នាថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ២០១៩ ឆ្លើយសំណួរបរបស់អ្នកយកព័ត៌មានអំពីប្រតិកម្មរបស់វៀតណាមចំពោះសារដែលលោកប្រធានាធិបតី Donald Trump បានលើកឡើងក្នុងសន្ទរកថាទៅកាន់ប្រជាជនអំពី វៀតណាមនឹងក្លាយជាទីតាំងនៃជំនួបចរចារកំពូលលើកទីពីររវាងលោកប្រធានាធិបតី Donald Trump និង មេដឹកនាំកូរ៉េខាងជើង Kim Jong-un ។ ជំនួបនេះនឹងត្រូវធ្វើឡើងពីថ្ងៃ ២៧ ដល់ថ្ងៃ ២៨ ខែកុម្ភៈ ប៉ុន្តែមិនមានការបញ្ជាក់ច្បាស់ពីទីក្រុងនៃកិច្ចប្រជុំឡើយ។ អ្នកនាំពាក្យនៃក្រសួងការបរទេសវៀតណាម លោកស្រី លេ ធីធូហាំង (Le Thi Thu Hang) បានអះអាងថា៖
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី លេ ធីធូហាំង (Le Thi Thu Hang) ។
រូបថត៖ វ៉ាន់ឌៀត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម។
"វៀតណាមអបអរសាទរការជួបចរចាកំពូលលើកទីពីររវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងជើង"។
"វៀតណាមគាំទ្រយ៉ាងខ្លាំងក្លាចំពោះការចរចានេះ សំដៅរក្សាសន្តិភាព សន្តិសុខនិងស្ថេរភាពលើឧបទ្វីបកូរ៉េ។
វៀតណាមបានត្រៀមខ្លួនជាសម្រេច ដើម្បីរួមចំណែកយ៉ាងសកម្ម សហការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ ដើម្បីរៀបចំជំនួបចរចាកំពូលលើកទីពីរនេះប្រកបដោយជោគជ័យ ដែលរួមចំណែកក្នុងការអនុវត្តន៍គោលដៅដែលពោលខាងលើនេះ./."
ទីភ្នាក់ងារសារព័ត៌មានវៀតណាម/ កាសែតរូបភាពវៀតណាម