ព័ត៌មាន

វៀតណាមអំពាវនាវឱ្យទប់ស្កាត់ជម្លោះកុំឱ្យរីករាលដាល

ក្នុងអំឡុងពេលពីរថ្ងៃ គឺថ្ងៃទី ២៩ និងទី ៣០ ខែតុលានៅទីស្នាក់ការ អ.ស.ប ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប (UNSC) បានបើកកិច្ចប្រជុំពិភាក្សាជាន់ខ្ពស់ស្តីពីស្ថានភាពនៅមជ្ឈិមបូព៌ានិងបញ្ហាប៉ាឡេស្ទីន។

ថ្លែងមតិក្នុងសម័យពិភាក្សា ឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅ អ.ស.ប  បានសង្កត់ធ្ងន់ថា ក្នុងបរិបទនៅមជ្ឈិមបូព៌ាដូចបច្ចុប្បន្ន ក្រុមប្រឹក្សាសន្តិសុខចាំបាច់ត្រូវរួបរួមគ្នា និងខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីកាត់បន្ថយភាពតានតឹង និងបញ្ឈប់សង្រ្គាមនៅទូទាំងមជ្ឈឹមបូព៌ា។ តំណាង វៀតណាម បានថ្កោលទោសរាល់ការវាយប្រហារលើជនស៊ីវិលនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ការរំលោភបំពានលើអធិបតេយ្យភាពនៃប្រទេសនានា; បានសម្តែងការព្រួយបារម្ភអំពីការរិះ គន់ និងសកម្មភាពអយុត្តិធម៌ដែលរារាំងអគ្គលេខាធិការ អ.ស.ប ពីការបំពេញភារកិច្ចរបស់ខ្លួន ជាពិសេសកិច្ចខិតខំប្រឹងប្រែងសម្របសម្រួល ការសង្គ្រោះមនុស្សធម៌ និងការជំរុញកិច្ចសន្ទនារវាងភាគីពាក់ព័ន្ធនៅមជ្ឈិមបូព៌ា។

ឯកអគ្គរដ្ឋទូត Dang Hoang Giang ថ្លែងមតិនៅទីនេះ។ រូបថត៖ VNA 

ឯកអគ្គរដ្ឋទូត Dang Hoang Giang បានអំពាវនាវឱ្យភាគីពាក់ព័ន្ធ អនុវត្តភាពអត់ធ្មត់ជាអតិបរមា ធ្វើការសន្ទនា គោរពតាមច្បាប់អន្តរជាតិ ធម្មនុញ្ញនិងសេចក្តីសម្រេចចិត្តពាក់ព័ន្ធរបស់ អ.ស.ប ; បញ្ជាក់ពីការគាំទ្រចំពោះតួនាទីសំខាន់របស់ UNRWA ក្នុងការធានានូវជំនួយមនុស្សធម៌ដោយមិនមានការរំខាននៅក្នុងតំបន់ហ្គាហ្សា ប្រទេសលីបង់ និងតំបន់ផ្សេងទៀតដែលរងផលប៉ះពាល់ដោយសង្គ្រាម។ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា វៀតណាមគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងការទូតដើម្បីអនុវត្តបទឈប់បាញ់និងបន្តប្រដេញតាមដំណោះស្រាយសន្តិភាពយូរអង្វែង និងយុត្តិធម៌សម្រាប់ជម្លោះនៅតំបន់ហ្គាហ្សា ក៏ដូចជាតំបន់មជ្ឈិមបូព៌ាទាំងមូល ដោយឈរលើមូលដ្ឋាននៃដំណោះស្រាយរដ្ឋពីរ ដោយបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យ តាមព្រំដែនមុនឆ្នាំ ១៩៦៧ ជាមួយទីក្រុងហ្សេរុយសាឡឹមខាងកើតជារដ្ឋធានី៕


top