប្រភេទ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម