ព័ត៌មាន

វៀតណាមអះអាងពីការ​យក​ចិត្ត​ទុក​ដាក់ក្នុង​ការអភិវឌ្ឍកិច្ចសហប្រតិបត្តិការលើកម្មវិធី AI

ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែកុម្ភៈ អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងផ្សព្វផ្សាយ លោក Bui Hoang Phuong បានដឹកនាំគណៈប្រតិភូវៀតណាមទៅចូលរួមកិច្ចប្រជុំកំពូលស្តីពីសកម្មភាពបញ្ញាសិប្បនិមិត្ត (AI) នៅទីក្រុងប៉ារីស ប្រទេសបារាំង។ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែកុម្ភៈ អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងផ្សព្វផ្សាយ លោក Bui Hoang Phuong បានដឹកនាំគណៈប្រតិភូវៀតណាមទៅចូលរួមកិច្ចប្រជុំកំពូលស្តីពីសកម្មភាពបញ្ញាសិប្បនិមិត្ត (AI) នៅទីក្រុងប៉ារីស ប្រទេសបារាំង។

ការចូលរួមរបស់អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វផ្សាយ លោក Bui Hoang Phuong តំណាងឱ្យវៀតណាមក្នុងសន្និសីទនេះ បង្ហាញពីការសន្យា យ៉ាងមុតមាំរបស់វៀតណាមក្នុងការអនុវត្ត AI ទៅក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ទន្ទឹមនឹងនោះបើកឱកាសជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ។

អនុរដ្ឋមន្ត្រី Bui Hoang Phuong ថ្លែង​សុន្ទរកថាក្នុង​កិច្ច​ប្រជុំ​កំពូឡស្តីពី សកម្មភាពបញ្ញាសិប្បនិមិត្តិ (AI)។ រូបថត៖ VNA

នៅខាងក្រៅសន្និសីទ នាថ្ងៃទី ១២ កុម្ភៈ អនុរដ្ឋមន្ត្រី Bui Hoang Phuong បានចូលរួមវេទិកាធុរកិច្ចអាស៊ីអាគ្នេយ៍ ដែលរៀបចំដោយក្រសួងពាណិជ្ជកម្មបរទេសបារាំង។ ក្នុងវេទិកាធុរកិច្ចអាស៊ីអាគ្នេយ៍ លោក Laurent Saint-Martin រដ្ឋមន្ត្រីទទួលបន្ទុកពាណិជ្ជកម្មបរទេសនិងជនបារាំងនៅក្រៅប្រទេស បានទទួលជួបអនុរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាម Bui Hoang Phuong។

ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅប្រទេសបារាំង អនុរដ្ឋមន្ត្រី Bui Hoang Phuong បានទៅទស្សនាស្តង់ទំនិញរបស់វៀតណាមនៅកិច្ចប្រជុំកំពូល AI និងធ្វើការជាមួយស្ថានទូតវៀតណាមប្រចាំនៅបារាំង លើការជំរុញកិច្ចសហប្រតិបត្តិការជាមួយបារាំងក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងព័ត៌មាន៕


top