លោកអនុរដ្ឋមន្ត្រី Ngo Le Van ថ្លែងនៅសម័យប្រជុំរបស់ UNESCO។
លោកអនុរដ្ឋមន្ត្រី
Ngo Le Van បានចែករំលែកថា វៀតណាមបានកំណត់ការអប់រំជាគន្លឹះដើម្បីសម្រេច បាននូវសេចក្តីប្រាថ្នាអភិវឌ្ឍន៍ក្នុងយុគសម័យថ្មីរបស់ប្រទេសជាតិ។ លោកបានស្នើឲ្យ UNESCO បន្តបង្កើនការជួយឧបត្ថម្ភសម្រាប់ប្រទេសនានាក្នុងការកសាងប្រព័ន្ធអប់រំ គ្រប់ជ្រុងជ្រោយ និងចែករំលែកគោលនយោបាយលើកលែងគិតថ្លៃសិក្សាសម្រាប់ សិស្សនៃសាលាសាធារណៈនៅវៀតណាមពីឆ្នាំសិក្សា ២០២៥-២០២៦ ដូចការសន្យា យ៉ាងមុតមាំចំពោះការវិនិយោគសម្រាប់ពេលអនាគត។ស្តីពីវប្បធម៌ លោកអនុរដ្ឋមន្ត្រីបានអំពាវនាវឱ្យជំរុញកិច្ចសន្ទនាអន្តរវប្បធម៌ អភិវឌ្ឍន៍ឧស្សាហកម្មច្នៃប្រឌិត និងការពារភាពចម្រុះវប្បធម៌។ នៅក្នុងវិស័យវិទ្យា សាស្ត្រ លោកបានស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសុក្រិតក្របខ័ណ្ឌច្បាប់ ស្តីពីបញ្ញាសិប្បនិមិត្ត (AI) លើកកម្ពស់ការទូតវិទ្យាសាស្ត្រ បង្កើនកិច្ចសហប្រតិបត្តិការ លើវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងអភិបាលកិច្ចនៃបច្ចេកវិទ្យាថ្មីៗ។ លោកអនុរដ្ឋមន្ត្រី Ngo Le Van បានជូនដំណឹងថា រដ្ឋាភិបាលវៀតណាមបានចេញផ្សាយសេចក្តីសម្រេចចិត្ត ស្តីពីរបកគំហើញផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិ ដោយចាត់ទុកនេះជារបកគំហើញដ៏សំខាន់ចម្បង៕