លោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស ផាម ប៊ិញមិញ (Pham Binh Minh) ឆ្លើយតបបទសម្ភាសន៍នៃអ្នកយកព័ត៌មាននៅទីភ្នាក់ងារសារព័ត៌មាន កាសែត។ រូបថត៖ ឡឹមខាញ់ -ទីភ្នាក់ងារសារព័ត៌មានវៀតណាម
នៅសម័យមហាសន្និបាតអង្គការសហប្រជាជាតិប្រជុំលើកទី៧៣ វៀតណាមបានជាប់ឆ្នោតមានតនាទីជាសមាជិកមិនអចិន្រ្តៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ នាអាណាត្តិ ២០២០ - ២០២១ ដោយមានសំឡេងគាំទ្រខ្ពស់ (១៩២/១៩៣ស្លឹកឆ្នោត) នាឱកាសនេះ លោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស ផាម ប៊ិញមិញ (Pham Binh Minh) ចែករំលែកជូនកាសែតនូវអត្ថន័យលទ្ធផលវៀតណាមជាប់ឆ្នោត ព្រមទាំងអាទិភាពជាក់ស្តែង និង បញ្ហាប្រឈម ពេលវៀតណាមជាសមាជិកមិនអចិន្រ្តៃយ៍ នៃអង្គការពហុភាគីធំបំផុតលើពិភពលោក។
*អ្នកយកព័ត៌មាន៖ សូមលោកឧបនាយករដ្ឋមន្រ្តីឱ្យដឹងនូវលទ្ធផលនៃការបោះឆ្នោត និង អត្ថន័យការដែលវៀតណាមឈរឈ្មោះតួនាទីជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ?
*លោកឧបនាយករដ្ឋមន្រ្តី ផាម ប៊ិញមិញ (Pham Binh Minh)៖ យប់ថ្ងៃទី៧ ខែមិថុនា (តាមម៉ោងហាណូយ) នៅក្រុង New York (អាមេរិក) មហាសន្និបាតអង្គការសហប្រជាជាតិ បានបោះឆ្នោតជ្រើសវៀតណាម កាន់តំណែងជាសមាជិកមិនអចិន្រ្តៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ នាអាណាត្តិ ២០២០ - ២០២១។ ការដែលជាប់ឆ្នោតមានសំឡេងគាំទ្រខ្ពស់ ជាដំណឹងល្អចំពោះយើង សឱ្យឃើញប្រទេសនានាយកចិត្តទុកដាក់លើតួនាទី គោលជំហរ ទំនុកចិត្ត របស់វៀតណាម ហើយពិសេស គឺសមត្ថភាពរួមចំណែកលើការងាររួមនៃសកលលោក ពេលវៀតណាមចូលរួមក្រុមប្រឹក្សាសន្តិសុខ។
ការដែលវៀតណាមប្តេជ្ញាចិត្តចូលរួម ឈរឈ្មោះជាសមាជិកមិនអចិន្រ្តៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ក៏ជាអនុវត្តគោលការណ៍ របស់បក្ស រដ្ឋយើង។ នោះជាគោលការណ៍នៃសេចក្តីសម្រេចចិត្ត នៃមហាសន្និបាតបក្សលើកទី១២ វៀតណាមសកម្ម ម្ចាស់ការ ចូលរួមសមាហរណកម្មអន្តរជាតិ។
ការចូលរួមក្រុមប្រឹក្សាសន្តិសុខ ក៏បង្ហាញពីស្មារតី នៃសេចក្តីចង្អុលការលេខ 25-CT/TW នៃគណៈលេខាធិការ ស្តីពីការជំរុញ និង លើកកម្ពស់ការទូតពហុភាគីដល់ឆ្នាំ២០៣០។
*អ្នកយកព័ត៌មាន៖ សូមលោកឧបនាយករដ្ឋមន្រ្តី ឱ្យដឹងអាទិភាពរបស់វៀតណាមក្នុងការរួមចំណែកចូលរួមរបៀវវារៈ នៃក្រុមប្រឹក្សាសន្តិសុខ បន្ទាប់ពីជាប់ឆ្នោតដូចម្តេចខ្លះ?
*លោកឧបនាយករដ្ឋមន្រ្តី ផាម ប៊ិញមិញ(Pham Binh Minh)៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មានតួនាទីយ៉ាងសំខាន់ ក្នុងបញ្ហាសកលលោក ពិសេសបញ្ហាសន្តិភាព សន្តិសុខ។ ហេតុនេះហើយ ការរួមចំណែករបស់វៀតណាមនឹងផ្អែកលើមូលដ្ឋានកម្មវិធីរបៀបវារៈ នៃក្រុមប្រឹក្សាសន្តិសុខ។ អាទិភាពរបស់វៀតណាមគឺបង្កើនជាងនេះទៅទៀត នៅតួនាទីនៃពហុភាគីនិយម បំណងជំរុញពហុភាគីនិយម គោរពច្បាប់អន្តរជាតិ ដោះស្រាយបញ្ហាសកលលោក បញ្ហាពាក់ព័ន្ធដល់សន្តិភាព សន្តិសុខ។ នោះជាគោលដៅខ្ពស់បំផុត ដែលវៀតណាមចង់រួមចំណែកនឹងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
ម្យ៉ាង ក្រុមប្រឹក្សាសន្តិសុខ នឹងដោះស្រាយបញ្ហាយ៉ាងច្រើន ជាមួយតួនាទី បទពិសោធន៍របស់ខ្លួន វៀតណាមមានបំណងចូលរួមបញ្ហាដូចជា៖ ដោះស្រាយក្រោយពីជម្លោះ បញ្ហានារី កុមារក្នុងការជម្លោះ។ ធ្វើប្រព្រឹត្តិកម្មមីនផ្ទុះក្រោយជម្លោះ។ ឆ្លងកាត់ដំណើរការចូលរួម វៀតណាមឃើញថានេះជាបញ្ហាសំខាន់ និង អាទិភាពរបស់វៀតណាម ពេលដែលចូលរួមក្រុមប្រឹក្សាសន្តិសុខ។ ពេលចូលរួមក្រុមប្រឹក្សាសន្តិសុខ គោលដៅរបស់វៀតណាមនៅជាការចូលរួមការកសាងបរិស្ថានសន្តិភាព ស្ថិរភាព នៅតំបន់ និង អន្តរជាតិ តាមរយៈនោះធានាជូនវៀតណាមបរិស្ថានសន្តិភាពមួយ ដើម្បីការអភិវឌ្ឍជាងនោះទៅទៀត។
*អ្នកយកព័ត៌មាន៖ ឆ្នាំ២០២០ វៀតណាមនឹងក្លាយជាប្រធានប្តូរវេននៃអាស៊ាន ។ យើងនឹងទាញយកឱកាសពេលទទួលតួនាទីទ្វេ យ៉ាងដូចម្តេច ជម្រាបលោកឧបនាយករដ្ឋមន្រ្តី?
*លោកឧបនាយករដ្ឋមន្រ្តី ផាម ប៊ិញមិញ (Pham Binh Minh)៖ នៅឆ្នាំ២០២០ តាមយន្តការប្តូរវេន វៀតណាមនឹងជាប្រធានអាស៊ាន ទន្ទឹមនោះក៏ចាប់ផ្តើមអាណាត្តិមួយ នៃក្រុមប្រឹក្សាសន្តិសុខ។ ប្រការងាយ គឺវៀតណាមអាចរួមចំណែកលើការតភ្ជាប់ទំនាក់ទំនង រវាងអង្គការសហប្រជាជាតិ ឬក្រុមប្រឹក្សាសន្តិសុខ និង អង្គការតំបន់នានា។ នេះជាការយកចិត្តទុកដាក់មួយ ក្នុងអង្គការសហប្រជាជាតិ ដើម្បីបង្កើនភាពសហការ រវាងអង្គការសហប្រជាជាតិ និង អង្គការតំបន់នានា។ ជាមួយតួនាទីប្រធានអាស៊ាន វៀតណាមមានទីជំហរ ស្នើជំរុញបញ្ហាទាំងនេះ។
ម្យ៉ាង ឆ្នាំ២០២០ នឹងជាឆ្នាំមានការងារមមាញឹក លំបាក។ ការងារច្រើនត្រូវធ្វើពេលយើងទទួលកាន់តួនាទីប្រធានអាស៊ានក្នុងពេលតែមួយ ហើយប្រសិនបើតាមការប្តូរវេន មកដលខែមករា ឆ្នាំ២០២០ វៀតណាមនឹងធ្វើជាប្រធានក្រុមប្រឹក្សាសន្តិសុខ។ ប្រការនោះមានន័យវៀតណាមនឹងត្រូវធ្វើការងារ
ជាទ្វេដង។
*អ្នកយកព័ត៌មាន៖ គោរពអរគុណលោកឧបនាយករដ្ឋមន្រ្តី៕
ទីភ្នាក់ងារសារព័ត៌មានវៀតណាម/កាសែតរូបភាពវៀតណាម