ព័ត៌មាន

វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa

ពិព័រណ៍បាន តាំងបង្ហាញព័ត៌មាន ភស្តុតាងប្រវត្តិសាស្ត្រ ដែលបញ្ជាក់នូវអធិបតេយ្យ ភាពគតិយុត្តរបស់វៀតណាមចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa។

បណ្ដាតំណាងដែលអញ្ជើញចូលរួមពិព័រណ៍ ស្ដាប់ការពន្យល់អំពីឯកសារ រូបភាព។
(រូបថត៖ baoquocte.vn)

នៅថ្ងៃទី២៧ ខែធ្នូ នៅស្រុក Dakrong ខេត្ត Quang Tri បានប្រព្រឹត្តទៅពិព័រណ៍ ចល័តផែនទីនិងឯកសារក្រោមប្រធានបទ “Hoang Sa Truong Sa របស់វៀតណាម - ភស្តុតាងប្រវត្តិសាស្ត្រនិងគតិយុត្ត”។

ឯកសារទាំងនេះត្រូវបានប្រមូលនៅទាំងក្នុងប្រទេសនិងនៅឯបរទេស ក្នុងនោះ មានឯកសាររដ្ឋបាលនៃរាជវង្ស Nguyen ឬក៏ឯកសារបុរាណ ជាដើម។ ជាពិសេស ពិព័រណ៍បាន តាំងបង្ហាញព័ត៌មាន ភស្តុតាងប្រវត្តិសាស្ត្រ ដែលបញ្ជាក់នូវអធិបតេយ្យ ភាពគតិយុត្តរបស់វៀតណាមចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa ព្រមទាំងជួយឲ្យមិត្តភក្តិអន្តរជាតិយល់ដឹងអំពីតថភាពប្រវត្តិសាស្ត្រ ឆន្ទៈ បំណង ប្រាថ្នាដ៏ត្រឹមត្រូវរបស់ប្រជាជនវៀតណាមក្នុងការការពារអធិបតេយ្យភាពកោះសមុទ្រផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top