ក្នុងអំឡុងពេលពីរថ្ងៃ គឺថ្ងៃទី១២ ខែមិថុនា និងថ្ងៃទី១៧ ខែមិថុនា នៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហ រដ្ឋអាមេរិក ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ លោក Philemon Yang បានធ្វើជាប្រធានកិច្ចប្រជុំបន្ទាន់ពិសេស (ESS) ដើម្បីពិភាក្សាអំពីជម្លោះ និងវិបត្តិមនុស្សធម៌នៅតំបន់ហ្គាហ្សា។
ឯកអគ្គរដ្ឋទូត លោក Nguyen Hoang Nguyen
សម័យប្រជុំត្រូវបានអនុវត្តន៍បន្ទាប់ពីប្រទេសសមាជិកអចិន្ត្រៃយ៍
បានប្រើសិទ្ធិវេតូលើសេចក្តីព្រាងដំណោះស្រាយដែលអំពាវនាវឱ្យមានបទឈប់បាញ់
និងការចូលប្រើប្រាស់មនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សានៅក្រុមប្រឹក្សាសន្តិសុខកាលពីថ្ងៃទី
៤ ខែមិថុនា។
អញ្ជើញថ្លែងមតិក្នុងសម័យប្រជុំ
ឯកអគ្គរដ្ឋទូត លោក Nguyen Hoang Nguyen អនុប្រធានគណៈប្រតិភូអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការ
សហប្រជាជាតិបានអះអាងនូវគោលជំហរជាគោលការណ៍ និងស្ថិរភាពរបស់
វៀតណាមចំពោះបញ្ហាទាក់ទិននឹងប៉ាឡេស្ទីន
អំពាវនាវឱ្យមានបទឈប់បាញ់ភ្លាមមួយរំពេចនិងនិរន្តរភាព ទូទាំងតំបន់ហ្គាហ្សាស្ទ្រីប។
តំណាង
វៀត
ណាមបានសង្កត់ធ្ងន់លើភាពបន្ទាន់ក្នុងការធានាថា
សកម្មភាពជំនួយមនុស្សធម៌សម្រាប់ប្រជាជននៅតំបន់ហ្គាហ្សាដោយមិនត្រូវរងការរារាំងឬរំខានឡើយ។
ក្នុងឱកាសនេះ
លោកឯកអគ្គរដ្ឋទូត Nguyen Hoang Nguyen បានអះអាងថា
វៀតណាមគាំទ្រយ៉ាងមុតមាំចំពោះដំណោះស្រាយរដ្ឋពីរ
រួមទាំងការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យ និងអធិបតេយ្យភាព
ដោយឈរលើមូលដ្ឋានព្រំដែនមុនឆ្នាំ ១៩៦៧ ស្របតាមច្បាប់អន្តរជាតិ
និងរាល់សេចក្តីសម្រេចចិត្តពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិ។
នៅក្នុងសម័យប្រជុំនេះផងដែរ
មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តសេចក្តីសម្រេចចិត្តដែលអំពាវនាវឱ្យមានការការពារជនស៊ីវិល
និងការអនុលោមតាមកាតព្វកិច្ចមនុស្សធម៌ផ្លូវច្បាប់នៅក្នុងតំបន់ហ្គាហ្សា។
វៀតណាមជាសហអ្នកឧបត្ថម្ភមួយ ហើយបានបោះឆ្នោតគាំទ្រលើសេចក្តីសម្រេចចិត្តនេះ៕